The official IELTS by IDP app is here! Download it today.

Close

សេចក្តីសង្ខេបអំពីតេស្តការសរសេរប្រភេទ General Training

រយៈពេល៖ 60 នាទី  

តេស្តការសរសេរប្រភេទ General Training រួមមានកិច្ចការចំនួនពីរដែលអាស្រ័យលើប្រធានបទនៃចំណាប់អារម្មណ៍ទូទៅ។  

កិច្ចការទី 1  

អ្នកនឹងត្រូវបានបង្ហាញជូននូវស្ថានភាពមួយ និងត្រូវបានស្នើឲ្យសរសេរសំបុត្រមួយស្នើសុំ ព័ត៌មាន ឬ ពន្យល់អំពីស្ថានភាពនោះ។ សំបុត្រនេះអាចជាលក្ខណៈផ្ទាល់ខ្លួន ពាក់កណ្តាលផ្លូវការ ឬផ្លូវការ។  

កិច្ចការទី 2  

អ្នកនឹងត្រូវបានស្នើឲ្យសរសេរតែងសេចក្តីមួយដើម្បីឆ្លើយតបទៅនឹងទស្សនៈ ការពិភាក្សាវែកញែក ឬឆ្លើយតបនឹងបញ្ហា។ សេចក្តីតែងសេចក្តីអាចមានលក្ខណៈផ្ទាល់ខ្លួនច្រើនជាងបន្តិច បើប្រៀបធៀបទៅនឹងកិច្ចការសំណេរតេស្តប្រភេទ Academic​។ អ្នកនឹងគាំទ្រទស្សនៈរបស់អ្នកជាមួយនឹងឧទាហរណ៍ដែលពាក់ព័ន្ធដោយប្រើចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក។ 

កិច្ចការទី 1៖ ការសរសេរសំបុត្រខ្លីមួយសម្រាប់គោលបំណងជាក់លាក់

នៅក្នុងកិច្ចការទី 1 ក្នុងតេស្តសរសេរប្រភេទ General Training អ្នកត្រូវបានស្នើឲ្យសរសេរ សំបុត្រមួយ ដែលអ្នកបង្ហាញពីសមត្ថភាពរបស់អ្នកក្នុងការប្រាស្រ័យទាក់ទងដោយប្រើបែបបទនៃការសេរសេរសំបុត្រជាភាសាអង់គ្លេស។ 

អ្នកនឹងត្រូវបានផ្តល់ឱ្យនូវស្ថានភាពទូទៅប្រចាំថ្ងៃដូចជា ការសរសេរដើម្បី សុំទោស សម្រាប់ការខកខានចូលរួមក្នុងពិធីជប់លៀងរបស់មិត្តភក្តិ ឬការប្តឹងទៅក្រុមហ៊ុនអំពីសេវាកម្មមិនល្អ ការសរសេរដើម្បីផ្តល់យោបល់ដល់មិត្តភក្តិអំពីកន្លែងដែលត្រូវទៅដើរលេងវិស្សមកាល ឬការសរសេរដើម្បីបង្ហាញចំណាប់អារម្មណ៍របស់អ្នកអំពីការងារថ្មីជាដើម។ 

បន្ថែមលើស្ថានភាពដែលផ្តល់ឲ្យចំណុចគោលបីនឹងគូសបញ្ជាក់យ៉ាងច្បាស់អំពីព័ត៌មានដែលអ្នកត្រូវការដើម្បីបញ្ចូលក្នុងសំបុត្ររបស់អ្នក។ ឧទាហរណ៍ អ្នកប្រហែលជាត្រូវផ្តល់ការពណ៌នាលម្អិត ផ្តល់ហេតុផល បង្ហាញការចូលចិត្ត និងការមិនចូលចិត្ត ឬផ្តល់យោបល់ ឬអនុសាសន៍។ 

អ្នកនឹងចាំបាច់ត្រូវប្រើប្រាស់ពាក្យពេជន៍ឲ្យបានត្រឹមត្រូវនៅក្នុងសំបុត្ររបស់អ្នក។ ការប្រើប្រាស់ពាក្យពេជន៍គឺជាវិធីដែលអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយបង្ហាញពីប្រភេទនៃទំនាក់ទំនងដែលអ្នកមានជាមួយពួកគេ។ នៅក្នុងសំបុត្រ ពាក្យពេជន៍ដែលអ្នកប្រើ ត្រូវបានចង្អុលបង្ហាញយ៉ាងច្បាស់តាមការបង្ហាញនូវខ្លឹមសារគាវរកិច្ច និងសេចក្តីបញ្ចប់សំបុត្រយ៉ាងត្រឹមត្រូវ ហើយសំបុត្រនោះគួរតែត្រូវបានបង្ហាញតាមរយៈការប្រើប្រាស់ពាក្យ ឬ ឃ្លារបស់អ្នកផងដែរ។ 

ជាធម្មតា​សំបុត្រត្រូវបានសរសេរដោយមានលក្ខណៈផ្លូវការ ឬមិនផ្លូវការ។ ជាទូទៅ ប្រសិនបើសំបុត្រនោះ ផ្ញើទៅមិត្តភក្តិ មនុស្សដែលអ្នកស្គាល់ច្បាស់ ឬគ្រួសារ និងមូលហេតុនៃការសរសេរគឺវិជ្ជមាន ការប្រើប្រាស់ពាក្យពេជន៍គឺមានលក្ខណៈមិនផ្លូវការទេ។ សំបុត្រផ្ញើទៅមនុស្សផ្សេងទៀត និងសម្រាប់រាល់បណ្តឹងតវ៉ានានា ឬសារអវិជ្ជមាន គួរតែមានលក្ខណៈផ្លូវការជាងនេះ។ 

កិច្ចការទី 2៖ ការសរសេរតែងសេចក្តី

នៅក្នុងកិច្ចការទី 2 នៃតេស្តសរសេរប្រភេទ General Training  អ្នកត្រូវបានតម្រូវឲ្យសរសេរតែងសេចក្តីឆ្លើយតបនឹងទស្សនៈ ការពិភាក្សាវែកញែក ឬឆ្លើយតបទៅនឹងបញ្ហា។ ប្រធានបទ គឺ ស្តីពី ចំណាប់អារម្មណ៍ទូទៅ ដូចជាថាតើវាល្អឬទេក្នុងការបង្រៀនកូននៅផ្ទះ ថាតើអាយុផឹកគ្រឿងស្រវឹងគួរដំឡើងឬយ៉ាងណា ថាតើនរណាជាអ្នកទទួលខុសត្រូវចំពោះការមើលថែរបស់មនុស្សចាស់ជរា ឬថាតើធ្វើបែបណាទើបទំនាក់ទំនងគ្រួសារកាន់តែជិតស្និទ្ធិជាដើម។ 

ការណែនាំអំពីកិច្ចការផ្តល់ ឲ្យអ្នកនូវព័ត៌មានអំពីសំណួរដោយប្រាប់ អ្នកអំពីរបៀបពិភាក្សាប្រធានបទ ក្នុងការតែងសេចក្តីរបស់អ្នក។ អ្នកអាចនឹងត្រូវបានស្នើឲ្យ ផ្តល់ នូវព័ត៌មានជាក់ស្តែង ផ្តល់ចំណុចសំខាន់ៗ និងបង្ហាញនូវដំណោះស្រាយ បង្ហាញពីភាពត្រឹមត្រូវចំពោះ មតិយោបល់ ឬ វាយតម្លៃ ភស្តុតាងនិងគំនិត។ វាសំខាន់ណាស់ដែលអ្នកត្រូវបំពេញកិច្ចការដោយប្រុងប្រយ័ត្ន ដោយប្រើគំនិតនិងឧទាហរណ៍ពាក់ព័ន្ធដើម្បីគាំទ្រដល់ជំហររបស់អ្នក។ គំនិតរបស់អ្នកគួរតែត្រូវបានរៀបចំ យ៉ាងច្បាស់ដោយប្រើកថាខណ្ឌសម្រាប់គោលគំនិត នីមួយៗ។ អ្នកត្រូវសរសេរយ៉ាងតិចបំផុត 250 ពាក្យ។  

អ្នកត្រូវបានគេវាយតម្លៃលើសមត្ថភាពរបស់អ្នកក្នុងការអនុវត្តតាមការបែបបទសំណេរតែងសេចក្តីជាភាសាអង់គ្លេស ដើម្បីរៀបចំនិងភ្ជាប់ព័ត៌មានតាមរបៀបដែលប្រទាក់គ្នាដោយប្រើភាសាបានត្រឹមត្រូវ និងសមរម្យដើម្បីបង្ហាញគំនិតនិងយោបល់របស់អ្នក។ 

សំណួរគំរូ៖ ការសរសេរ IELTS