ការក្រឡេកមើលដោយសង្ខេបអំពីតេស្តការសរសេរនៃ IELTS ប្រភេទ Academic
រយៈពេល៖ 60 នាទី
តេស្តការសរសេរនៃ IELTS ប្រភេទ Academic មានពីរកិច្ចការ។ ប្រធានបទនៅក្នុងកិច្ចការទាំងនេះទាក់ទងទៅនឹងចំណាប់អារម្មណ៍ទូទៅ និងសមស្របសម្រាប់អ្នកធ្វើតេស្ត ដែលចូលរៀនថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សា ឬស្វែងរកការចុះឈ្មោះជំនាញ។ ចម្លើយទៅនឹងកិច្ចការទាំងពីរនេះត្រូវសរសេរជាទម្រង់ផ្លូវការ។
កិច្ចការទី 1
អ្នកនឹងត្រូវបានឲ្យបង្ហាញដោយប្រើក្រាហ្វ តារាង គំនូសតាង ឬដ្យាក្រាម ហើយត្រូវសុំឲ្យពិពណ៌នា សង្ខេប ឬពន្យល់ព័ត៌មាន តាមពាក្យផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចត្រូវបានប្រាប់ឲ្យពិពណ៌នា និងបង្ហាញទិន្នន័យ រៀបរាប់អំពីដំណាក់កាលនៃដំណើរការអ្វីមួយ របៀបដែលអ្វីមួយដំណើរការ ឬពិពណ៌នាអំពីវត្ថុ ផែនការ ឬការរចនា។
កិច្ចការទី 2
អ្នកនឹងត្រូវបានស្នើឲ្យសរសេរតែងសេចក្តីមួយដើម្បីឆ្លើយតបទៅនឹងទស្សនៈ ការពិភាក្សាវែកញែក ឬបញ្ហា។ អ្នកនឹងគាំទ្រទស្សនៈរបស់អ្នកជាមួយនឹងឧទាហរណ៍ដែលពាក់ព័ន្ធដោយប្រើចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក។
សង្ខេបហេតុការណ៍ ឬតួលេខ ពីព័ត៌មានក្រាហ្វិក
នៅក្នុងកិច្ចការសរសេរ ទី 1 នៃតេស្ត IELTS ប្រភេទ Academic អ្នកនឹងត្រូវបានគេបង្ហាញនូវដ្យាក្រាម ដែលជាវិធីបង្ហាញព័ត៌មានដែលអាចមើលឃើញមួយ។ អ្នកអាចត្រូវបានបង្ហាញដ្យាក្រាមមួយ ឬច្រើនជាងមួយ។ ព័ត៌មានដែលមើលឃើញនេះអាចត្រូវបានបង្ហាញជា៖
តារាង
គំនូសតាង
ដ្យាក្រាម
នីតិវិធី
ក្រាហ្វ
ផែនទី
អ្នកក៏នឹងត្រូវបានផ្តល់នូវការណែនាំ ដូច្នេះ ចូរសង្ខេបព័ត៌មាន ដែលអ្នកឃើញ ដោយជ្រើសរើស និងរាយការណ៍អំពីលក្ខណៈសំខាន់ៗ ដែលអ្នកឃើញ ដោយធ្វើការប្រៀបធៀបនៅនឹងកន្លែងដែលពាក់ព័ន្ធ។ អ្នកចាំបាច់ត្រូវធ្វើកិច្ចការផ្ទេរព័ត៌មាន - ព័ត៌មានមើលឃើញ ដែលគេផ្តល់ឲ្យអ្នក ចាំបាច់ត្រូវបង្ហាញជាទម្រង់អត្ថបទ។
ដើម្បីបញ្ចប់ភារកិច្ចដោយជោគជ័យ អ្នកត្រូវ៖
សរសេរសេចក្តីផ្តើម
សរសេរអំពីសេចក្តីសង្ខេបទូទៅ (ការសង្ខេបពីអ្វីដែលអ្នកឃើញ)
បង្ហាញ និងរំលេចនូវចំណុចសំខាន់ៗជាមួយតួលេខ (ទិន្នន័យ)
អ្នកត្រូវសរសេរយ៉ាងហោចណាស់ 150 ពាក្យ ហើយចម្លើយត្រូវសរសេរឲ្យបានពេញលេញ ដោយមិនប្រើសញ្ញាចំណុច ឬកំណត់សម្គាល់ឡើយ។
ការសរសេរតែងសេចក្តី
នៅក្នុងកិច្ចការទី 2 នៃតេស្តការសរសេរប្រភេទ Academic អ្នកត្រូវបានតម្រូវឲ្យសរសេរតែងសេចក្តីឆ្លើយតបនឹងទស្សនៈ ការពិភាក្សាវែកញែក ឬបញ្ហា។ តែងសេចក្តីគួរតែត្រូវបានសរសេរតាមបែបសិក្សា ឬបែបពាក់កណ្ដាលផ្លូវការ។ ប្រធានបទគឺនិយាយអំពីបញ្ហាដែលពាក់ព័ន្ធ ហើយផ្តោតលើទិដ្ឋភាពជាក់លាក់នៃប្រធានបទ។ ឧទាហរណ៍ ប្រសិនបើប្រធានបទនិយាយអំពីកុំព្យូទ័រ ការផ្តោតអារម្មណ៍នឹងទៅលើទិដ្ឋភាពជាក់លាក់ ជាជាងលើការសរសេរអំពីកុំព្យូទ័រជាទូទៅ។
ការណែនាំអំពីកិច្ចការផ្តល់ឲ្យអ្នកនូវព័ត៌មានអំពីសំណួរដោយប្រាប់ អ្នកអំពីរបៀបពិភាក្សាប្រធានបទក្នុងការតែងសេចក្តីរបស់អ្នក។ អ្នកអាចនឹងត្រូវបានស្នើឲ្យផ្តល់នូវព័ត៌មានជាក់ស្តែង ផ្តល់ចំណុចសំខាន់ៗ និងបង្ហាញនូវដំណោះស្រាយ បង្ហាញពីភាពត្រឹមត្រូវចំពោះមតិយោបល់ ឬវាយតម្លៃភស្តុតាង និងគំនិត។ វាសំខាន់ណាស់ដែលអ្នកត្រូវបំពេញកិច្ចការដោយប្រុងប្រយ័ត្ន ដោយប្រើគំនិតនិងឧទាហរណ៍ពាក់ព័ន្ធដើម្បីគាំទ្រដល់ជំហររបស់អ្នក។ គំនិតរបស់អ្នកគួរតែត្រូវបានរៀបចំយ៉ាងច្បាស់ដោយប្រើកថាខណ្ឌសម្រាប់គោលគំនិតនីមួយៗ។ អ្នកត្រូវសរសេរយ៉ាងតិចបំផុត 250 ពាក្យ។
អ្នកត្រូវបានគេវាយតម្លៃលើសមត្ថភាពរបស់អ្នកក្នុងការអនុវត្តតាមការបែបបទសំណេរតែងសេចក្តីជាភាសាអង់គ្លេស ដើម្បីរៀបចំនិងភ្ជាប់ព័ត៌មានតាមរបៀបដែលប្រទាក់គ្នាដោយប្រើភាសាបានត្រឹមត្រូវ និងសមរម្យដើម្បីបង្ហាញគំនិតនិងយោបល់របស់អ្នក។