The official IELTS by IDP app is here! Download it today.

Close

អ្នកធ្វើតេស្តតែងតែជួបការលំបាកក្នុងការសម្រេចនូវអ្វីដែលត្រូវបង្ហាញ និងរបៀបបង្ហាញវានៅក្នុងចម្លើយកិច្ចការសរសេរទី 1 នៃតេស្ត IELTS ប្រភេទ Academic។ 

ថ្ងៃនេះ យើងនឹងពិនិត្យមើលឲ្យកាន់តែច្បាស់អំពីកិច្ចការសរសេរទី 1 នៃតេស្ត IELTS ប្រភេទ Academic ការបំពេញកិច្ចការ និងលក្ខណៈពិសេស ដែលអ្នកត្រូវការដើម្បីបញ្ចូលក្នុងចម្លើយរបស់អ្នកដើម្បីទទួលបានលំដាប់ពិន្ទុ 7 ឬខ្ពស់ជាងនេះ។ 

នៅក្នុង កិច្ចការសរសេរទី 1 នៃតេស្ត IELTS ប្រភេទ Academic អ្នកនឹងត្រូវបានបង្ហាញដ្យាក្រាមមួយ ដែលជាវិធីបង្ហាញរូបភាពតំណាងឲ្យព័ត៌មាន។ អ្នកអាចត្រូវបានបង្ហាញដ្យាក្រាមមួយ ឬច្រើនជាងមួយ។ ព័ត៌មានដែលអាចមើលឃើញនេះអាចត្រូវបានបង្ហាញជា​៖ 

  • តារាង 

  • គំនូសតាង 

  • ដ្យាក្រាម

  • នីតិវិធី 

  • ក្រាហ្វ 

  • ផែនទី 

អ្នកក៏នឹងត្រូវបានផ្តល់ការណែនាំដូចខាងក្រោមផងដែរ៖ 

សង្ខេបព័ត៌មានដោយជ្រើសរើស និងរាយការណ៍អំពីលក្ខណៈសំខាន់ៗ និងធ្វើការប្រៀបធៀប នៅកន្លែងណាដែលពាក់ព័ន្ធ។ 

អ្នកត្រូវធ្វើកិច្ចការផ្ទេរព័ត៌មាន - ព័ត៌មានមើលឃើញដែលគេផ្តល់ឲ្យអ្នក ត្រូវបង្ហាញជាទម្រង់អត្ថបទ។ 

ជាផ្នែកនៃកិច្ចការនេះ អ្នកត្រូវ៖ 

  1. សរសេរ សេចក្តីផ្តើម 

  2. សរសេរ តួសេចក្តី (ការសង្ខេបនៃអ្វីដែលអ្នកឃើញ) 

  3. បង្ហាញ និងឆ្លុះបញ្ចាំងអំពី លក្ខណៈសំខាន់ៗជាមួយនឹងតួលេខ (ទិន្នន័យ) 

សូមពិនិត្យឲ្យបានដិតដល់លើចំណុចបីចុងក្រោយ - សេចក្តីផ្តើម តួសេចក្តី និងចំណុចសំខាន់ៗដែលត្រូវបង្ហាញ។

សរសេរសេចក្តីផ្តើម

មូលហេតុសម្រាប់ការសរសេរសេចក្តីផ្តើមគឺដើម្បីប្រាប់មន្ត្រីកំណែនូវអ្វីដែលអ្នកនឹងសរសេរ។ ជាមូលដ្ឋាន វាគឺជាសំណួរដែលបានសម្រាយ។ ឧទាហរណ៍ តើដ្យាក្រាមដែលមើលឃើញគឺជាអ្វី ប្រភពទិន្នន័យ និងពេលវេលាត្រូវប្រមូលទិន្នន័យ។  

សេចក្តីផ្តើម៖ 

  • អាចជាត្រឹមតែមួយប្រយោគ 

  • តើសំណួរត្រូវបានសរសេរឡើងវិញដោយប្រើពាក្យផ្ទាល់ខ្លួន (សម្រាយ) 

ត្រូវចងចាំថា ប្រសិនបើមានដ្យាក្រាមពីរនៅក្នុងកិច្ចការរបស់អ្នក អ្នកត្រូវសរសេរសេចក្តីផ្តើមណែនាំអំពីដ្យាក្រាមទាំងពីរនោះ។ សេចក្តីផ្តើមណែនំានេះអាចសរសេរត្រឹមតែមួយប្រយោគ ឬពីរប្រយោគបាន។

អ្វីត្រូវធ្វើ

អ្វីមិនត្រូវធ្វើ

សរសេរសេចក្តីផ្តើមដែលច្បាស់ ដើម្បីពិពណ៌នានូវអ្វីដែលអ្នកឃើញ។

បង្ហាញព័ត៌មានមិនមានទំនាក់ទំនងគ្នា (ឧ. អក្សអាប់ស៊ីស x, អក្សអាប់ស៊ីស y, ខ្សែបន្ទាត់ប្រផេះតំណាងភាពអត់ការងារធ្វើរបស់ស្រ្តី, ត្រីកោណពណ៌ខ្មៅគឺបុរស)

រៀបពាក្យចំពោះសំណួរផ្តល់តម្រុយសារឡើងវិញ។ ប្រើប្រាស់ពាក្យមានន័យដូច និងឃ្លាសម្រាប់ព័ត៌មានមិនសំខាន់។ (ឧ. អ្នកអត់ការងារ = មនុស្សដែលមិនមានការងារធ្វើ / 1970-2000 = ជាងបីទសវត្សរ៍ចាប់ពីឆ្នាំ 1970 ដល់ឆ្នាំ 2000។)

ចម្លងសំណួរផ្តល់តម្រុយមួយពាក្យម្តងមួយពាក្យម្តង (ឧ.ឃ្លាចេញពីសំណួរ)

ប្រើប្រាស់ពាក្យកន្លឹះ ក្នុងសេចក្តីផ្តើមរបស់អ្នក (ឧ. កាលបរិច្ឆេទ ពេលវេលា ប្រទេស ភេទ)។

ប្តូរពាក្យគន្លឹះក្នុងសំណួរទៅជាពាក្យដែលមានន័យដូចដែលមិនត្រឹមត្រូវ (ឧ. ស្រ្តីមិនមានការងារធ្វើក្នុងប្រទេសអូស្រ្តាលីទៅជាក្មេងស្រីដែលមិនមានការងារធ្វើនៅ Oz)។

ណែនាំគំនូសតាង ដ្យាក្រាម ឬតារាង ទាំងអស់

សូមក្រឡេកមើលសេចក្តីផ្តើមគំរូមួយចំនួន ហើយមើលវិធីដែលអ្នកអាចណែនាំពួកគេ ប្រសិនបើអ្នកអនុវត្តតាមគន្លឹះណែនាំខាងលើ។ 

តារាង

តារាងបង្ហាញពីតួលេខភាពមានការងារធ្វើនៅប្រទេសអូស្រ្តាលីក្នុងរយៈពេលសាមសិបឆ្នាំពីឆ្នាំ 1970 ដល់ឆ្នាំ 2000 ។

គំនូសតាង

គំនូសតាងប្រៀបធៀបចំនួនរថយន្តដែលផលិតនៅប្រទេសបារាំង អាល្លឺម៉ង់ និងន័រវែស រយៈពេលមួយទសវត្សរ៍ពីឆ្នាំ 2000 ដល់ឆ្នាំ 2010 ។

ដ្យាក្រាម

ដ្យាក្រាមបង្ហាញពីរបៀបដែលគ្រឿងបន្លាស់រថយន្តត្រូវបានដំឡើង។

ដំណើរការ

វដ្តបង្ហាញពីសរសៃហ្វាយប័រធ្វើដោយដៃត្រូវបានបង្កើតឡើង។

ផែនទី

ផែនទីបង្ហាញពីបំរែបំរួលក្នុងភូមិនៃជនជាតិអង់គ្លេសមួយក្នុងរយៈពេលមួយសតវត្សរ៍ចាប់ពីឆ្នាំ 1915 ដល់ឆ្នាំ 2015 ។

ក្រាហ្វ

ក្រាហ្វបង្ហាញទិន្នន័យពីប្រទេសអៀឡង់ដោយបង្ហាញពីចំនួនអ្នកទៅមើលកុននៅក្នុងទីក្រុងសំខាន់ៗនៅក្នុងឆ្នាំ 2016 ។

គំនូសតាងពីរ

គំនូសតាងចំណិតបង្ហាញធនធានថាមពលចម្បងៗដែលត្រូវបានប្រើប្រាស់ដើម្បីផលិតថាមពលនៅក្នុងទីក្រុងមួយនៃប្រទេសអូស្រ្តាលី ខណៈ ដែលតារាងនេះបង្ហាញពីបរិមាណថាមពលដែលត្រូវបានប្រើប្រាស់ដោយសហគមន៍ក្នុងឆ្នាំ 1989 ។

សេចក្តីសង្ខេបទូទៅ

សេចក្តីសង្ខេបទូទៅនៅក្នុងចម្លើយរបស់អ្នកគួរតែសង្ខេបនូវអ្វីដែលអ្នកឃើញនៅក្នុងដ្យាក្រាម។ វាគួរតែសង្ខេបនូវ៖  

  • និន្នាការសំខាន់ៗ  

  • ការផ្លាស់ប្តូរនានា 

  • ការអភិវឌ្ឍន៍ 

  • ដំណាក់កាល 

  • លក្ខណៈដែលអាចកត់សម្គាល់បាន 

អ្នកចាំបាច់ត្រូវបង្ហាញនូវសេចក្តីសង្ខេបច្បាស់លាស់ដើម្បីឈានដល់លំដាប់ពិន្ទុ 7 ឬខ្ពស់ជាងនេះ។ សូមពិនិត្យមើលឲ្យបានដិតដល់អំពីពាក្យពេជន៍ពិពណ៌នាអំពីលំដាប់ពិន្ទុនៃការបញ្ចប់កិច្ចការដើម្បីដឹងថាតើសេចក្តីសង្ខេបច្បាស់លាស់មានសារៈសំខាន់យ៉ាងដូចម្តេចនៅក្នុងកិច្ចការសរសេរទី 1 នៃតេស្ត IELTS ប្រភេទ Academic។

ពាក្យពេជន៍ពិពណ៌នាអំពីលំដាប់ពិន្ទុ - ការបញ្ចប់កិច្ចការ

លំដាប់ពិន្ទុ 7

បង្ហាញពីទិដ្ឋភាពទូទៅច្បាស់លាស់ នៃនិន្នាការ ភាពខុសគ្នា ឬដំណាលកាលសំខាន់ៗ

លំដាប់ពិន្ទុ 6

បង្ហាញ ពីទិដ្ឋភាពទូទៅមួយ ជាមួយព័ត៌មានដែលត្រូវបានជ្រើសរើសសមស្រប

លំដាប់ពិន្ទុ 5

​បរិយាយព័ត៌មានលម្អិតដោយរលូន ដោយមិនមានទិដ្ឋភាពទូទៅច្បាស់លាស់

អ្វីត្រូវធ្វើ

អ្វីមិនត្រូវធ្វើ

ប្រើប្រាស់ពាក្យភ្ជាប់ដើម្បីសង្ខេបអ្វីដែលអ្នកឃើញ។ (ឧ. ជារួម ដើម្បីសង្ខេប សង្ខេបដោយខ្លី)

រួមបញ្ចូលទិន្នន័យ ឬតួលេខនៅក្នុងទិដ្ឋភាពជារួមរបស់អ្នក។ ដាក់បញ្ចូលតែសេចក្តីសង្ខេបនៃនិន្នាការ ឬលក្ខណៈពិសេសសំខាន់ៗប៉ុណ្ណោះ។

ស្វែងរកនិន្នាការនៅក្នុងដ្យាក្រាម(នានា)។ តើមានការកើនឡើង ការថយចុះ ឬភាពមិនទៀងទាត់ជារួមនៅក្នុងដ្យាក្រាមរូបឬទេ? តើមានចំណុចខ្ពស់ ឬចំណុចទាបឬទេ? តើវាថេរឬទេ?

កំណត់អត្តសញ្ញាណអ្វីគ្រប់យ៉ាងក្នុងទិដ្ឋភាពទូទៅ។ វាគួរតែជាសេចក្តីថ្លែងដែលផ្តល់ការសង្ខេបទៅលើលក្ខណៈពិសេសដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងដ្យាក្រាម។

ប្រសិនបើដ្យាក្រាមរូបបង្ហាញការទស្សន៍ទាយពេលអនាគត សូមសង្ខេបនិន្នាការនាពេលអនាគត នៅក្នុងទិដ្ឋភាពទូទៅរបស់អ្នក។

រំលេចលក្ខណៈពិសេសសំខាន់ៗជាមួយ(តួលេខ)ទិន្នន័យ។

រំលេចបំរែបំរួលទាំងឡាយនៅក្នុងនិន្នាការជារួមនៃដ្យាក្រាមរូប។ (ឧទាហរណ៍ ការធ្លាក់ចុះ)

ប្រសិនបើយើងអនុវត្តតាមការណែនាំខាងលើ នេះគឺជាឧទាហរណ៍មួយចំនួននៃការបង្ហាញពីសេចក្តីសង្ខេបទូទៅ។ 

សេចក្តីផ្តើម | តួសេចក្តី

តារាង

តារាងបង្ហាញពីតួលេខភាពមានការងារធ្វើនៅប្រទេសអូស្រ្តាលីក្នុងរយៈពេលសាមសិបឆ្នាំពីឆ្នាំ 1970 ដល់ឆ្នាំ 2000 ។
 ជារួម យើងអាចឃើញយ៉ាងច្បាស់ថាចំនួនអ្នកដែលមានការងារធ្វើបានកើនឡើងក្នុងរយៈពេលនេះ ចំណែកតួលេខនៃអ្នកគ្មានការងារធ្វើមិនមានការប្រែប្រួលទេ។

គំនូសតាង

គំនូសតាងប្រៀបធៀបចំនួនរថយន្តដែលផលិតនៅប្រទេសបារាំង អាល្លឺម៉ង់ និងន័រវែស រយៈពេលមួយទសវត្សរ៍ពីឆ្នាំ 2000 ដល់ឆ្នាំ 2010 ។
ជាសង្ខេប ប្រទេសអាល្លឺម៉ង់គឺជាអ្នកផលិតយានយន្តចម្បងគេក្នុងរយៈពេលនេះ ដែលតាមដោយប្រទេសបារាំង និងប្រទេសន័រវែស។
 

ដ្យាក្រាម

ដ្យាក្រាមបង្ហាញពីរបៀបដែលគ្រឿងបន្លាស់រថយន្តត្រូវបានដំឡើង។
យើងអាចឃើញថាមានបួនដំណាក់កាលធំៗសម្រាប់ការផលិតរថយន្ត។ និយាយឱ្យជាក់លាក់ មានដូចជាការចាក់ពុម្ព ការប្រើប្រាស់ម៉ាស៊ីនកាត់ជារូបរាង ការតភ្ជាប់និងការកាត់ចេញ។
 

ដំណើរការ

ដំណើរការបង្ហាញពីសរសៃអំបោះធ្វើដោយដៃត្រូវបានបង្កើតឡើង។
យើងអាចមើលឃើញយ៉ាងច្បាស់ថាមានប្រាំមួយជំហានដែលត្រូវធ្វើក្នុងការផលិតក្រណាត់ដោយចាប់ផ្តើមជាមួយវត្ថុធាតុដើម ហើយចុងបញ្ចប់ទទួលបានផលិតផលចុងក្រោយ។
 

ផែនទី

ផែនទីបង្ហាញពីបំរែបំរួលក្នុងភូមិនៃជនជាតិអង់គ្លេសមួយក្នុងរយៈពេលមួយសតវត្សរ៍ចាប់ពីឆ្នាំ 1915 ដល់ឆ្នាំ 2015 ។
ជាសង្ខេប ក្នុងរយៈពេលមួយរយឆ្នាំនេះ ភូមិនេះមានការប្រែប្រួលសំខាន់ៗដោយផ្លាស់ប្តូរវាពីភូមិកសិដ្ឋានតូចមួយទៅជាទីក្រុងឧស្សាហកម្មមួយ។
 

ក្រាហ្វ

ក្រាហ្វបង្ហាញទិន្នន័យពីប្រទេសអៀឡង់ដោយបង្ហាញពីចំនួនអ្នកទៅមើលកុននៅក្នុងទីក្រុងសំខាន់ៗនៅក្នុងឆ្នាំ 2016 ។
សង្ខេបដោយខ្លី យើងអាចឃើញថាក្រុមមនុស្សដែលមានអាយុក្មេងទៅមើលកុនច្រើនបំផុត ចំណែកអ្នកដែលមានអាយុច្រើនជាងកម្រទៅមើលកុនណាស់។
 

គំនូសតាងពីរ

គំនូសតាងចំណិតបង្ហាញធនធានថាមពលចម្បងៗដែលត្រូវបានប្រើប្រាស់ដើម្បីផលិតថាមពលនៅក្នុងទីក្រុងមួយនៃប្រទេសអូស្រ្តាលី ខណៈដែលគំនូសតាងនេះបង្ហាញពីបរិមាណថាមពលដែលត្រូវបានប្រើប្រាស់ដោយសហគមន៍ក្នុងឆ្នាំ 1989 ។
ជារួម តាមរយៈការមើលទៅលើគំនូសតាងនេះ យើងអាចឃើញថាប្រេងត្រូវបានប្រើប្រាស់ច្រើនបំផុតជាធនធានថាមពលនៅក្នុងទីក្រុងនេះ ហើយថាមពលច្រើនបំផុតមានភាពចាំបាច់សម្រាប់រក្សាភាពត្រជាក់ក្នុងគ្រួសារ។
 

 

លក្ខណៈពិសេសសំខាន់ៗ

នៅក្នុងចម្លើយរបស់កិច្ចការសរសេរទី 1 នៃតេស្ត IELTS ប្រភេទ Academic អ្នកត្រូវតែបង្ហាញចំណុចសំខាន់ៗ និងប្រើប្រាស់ទិន្នន័យដើម្បីគាំទ្រការពិពណ៌នារបស់អ្នក។  

លក្ខណៈពិសេសសំខាន់ៗគឺជាលក្ខណៈពិសេសដែលលេចធ្លោជាងគេក្នុងដ្យាក្រាម។ ឧទាហរណ៍ ប្រសិនបើដ្យាក្រាមបង្ហាញប្រទេសចំនួន 5 បន្ទាប់មក ប្រទេសទាំង 5 នេះគឺជាលក្ខណៈពិសេសសំខាន់ៗហើយ។ ប្រសិនបើអ្នកមិនបានបញ្ចូលប្រទេសណាមួយទេនោះ ការពិពណ៌នារបស់អ្នកនឹងមិនពេញលេញឡើយ ហើយអ្នកនឹងទទួលបានលំដាប់ពិន្ទុត្រឹមតែ 4 ប៉ុណ្ណោះ។ 

ប្រសិនបើយើងក្រឡេកមើលពាក្យពេជន៍ពិពណ៌នាអំពីលំដាប់ពិន្ទុខាងក្រោម អ្នកនឹងសង្កេតឃើញថា អ្នកចាំបាច់ត្រូវបង្ហាញចំណុចសំខាន់ៗទាំងអស់ឲ្យបានច្បាស់ដើម្បីទទួលបានលំដាប់ពិន្ទុ 7 ឬខ្ពស់ជាងនេះ។

លំដាប់ពិន្ទុ 7

បង្ហាញ ព្រមទាំងគូសបញ្ជាក់នូវលក្ខណៈពិសេសសំខាន់ៗបានច្បាស់លាស់

លំដាប់ពិន្ទុ 6

បង្ហាញ ព្រមទាំងគូសបញ្ជាក់នូវលក្ខណៈពិសេសសំខាន់ៗបានគ្រប់គ្រាន់

លំដាប់ពិន្ទុ 5

បង្ហាញ ប៉ុន្តែមិនបានគូសបញ្ជាក់នូវលក្ខណៈពិសេសសំខាន់ៗបានគ្រប់គ្រាន់

លំដាប់ពិន្ទុ 4

ព្យាយាមដោះស្រាយកិច្ចការ ប៉ុន្តែមិនបានក្តោបលក្ខណៈពិសេសសំខាន់ៗទាំងអស់

តារាងខាងក្រោមបង្ហាញពីឧទាហរណ៍នៃដ្យាក្រាម ដែលអាចមើលឃើញ និងអ្វីដែលលក្ខណៈពិសេសសំខាន់ៗទាំងនេះអាចមានសម្រាប់ដ្យាក្រាមនីមួយៗ។

រូប

លក្ខណៈពិសេសសំខាន់ៗ

ក្រាហ្វបង្ហាញក្រុមអាយុទាំង 5 ក្នុងរយៈពេលពីរឆ្នាំ

  • ក្រុមអាយុទាំង 5

  • និន្នាការសំខាន់ៗ

  • តួលេខសំខាន់ៗ (ឧ. ខ្ពស់ ទាប)

  • ពីរឆ្នាំ

គំនូសតាងចំណិតបង្ហាញប្រភេទឥន្ធនៈទាំង 5

  • ប្រភេទឥន្ធនៈទាំង 5 ខុសៗគ្នា

  • ប្រភេទឥន្ធនៈចម្បង

ផែនទីបង្ហាញទីក្រុងមួយកាលពី 50 ឆ្នាំមុន និងទីក្រុងមួយក្នុងពេលឥឡូវ

  • ផែនទីចំនួន 2

  • វត្ថុដែលមិនមានការប្រែប្រួល

  • វត្ថុដែលមានការប្រែប្រួល (ឧ. ទីតាំង ការកែលម្អ ការដកចេញ)

  • វត្ថុដែលថ្មី (ឧ. អាគារ ផ្លូវ សំណង់ផ្សេងៗ)

ដំណើរការបង្ហាញពីដំណាក់កាលចំនួន 7

  • ដំណាក់កាលនីមួយៗនៃដំណាក់កាលទាំង 7

  • ជំហានបន្ថែមទាំងឡាយដែលជាផ្នែកមួយនៃដំណើរការ

គំនូសតាងបង្ហាញពីផលិតផលទាំងបីរយៈពេល 3 ឆ្នាំ

  • ផលិតផលទាំងបី

  • បីឆ្នាំ

  • តួលេខដែលគួរឱ្យកត់សម្គាល់ (ឧ. ខ្ពស់បំផុត ទាបបំផុត និន្នាការមិនធម្មតា)

ដើម្បីធ្វើកិច្ចការនេះដោយជោគជ័យ អ្នកចាំបាច់ត្រូវ  

  • ពិពណ៌នាពីចំណុចសំខាន់ៗទាំងនេះនៅក្នុងដ្យាក្រាមដែលមើលឃើញ 

  • មើលទិន្នន័យពីដ្យាក្រាមដែលមើលឃើញ ដើម្បីគាំទ្រចំណុចសំខាន់ៗនីមួយៗ (ឧទាហរណ៍ តួលេខ លេខ ភាគរយ អគារ សំណងទាំងមូល បន្ទប់)  

ប្រសិនបើអ្នកមិនប្រើទិន្នន័យនៅក្នុងដ្យាក្រាមដែលមើលឃើញដើម្បីគាំទ្រដល់ចំណុចសំខាន់ៗនោះទេ ចម្លើយរបស់អ្នកត្រូវស៊ីគ្នានឹងការពិពណ៌នាសម្រាប់លំដាប់ពិន្ទុ 5។

លំដាប់ពិន្ទុ 5

(ប្រភេទ Academic) បានបរិយាយព័ត៌មានលម្អិតបានរលូនតែគ្មានទិដ្ឋភាពទូទៅបង្ហាញបានច្បាស់លាស់។ អាចមិនមានទិន្នន័យក្នុងការគាំទ្រការពិពណ៌នា

តើទិន្នន័យអ្វីខ្លះ ដែលអ្នកគួរបង្ហាញដើម្បីទទួលបានលំដាប់ពិន្ទុ 7 ឬខ្ពស់ជាងនេះ? 

  • គាំទ្រទិន្នន័យសម្រាប់ចំណុចនីមួយៗ (ឧទាហរណ៍ ក្រុមអាយុ ផលិតផល ឆ្នាំ) 

  • តួលេខដែលគួរឲ្យកត់សម្គាល់ ដែលលេចធ្លោ (ឧទាហរណ៍ ខ្ពស់ ទាប ការប្រែប្រួលឡើងចុះ ឬរយៈពេលនៃស្ថេរភាព) 

  • តួលេខដែលបានកើនឡើង ឬថយចុះ 

  • តួលេខដែលមិនបានផ្លាស់ប្តូរទាល់តែសោះ ដែលនៅតែដដែល 

  • ឈ្មោះអាគារនៅលើផែនទី (ឧទាហរណ៍ ហាង ការិយាល័យប្រៃសណីយ៍ បណ្ណាល័យ) 

  • ផ្លូវ ឬស្ពាន ដែលបានបង្ហាញនៅលើផែនទី 

  • អ្វីដែលបានផ្លាស់ប្តូរនៅក្នុងដ្យាក្រាមដែលមើលឃើញ (ឧទាហរណ៍ ទីតាំង ការជួសជុលកែលម្អ ការដកចេញ) 

  • របស់ថ្មី (ឧទាហរណ៍ អាគារ ផ្លូវថ្នល់ គ្រឿងបរិក្ខារ) 

  • ដំណាក់កាលនីមួយៗនៅក្នុងការដំណើរការណាមួយ 

  • ជំហានបន្ថែមណាមួយ ដែលអាចជាផ្នែកមួយនៃដំណើរការ 

  • សម្ភារ ឬឧបករណ៍ប្រើប្រាស់ក្នុងដំណើរការ

អ្វីត្រូវធ្វើ

អ្វីមិនត្រូវធ្វើ

បង្ហាញតួលេខដែលផ្តល់ឱ្យនៅក្នុងដ្យាក្រាមរូប

បង្ហាញទិន្នន័យឱ្យបានរលូន (ឧ. ក្នុងឆ្នាំ 1992 វាមានចំនួន 2% ។ ក្នុងឆ្នាំ 1993 វាមានចំនួន 3% ។ ហើយក្នុងឆ្នាំ 1994 វាមានចំនួន 6%…)

បង្ហាញមាត្រដ្ឋានតួលេខត្រឹមត្រូវដែលបានបង្ហាញលើដ្យាក្រាមរូប (ឧ. រយ ពាន់ សែន រយពាន់ លាន តោន)

បង្ហាញទិន្នន័យមិនបានត្រឹមត្រូវ។ ត្រូវប្រាកដថាអ្នកបានអានអក្សអាប់ស៊ីស Y ដោយប្រុងប្រយ័ត្នដើម្បីដឹងថាទិន្នន័យអ្វីដែលបានបង្ហាញនេះ។

សរសេរទម្រង់តួលេខដែលត្រឹមត្រូវនៅពេលបង្ហាញតួលេខពីដ្យាក្រាមរូប (ឧ. 100; 1,000; 10,000; 100,000; 1,000,000)

ប្រើប្រាស់ការគណនាដើម្បីឆ្លើយតបទៅកិច្ចការ (ឧ. គណនាចំនួនមធ្យម បូកឬដកលេខ) សូមកុំភ្លេចបង្ហាញទិន្នន័យដែលបានផ្តល់ឱ្យ។

ប្រើប្រាស់ក្រុមទិន្នន័យត្រឹមត្រូវដែលបង្ហាញនៅក្នុងដ្យាក្រាមរូប (ឧ. ភាគរយ តួលេខ បារែលក្នុងមួយថ្ងៃ ក្រាម គីឡូក្រាម មនុស្ស)

អានទិន្នន័យខុស ហើយបង្ហាញមិនត្រឹមត្រូវ។ (ឧទាហរណ៍ ការនិយាយថាជាភេទស្រីជំនួសឱ្យភេទប្រុស - 72% នៃស្រ្តីលេងបាល់ទាត់)

ដើម្បីសង្ខេបអំពីអ្វីដែលយើងបានរៀននៅថ្ងៃនេះ សូមចងចាំរឿងទាំងបីនេះហើយ អ្នកនឹងឈានទៅរកការសម្រេចបាននូវលំដាប់ពិន្ទុ 7 ឬខ្ពស់ជាងនេះនៅក្នុងការបំពេញកិច្ចការសរសេរទី 1 នៃតេស្ត IELTS ប្រភេទ Academic។ 

  1. សរសេរ សេចក្តីផ្តើមមួយដែលច្បាស់លាល់។ ប៉ុន្តែ ចូរកុំចម្លងសំណួរ។ 

  2. សរសេរ ការសង្ខេបមួយដែលច្បាស់លាស់ អំពីអ្វីដែលអ្នកឃើញនៅក្នុងតួសេចក្តី 

  3. បង្ហាញ និងឆ្លុះបញ្ចាំងនូវចំណុចសំខាន់ៗទាំងអស់ជាមួយតួលេខ (ទិន្នន័យ) 

ហើយចាំថា កិច្ចការទី1 នៃតេស្តប្រភេទ Academicមិនត្រូវការសេចក្តីបញ្ចប់ទេ។