ដើម្បីសម្រេចបានពិន្ទុ 8 ក្នុងការប្រឡង IELTS កិច្ចការសរសេរទី 2 អ្នកត្រូវសរសេរតែងសេចក្តីមួយដែលមានលក្ខណៈវិជ្ជមានទាំងអស់ ដែលមាននៅក្នុងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃតេស្តការសរសេរដើម្បីទទួលបានពិន្ទុ 8។ ចូរក្រឡេកមើលចំណុចទាំងនេះនៅក្នុងតារាងខាងក្រោម។
ការឆ្លើយតបកិច្ចការ |
|
ភាពត្រូវគ្នា និងភាពរួបរួមគ្នា |
|
ធនធានពាក្យ |
|
លំដាប់លំដោយបែបវេយ្យាករណ៍ និងភាពត្រឹមត្រូវ |
|
ដោយការប្រើពាក្យពេជន៍ពិពណ៌នាអំពីលំដាប់ពិន្ទុជាមគ្គុទេសក៍ យើងនឹងត្រូវឆ្លងកាត់ 8 ជំហាន ដើម្បីនាំអ្នកទៅសម្រេចបានពិន្ទុ 8 នៅក្នុងកិច្ចការសរសេរទី 2។
យើងនឹងចាប់ផ្តើមជាមួយនឹងការឆ្លើយតបកិច្ចការ មុនពេលឆ្លងកាត់លក្ខណៈវិនិច្ឆ័យទាំងអស់ដើម្បីបង្ហាញអ្នកពីអ្វីដែលមន្ត្រីបកំណែនឹងស្វែងរកក្នុងចម្លើយរបស់អ្នក។
ជំហានទី 1៖ ចម្លើយគឺពាក់ព័ន្ធនឹងសំណួរ
ឆ្លើយអ្វីដែលអ្នកត្រូវបានសួរតាមសំណួរ។ ចូរកុំសរសេរអត្ថបទណាមួយដែលមានន័យក្បែរប្រធានបទដែលអ្នកបានរៀបចំពីមុន។ ត្រូវប្រាកដថា គំរូ និងគំនិតរបស់អ្នកគឺពាក់ព័ន្ធគ្នា។ ប្រសិនបើអ្នកធ្វើឲ្យមានលក្ខណៈទូទៅច្រើនពេក ហើយមិនផ្តល់ភាពជាក់លាក់គ្រប់គ្រាន់ទេ នោះវានឹងប៉ះពាល់ដល់របៀបដែលអ្នកបញ្ចេញគំនិតរបស់អ្នកទៅដល់មន្ត្រីកំណែ។
អ្វីត្រូវធ្វើ
ប្រាកដថា គំនិតរបស់អ្នកគឺទាក់ទងគ្នាដោយផ្ទាល់ទៅនឹងសំណួរ
ប្រើគំនិត និងឧទាហរណ៍ ដែលអ្នកដឹង ហើយដែលទាក់ទងគ្នាដោយផ្ទាល់ទៅនឹងប្រធានបទ
ពង្រីកចម្លើយរបស់អ្នកដោយបញ្ចូលគំនិតមួយចំនួន ដែលនឹងគាំទ្រដល់សំណួរ។
អ្វីត្រូវជៀសវាង៖
រួមបញ្ចូលព័ត៌មានដែលមិនពាក់ព័ន្ធ
ទូទៅជ្រុលពេល
សរសេរតែងសេចក្តីពីការទន្ទេញឲ្យចាំ
បង្ហាញការស្រាវជ្រាវឬស្ថិតិ ‘ថ្មីៗ’ ដែលទាក់ទងនឹងប្រធានបទ “យ៉ាងហោចណាស់ 41% នៃបុរសទាំងអស់…”
ជំហានទី 2៖ ឆ្លើយគ្រប់ផ្នែកទាំងអស់នៃសំណួរ
អ្នកត្រូវអានសំណួរដោយយកចិត្តទុកដាក់ ហើយសម្រេចថាតើមានប៉ុន្មានផ្នែកនៅក្នុងនោះ។ អ្នកត្រូវតែឆ្លើយគ្រប់ផ្នែកទាំងអស់នៃសំណួរដើម្បីទទួលបានពិន្ទុ 6 ឬខ្ពស់ជាងនេះ។
សូមក្រឡេកមើលតម្រុយនៃសំណួររបស់ IELTS មួយចំនួន និងមើលថាតើមានផ្នែកប៉ុន្មាននៅក្នុងផ្នែកនីមួយៗ ប្រសិនបើអ្នកត្រូវការបង្ហាញពីទស្សនៈរបស់អ្នក។ សូមចងចាំថា ចំណុចសំខាន់គឺត្រូវបង្ហាញជំហរដ៏ច្បាស់លាស់មួយ នៅពេលឆ្លើយសំណួរ ដើម្បីបង្ហាញថាអ្នកយល់ពីសំណួរដែលបានគេសួរ ហើយត្រូវរក្សាជំហរនោះឲ្យបានច្បាស់នៅក្នុងតែងសេចក្តី។
ប្រភេទសំណួរ | មានប៉ុន្មានផ្នែក? | ទាមទារការបញ្ចេញមតិ? |
---|---|---|
តើអ្នកយល់ស្រប ឬមិនយល់ស្របជាមួយនឹងឃ្លានេះកម្រិតណា? | សំណួរផ្នែកទី 1 | បាទ/ចា៎ស យល់ស្រប ឬមិនយល់ស្រប ឬសម្រេចអំពីមូលហេតុដែលអ្នកយល់ស្រប/មិនយល់ស្របស្មើគ្នា។ |
ពិភាក្សាពីការយល់ឃើញទាំងពីរ ហើយផ្តល់នូវមតិផ្ទាល់ខ្លួនរបស់អ្នក។ | សំណួរផ្នែកទី 3 - ពិភាក្សាពីការយល់ឃើញទាំងពីរដូចដែលបានបង្ហាញប្រាប់ | បាទ/ចា៎ស បង្ហាញពីមតិរបស់អ្នក វាអាចជាការយល់ឃើញមួយក្នុងចំណោមនេះ ឬជាការបញ្ចូលគ្នារវាងទាំងពីរ។ |
ហេតុអ្វីក៏បែបនេះ? ផ្តល់ហេតុផលសម្រាប់ការយល់ឃើញនេះ ព្រមទាំងដំណោះស្រាយ? | សំណួរផ្នែកទី 3 | ជំហរត្រូវបានបង្ហាញអំពីមូលហេតុថាហេតុអ្វីបានជាបែបនេះ ជាហេតុផលសម្រាប់បញ្ហានេះ ព្រមទាំងដំណោះស្រាយដើម្បីដោះស្រាយបញ្ហា។ |
តើគុណវិបត្តិនៃទេសចរណ៍អន្តរជាតិមានទម្ងន់ខ្លាំងជាងអត្ថប្រយោជន៍មែនឬទេ? | សំណួរផ្នែកទី 2 | បាទ/ចា៎ស អ្នកត្រូវតែនិយាយឱ្យបានច្បាស់ ប្រសិនបើមានអត្ថប្រយោជន៍ច្រើនជាង ឬគុណវិបត្តិច្រើនជាង។ |
ហេតុអ្វីក៏បែបនេះ? តើឥទ្ធិពលអ្វីខ្លះដែលវាមានមកលើមនុស្សម្នាក់ៗ និងសង្គម? | សំណួរផ្នែកទី 3 | បាទ/ចា៎ស អ្នកត្រូវតែផ្តល់ហេតុផលសម្រាប់ការថ្លែងនេះ ហើយបន្ទាប់មកបង្ហាញពីផលប៉ះពាល់ដែលវាមានលើ 1) មនុស្សម្នាក់ៗ និង 2) សង្គម។ |
អ្វីត្រូវធ្វើ៖
អ្នកត្រូវអានសំណួរដោយយកចិត្តទុកដាក់ ហើយសម្រេចថាតើមានប៉ុន្មានផ្នែកនៅក្នុងនោះ។
បង្ហាញគំនិតរបស់អ្នក និងគាំទ្រគំនិតនោះនៅក្នុងតែងសេចក្តីទាំងមូល
ប្រសិនបើត្រូវបានស្នើឲ្យបញ្ចេញទស្សនៈទាំងពីរ សូមប្រាកដថា ទស្សនៈនីមួយៗត្រូវបានបង្ហាញស្មើៗគ្នា (ប្រវែងកថាខណ្ឌស្រដៀងគ្នា)
ត្រូវរកមើលទម្រង់ពហុវចនៈ។ ប្រសិនបើអ្នកត្រូវបានឲ្យបញ្ចេញយោបល់ពី ‘គុណសម្បត្តិ’ អ្នកត្រូវតែបង្ហាញវាយ៉ាងតិចឲ្យបាន 2 ចំណុច
ត្រូវរកមើលពាក្យ ‘និង’ អ្នកប្រហែលជាត្រូវបញ្ចេញយោបល់លើសពីមួយចំណុច
ត្រូវសរសេរឲ្យបានច្រើនជាង 250 ពាក្យ។
អ្វីត្រូវជៀសវាង៖
មិនអើពើនឹងផ្នែកទាំងអស់នៃសំណួរ
សន្មតថា យោបល់របស់អ្នកច្បាស់លាស់ ប្រើមនុស្សទីមួយដើម្បីឲ្យប្រាកដថា មន្ត្រីរៀបចំការប្រឡងដឹងថាវាជាគំនិតរបស់អ្នក ‘ខ្ញុំគិតថា’
ប្រាប់មន្ត្រីរៀបចំការប្រឡងនូវអ្វីដែលអ្នកនឹងនិយាយ និងអ្វីដែលអ្នកបាននិយាយ
សរសេរតែងសេចក្តីខ្លីមួយ។
ជំហានទី 3៖ រៀបចំតែងសេចក្តីរបស់អ្នកឲ្យមានលក្ខណៈសមហេតុផល ដោយមានវឌ្ឍនភាពច្បាស់លាស់ជាមួយនឹងការប្រើឃ្លាភ្ជាប់
ត្រូវបញ្ចេញគំនិត និងដាក់វាតាមលំដាប់លំដោយឲ្យបានច្បាស់លាស់ - ចាប់ផ្តើមពីសេចក្តីផ្តើម រហូតដល់សេចក្តីបញ្ចប់។
ប្រសិនបើគេឲ្យអ្នកបង្ហាញទាំងទស្សនៈ និងយោបល់របស់អ្នក សូមបញ្ចេញមតិរបស់អ្នកនៅខាងដើមនៃតែងសេចក្តី ហើយបន្ទាប់មកបន្តបង្ហាញទស្សនៈទាំងពីរ។ បន្ទាប់មក អ្នកអាចត្រឡប់មករកគំនិតផ្ទាល់ខ្លួនរបស់អ្នក ហើយផ្តល់ការសន្និដ្ឋានដើម្បីបញ្ចប់់តែងសេចក្តីរបស់អ្នក។ នេះគឺជាវិធីដ៏ត្រឹមត្រូវ និងសមហេតុផលមួយដើម្បីបង្ហាញគំនិតទាំងនេះ។
អ្វីត្រូវធ្វើ៖
ប្រើពាក្យភ្ជាប់ និងឃ្លាភ្ជាប់ជាច្រើន ប៉ុន្តែកុំប្រើវាច្រើនពេក
ប្រើឃ្លាកិរិយាស័ព្ទពិសេស (adverbial phrases) ជាជាងប្រើពាក្យតភ្ជាប់តែមួយ
ប្រើពាក្យយោង និងពាក្យជំនួសដើម្បីជៀសវាងពាក្យច្រំដែល (this/them/the issue/the problem)
ប្រើវណ្ណយុត្តិសញ្ញាដើម្បីធ្វើឲ្យការសរសេររបស់អ្នកមានភាពត្រូវគ្នា
ត្រូវប្រាកដថា គំនិតរបស់អ្នកត្រូវបានរៀបចំតាមលំដាប់លំដោយបានយ៉ាងត្រឹមត្រូវ
ត្រូវប្រាកដថា គំនិតរបស់អ្នកគឺសមហេតុសមផល និងងាយស្រួលតាម
ប្រើកថាខណ្ឌដាច់ដោយឡែកសម្រាប់សេចក្តីផ្តើម និងសេចក្តីបញ្ចប់
ប្រើកថាខណ្ឌមួយសម្រាប់គំនិត ឬប្រធានបទនីមួយៗ។
អ្វីត្រូវជៀសវាង៖
ប្រើពាក្យភ្ជាប់ធម្មតាច្រើនពេក ដូចជាពាក្យ ជាបឋម (firstly) (ផ្ទុយទៅវិញ គួរព្យាយាមប្រើឃ្លា ‘The first reason for/ The primary reason for this’) ជំនួសវិញ
ផ្តើមរាល់ប្រយោគនីមួយជាមួយនឹងពាក្យភ្ជាប់ (ព្យាយាមដាក់វានៅពាក់កណ្តាលប្រយោគ។ ឧទាហរណ៍ “ទោះយ៉ាងនេះក្តី មនុស្សមួយចំនួនជឿថា បុគ្គលម្នាក់ៗក៏ត្រូវតែទទួលខុសត្រូវចំពោះបរិស្ថានផងដែរ” ឬ “ម្យ៉ាងវិញទៀត ខ្ញុំជឿថា បុគ្គលម្នាក់ៗមានទំនួលខុសត្រូវចំពោះ…”)
ប្រើលេខ និមិត្តសញ្ញា ឬអក្សរកាត់ (1, 2, etc, &, +)
ប្រើចំណងជើងធំ ឬចំណងជើងរង
គូសបន្ទាត់ពីក្រោមពាក្យ ឬឃ្លា
ប្រើកថាខណ្ឌដែលមានមួយប្រយោគ
ផ្តើមរាល់ប្រយោគនីមួយៗជាមួយឧបករណ៍ភ្ជាប់។
ជំហានទី 4៖ រៀបចំតែងសេចក្តីរបស់អ្នកទៅជាកថាខណ្ឌ
ប្រើកថាខណ្ឌដើម្បីរៀបចំតែងសេចក្តីរបស់អ្នកទៅតាមផ្នែកផ្សេងៗឲ្យបានច្បាស់លាស់។ ត្រូវប្រាកដថា កថាខណ្ឌនីមួយៗមានប្រធានបទច្បាស់លាស់ ដែលមានប្រយោគយ៉ាងតិចចំនួនពីរ។
អ្នកអាចប្រើអក្សរកាត់ “PEEL” ពេលសរសេរ៉៉តែងសេចក្តីរបស់អ្នក៖
ចំណុច – ណែនាំប្រធានបទ ឬប្រយោគមេ (topic sentence) របស់អ្នក
ឧទាហរណ៍ –ឧទាហរណ៍ ដែលគាំទ្រចំណុចរបស់អ្នក
ពន្យល់ – ហេតុអ្វីបានជាភស្តុតាងនេះគាំទ្រដល់ចំណុចរបស់អ្នក
តំណភ្ជាប់ – ផ្លាស់ប្តូរទៅប្រធានបទ ឬកថាខណ្ឌបន្ទាប់
អ្នកត្រូវតែប្រើកថាខណ្ឌគ្រប់គ្រាន់ដើម្បីបង្ហាញយ៉ាងច្បាស់នូវចម្លើយដែលបានរៀបចំទុក។ នេះនឹងបង្ហាញថា អ្នកអាចរៀបចំ និងបង្ហាញគំនិត និងយោបល់របស់អ្នកដោយសមហេតុផល។
នេះគឺជាគំនិតខ្លះៗអំពីចំនួនកថាខណ្ឌដែលអ្នកអាចបញ្ចូលក្នុងតែងសេចក្តី៖
ប្រភេទសំណួរ | តើមានកថាខណ្ឌប៉ុន្មាន? | កថាខណ្ឌ |
---|---|---|
តើអ្នកយល់ស្រប ឬមិនយល់ស្របជាមួយនឹងឃ្លានេះកម្រិតណា? | 4/5 |
|
ពិភាក្សាពីការយល់ឃើញទាំងពីរ ហើយផ្តល់នូវមតិផ្ទាល់ខ្លួនរបស់អ្នក។ | 5 |
|
ហេតុអ្វីក៏បែបនេះ? ផ្តល់ហេតុផលសម្រាប់ការយល់ឃើញនេះ ព្រមទាំងដំណោះស្រាយ? | 5 |
|
តើគុណវិបត្តិនៃទេសចរណ៍អន្តរជាតិមានទម្ងន់ខ្លាំងជាងអត្ថប្រយោជន៍មែនឬទេ? | 4 |
|
ហេតុអ្វីក៏បែបនេះ? តើឥទ្ធិពលអ្វីខ្លះដែលវាមានមកលើមនុស្សម្នាក់ៗ និងសង្គម? | 5 |
|
អ្វីត្រូវធ្វើ៖
ប្រើកថាខណ្ឌ
ប្រើតំណភ្ជាប់រវាង និងក្នុងកថាខណ្ឌរបស់អ្នក
ទុកចន្លោះរវាងកថាខណ្ឌនីមួយៗ (បន្ទាត់)
ប្រើកថាខណ្ឌសម្រាប់ប្រធានបទនីមួយៗ
ប្រើសេចក្តីផ្តើម និងសេចក្តីបញ្ចប់។
អ្វីត្រូវជៀសវាង
ប្រើកថាខណ្ឌដែលមានតែមួយប្រយោគ
ប្រើកថាខណ្ឌវែងពេក ដែលពេញទំព័រទាំងមូល (តេស្តលើក្រដាស)
ជំហានទី 5៖ ប្រើវាក្យស័ព្ទដែលមិនសាមញ្ញពេក ហើយមានអក្ខរាវិរុទ្ធត្រឹមត្រូវ
អ្នកនឹងឃើញនៅក្នុងពាក្យពេជន៍ពិពណ៌នាអំពីលំដាប់ពិន្ទុដែលអ្នកសរសេរតែងសេចក្តីដែលបានពិន្ទុ 8 ប្រើពាក្យកម្រប្រើស្ទាត់ជំនាញ។ នៅពេលយើងរៀនភាសា យើងប្រើពាក្យធម្មតា និងពាក្យកម្រប្រើ។ ពាក្យធម្មតា គឺជាពាក្យ និងឃ្លាដែលយើងប្រើរាល់ថ្ងៃ ដើម្បីសំដៅទៅលើបទពិសោធន៍ផ្ទាល់ខ្លួន និងទម្លាប់ប្រចាំថ្ងៃ។ ពាក្យកម្រប្រើ ត្រូវបានប្រើ នៅពេលយើងពិភាក្សាអំពីប្រធានបទជាក់លាក់ ឬនៅពេលដែលយើងប្រើភាសាបែបសំនួនវោហាស័ព្ទ (កន្សោមកិរិយាស័ព្ទ) ។
ពាក្យដែលហួសសម័យ និងមិនប្រើក្នុងការនិយាយប្រចាំថ្ងៃ មិនគួរយកមកប្រើទេ។ ប្រសិនបើអ្នកជ្រើសរើសសទិសន័យ ន័យត្រូវតែដូចគ្នា ហើយមិនត្រូវផ្លាស់ប្តូរគំនិត ដែលត្រូវបានបង្ហាញនោះទេ។ ឧទាហរណ៍ពាក្យ adolescent/teenager មានអត្ថន័យដូចគ្នា និងអាចប្រើជំនួសគ្នាបាន។ ផ្ទុយទៅវិញ ពាក្យ toddler/baby មានអត្ថន័យខុសគ្នា។
ពាក្យ ឬឃ្លាដែលប្រើជាមួយគ្នា (collocation) ត្រូវបាននិយាយនៅក្នុងលំដាប់ពិន្ទុ 8 ហើយត្រូវបានគេសន្មត់ថា អ្នកដឹងថាពាក្យមួយណាត្រូវប្រើរួមគ្នា ហើយពាក្យមួយណាដែលសមរម្យនឹងសម្រាប់ប្រធានបទផ្សេងៗគ្នា។
ប្រសិនបើអ្នកកំពុងពិភាក្សាអំពីឧក្រិដ្ឋកម្មកុមារ អ្នកអាចប្រើពាក្យ “អនីតិជន” ព្រោះនេះជាពាក្យស្របច្បាប់ដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីកុមារអាយុក្រោម 18 ឆ្នាំ។
ប្រសិនបើអ្នកប្រើកន្សោមកិរិយាស័ព្ទ (phrasal verb) ត្រូវប្រាកដថា អ្នកកំពុងប្រើធ្នាក់ដែលត្រឹមត្រូវ ព្រោះវាអាចផ្លាស់ប្តូរអត្ថន័យបាន៖
ពាក្យ throw (បោះ) ក្រៅ/ទៅក្រៅ = បោះបង់ចោល
ក្អួត = ក្អួត/ឈឺ
គ្រាមភាសា (ភាសាវប្បធម៌) គួរតែប្រើ ប្រសិនបើអ្នកយល់ពីវាទាំងស្រុង ហើយប្រសិនបើវាសាកសមនឹងប្រធានបទដែលអ្នកកំពុងពិភាក្សា។
អ្វីត្រូវធ្វើ:
ប្រើជម្រើសពាក្យដែលមានលក្ខណៈច្បាស់លាស់
ប្រើភាសា ដែលយើងប្រើក្នុងការនិយាយប្រចាំថ្ងៃ
ប្រើពាក្យដែលអ្នកយល់
ប្រើពាក្យ និងឃ្លាដែលទាក់ទងនឹងប្រធានបទ
ប្រើពាក្យ ឬឃ្លាដែលប្រើជាមួយគ្នា (collocation) និងកន្សោមកិរិយាស័ព្ទ (ពាក្យដែលនៅជាមួយគ្នាតាមធម្មជាតិ - ការបំពុលបរិស្ថាន | បញ្ហាធំៗ និងអនាគតប្រកបដោយក្តីសង្ឃឹម)
អ្វីត្រូវជៀសវាង
មានកំហុសអក្ខរាវិរុទ្ធ
មានកំហុសក្នុងការសរសេរពាក្យ
លាយឡំអក្ខរាវិរុទ្ធបែបអង់គ្លេសអាមេរិច និងបែបអង់គ្លេសសុទ្ធសាធ (អ្នកគួរតែប្រើមួយ)
ប្រើតែមួយពាក្យ ប្រសិនបើអ្នកមិនយល់ពីវា ឬមិនអាចប្រកបបាន។
ប្រើពាក្យមិនត្រឹមត្រូវដូចជា ‘stuff/thing’
ប្រើពាក្យសាមញ្ញ ដូចជា 'gonna'
ប្រើពាក្យហួសសម័យ [the masses| denizens | myopic view | Hitherto]
ប្រើសទិសន័យច្រើនពេក តែមួយពាក្យគឺគ្រប់គ្រាន់ហើយ
ប្រើសំនួនវោហារស័ព្ទ/ពាក្យនិយាយបែបអ្នកស្រុកតាមតំបន់
ប្រើពាក្យកាត់ (can’t, doesn’t)
ជំហានទី 6៖ កុំប្រើភាសា ឃ្លា ឬឧទាហរណ៍ដែលទន្ទេញចាំ
កុំប្រើភាសា ឃ្លា ឬឧទាហរណ៍ ដែលទន្ទេញចាំក្នុងការសរសេរតែងសេចក្តីរបស់អ្នក។ វាងាយស្រួលសម្រាប់មន្ត្រីរៀបចំការប្រឡងមើល និងមិនបង្ហាញពីសមត្ថភាពរបស់អ្នកក្នុងការសរសេរប្រកបដោយភាពស្ទាត់ជំនាញឡើយ។
ការប្រើឃ្លា គ្រាមភាសា សុភាសិត និងភាសានិយាយបែបអ្នកស្រុកក៏គួរតែត្រូវបានជៀសវាងផងដែរ។ ជាថ្មីម្តងទៀត ភាសាទាំងនេះត្រូវបានគេប្រើជាញឹកញាប់តែនៅពេលនិយាយប៉ុណ្ណោះ។ ទាំងនេះរួមមានឃ្លាដូចជា៖
ជីវិតអ្នកដទៃគឺតែងតែល្អជាងជីវិតខ្លួនឯង
ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ
ចេញពីការគិតរបស់ខ្ញុំភ្លាមៗ
ខ្ញីកាន់តែចាស់កាន់តែហឹរ
មិត្តល្អចេះជួយគ្នាក្នុងគ្រាក្រ
លើសពីនេះទៀត លក្ខខណ្ឌដូចខាងក្រោមនេះមិនគួរត្រូវប្រើទេ នៅពេលសរសេរ ពីព្រោះពាក្យទាំងនេះមិនច្បាស់លាស់ និងមិនដោះស្រាយកិច្ចការបានត្រឹមត្រូវ។ អ្នកគួរតែចេះប្រើភាសាច្បាស់លាស់ ហើយធ្វើការជ្រើសរើសពាក្យសមរម្យ ដែលនឹងបង្ហាញពីគំនិតរបស់អ្នកឲ្យបានច្បាស់។
មិនល្អ | ល្អ | មិនល្អ | ល្អ |
---|---|---|---|
សព្វថ្ងៃ | ក្នុងពេលថ្មីៗនេះ | ចំណុចសំខាន់នៃការពិភាក្សា | បញ្ហាចម្បង/សំខាន់គឺ… |
មិនអាច | មិនអាច | រឿងរ៉ាវ/រឿង | ប្រើប្រាស់ពាក្យដែលត្រឹមត្រូវ! |
បញ្ហាចម្រូងចម្រាស | បញ្ហាសំខាន់ | ឧ. | ជាឧទាហរណ៍… |
គុណសម្បត្តិ និងគុណវិបត្តិ | អត្ថប្រយោជន៍ និងគុណវិបត្តិ | គ្រប់កាក់ទាំងអស់មានមានមុខ/ពីរ | មានទាំងគុណប្រយោជន៍ និងគុណវិបត្តិ |
ដំបូង | ហេតុផលចម្បងដែល | ជាអាវុធមុខពីរ | ដំណោះស្រាយក៏អាចបង្កជាបញ្ហាដោយសារ… |
ទីពីរ | ការខ្វះការអប់រំក៏ជាហេតុផលផ្សេងទៀតដែល… | ជាសង្ខេប | សរុបមក… |
ជំហានទី 7៖ ប្រើសំណង់ប្រយោគដែលមានលក្ខណៈស្មុគស្មាញជាច្រើនប្រភេទ
នៅពិន្ទុ 8 គេរំពឹងថា អ្នកអាចប្រើសំណង់ប្រយោគជាច្រើនបានត្រឹមត្រូវដើម្បីបង្ហាញគំនិត និងយោបល់របស់អ្នក។ បង្ហាញមន្ត្រីកំណែថា អ្នកអាចប្រើសំណង់ប្រយោគជាច្រើនប្រភេទ និងធ្វើឲ្យប្រាកដថា ប្រយោគរបស់អ្នកគ្មានកំហុស។
សំខាន់គឺត្រូវចេះប្រើប្រយោគដែលមានលក្ខណៈស្មុគស្មាញ និងប្រយោគសាមញ្ញ។ ប៉ុន្តែសូមចាំថា ប្រយោគដែលមានលក្ខណៈស្មុគស្មាញរបស់អ្នកមិនគួរវែង និងស្មុគស្មាញពេកនោះទេ។
វណ្ណយុត្តិសញ្ញារបស់អ្នកត្រូវមានភាពត្រឹមត្រូវ ដោយប្រើអក្សរធំ សញ្ញាក្បៀសនិងសញ្ញាខ័ណ្ឌបានត្រឹមត្រូវ។
កំហុសទូទៅភាគច្រើអាចរកបាននៅខាងក្រោម៖
វេយ្យាករណ៍ | កំហុសទូទៅ |
---|---|
Relative Clause | ការប្រើប្រាស់សព្វនាមមិនបានត្រឹមត្រូវ - who/that/which |
Conditional clause | ការជ្រើសរើសកាលកិរិយាស័ព្ទមិនត្រឹមត្រូវសម្រាប់ប្រភេទនៃឃ្លាប្រយោគ – សូន្យ, ប្រភេទ 1,2,3 |
Present perfect/past | ការជ្រើសរើសកាលកិរិយាស័ព្ទមិនត្រឹមត្រូវ - had/have had |
Passive | ការជ្រើសរើស past participle មិនត្រឹមត្រូវ |
Gerunds | ការបង្កើតកំហុសជាមួយការប្រើប្រាស់ -ing |
Countable nouns | ការបង្កើតកំហុសជាមួយនាមពហុវចនៈ និងឯកវចនៈ |
Articles | ការប្រើប្រាស់ a/the មិនត្រឹមត្រូវ ឬមិនបានប្រើទាល់តែសោះ |
ភាពត្រូវគ្នានៃប្រធាន/កិរិយាសព្ទ | The girls ‘are’ – ឯកវចនៈ ឬពហុវចនៈ |
ធ្នាក់ | ការជ្រើសរើសធ្នាក់មិនឯករាជ្យមិនបានត្រឹមត្រូវ ធ្នាក់ទីតាំងមិនត្រឹមត្រូវជាដើម។ |
សញ្ញាវណ្ណយុត្តិ | ប្រើប្រាស់មិនបានត្រឹមត្រូវ ឬមិនបានប្រើទាល់តែសោះ។ |
ជំហានទី 8៖ បញ្ជីផ្ទៀងផ្ទាត់
ប្រើបញ្ជីផ្ទៀងផ្ទាត់ខាងក្រោមដើម្បីធ្វើឲ្យប្រាកដថា ការសរសេរបស់អ្នកមានលក្ខណៈវិជ្ជមានទាំងអស់នៅពិន្ទុ 8
ការឆ្លើយតបកិច្ចការ |
|
ភាពត្រូវគ្នា និងភាពរួបរួមគ្នា |
|
ធនធានពាក្យ |
|
លំដាប់លំដោយបែបវេយ្យាករណ៍ និងភាពត្រឹមត្រូវ |
|
ប្រសិនបើអ្នកធ្វើតាមជំហានទាំង 8 នេះ អ្នកនឹងស្ថិតលើផ្លូវដែលត្រឹមត្រូវទៅរកការទទួលបានពិន្ទុ 8 នៅក្នុងកិច្ចការសរសេរទី 2។
Is IELTS writing hard?
IELTS writing is not so hard if you have a thorough understanding of the test format and are able to organise your thoughts into grammatically-correct, well-structured sentences. Obviously it requires a fair amount of practice. To make it easy, IDP has launched IELTS Prepare where you can access a range of preparation materials: from practice tests, sample answers, videos and articles, all the way to expert assessments, online courses, webinars and more.
IELTS writing for beginners
Join our free IDP IELTS webinars that are designed to give you a sense of what to expect during the IELTS Writing test and guide you towards reaching a high band score:
Improve your understanding of the writing test format and questions
Identify key points
Make your answers relevant
Organize your answers in a more coherent manner