ស្ថាប័នជាង 11,000 កន្លែង ទទួលស្គាល់ IELTS នៅក្នុងប្រទេសជាង 145 ប្រទេស ក្នុងតួនាទីជាសូចនាករពិតនៃជំនាញភាសាអង់គ្លេសរបស់អ្នក។ អង្គភាពទាំងនេះមានវិសាលភាពទូលំទូលាយ ចាប់ពីសាកលវិទ្យាល័យរហូតដល់ស្ថាប័នបណ្តុះបណ្តាល ក្រសួង មន្ទីរក្នុងរដ្ឋាភិបាល និងទីភ្នាក់ងារអន្តោប្រវេសន៍ ស្ថាប័នវិជ្ជាជីវៈ និងឧស្សាហកម្ម។ អង្គភាពនីមួយៗកំណត់លំដាប់ពិន្ទុជាអប្បបរមា ដូច្នេះ ត្រូវប្រាកដថាត្រូវស្វែងរកតម្រូវការ IELTS សម្រាប់ចូល ដែលចាំបាច់សម្រាប់ពាក្យសុំរបស់អ្នក។ អ្នកអាចស្វែងរកស្ថាប័នដែលទទួលស្គាល់ IELTS របស់អ្នកនៅលើទំព័រនេះបាន។
អ្នកអាចប្រើពិន្ទុ IELTS របស់អ្នកដើម្បីដាក់ពាក្យទៅស្ថាប័នអប់រំនៅជុំវិញពិភពលោកបាន។ ក្រុមហ៊ុនពហុជាតិសាសន៍ក៏ទទួលស្គាល់ IELTS ជាភស្តុតាងបញ្ជាក់ពីជំនាញភាសាអង់គ្លេសរបស់អ្នក ហើយអាជ្ញាធរអន្តោប្រវេសន៍នៅក្នុងប្រទេសអូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងនៅសហរដ្ឋអាមេរិក។ ការងារមួយចំនួននៅក្នុងប្រទេសដែលនិយាយភាសាអង់គ្លេសតម្រូវឲ្យមាន IELTS សម្រាប់ការចុះឈ្មោះជំនាញ ដូចជា ការមើលថែទាំ និងការបង្រៀន។
លំដាប់ពិន្ទុអប្បបរមា ដែលត្រូវការដើម្បីសិក្សា ឬធ្វើការនៅអង្គភាពជាក់លាក់ ឬធ្វើចំណាកស្រុកទៅប្រទេសណាមួយនោះអាចខុសគ្នា។ ត្រូវប្រាកដថាពិនិត្យឲ្យដឹងពីលំដាប់ពិន្ទុ IELTS ដែលអ្នកត្រូវការមុនធ្វើតេស្ត IELTS។
សួរ IELTS
IELTS គឺជាតេស្តភាសាអង់គ្លេសដ៏មានសុវត្ថិភាពមួយ ដែលត្រូវបានទទួលស្គាល់ជាង 11,000 ស្ថាប័ននៅទូទាំងពិភពលោក រួមមានស្ថាប័នអប់រំ រហូតដល់ក្រុមហ៊ុន ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នជំនាញជាច្រើនទៀតផងដែរ។ IELTS គឺមិនមែនជាការប្រឡងទេ។
តេស្ត IELTS វាស់ស្ទង់លើភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេសរបស់អ្នកលើជំនាញចំនួនបួន៖ ការស្តាប់ ការអាន ការសរសេរ និងការនិយាយ ទាំងក្នុងផ្នែកនៃការសិក្សានៅឧត្តមសិក្សា ឬក្នុងស្ថានភាពអនុវត្តជាក់ស្តែងប្រចាំថ្ងៃ។
IELTS សម្រាប់ការសិក្សា និងតេស្តនៃការបណ្តុះបណ្តាលទូទៅជាប្រភេទតេស្តដាច់ដោយឡែកពីរប្រភេទ សម្រាប់គោលបំណងពីរផ្សេងគ្នា។ សម្រាប់ស្ថាប័នមួយចំនួនអាចទទួលយកលទ្ធផលតេស្តសម្រាប់ការសិក្សាជំនួសវគ្គបណ្តុះបណ្តាលទូទៅបាន ការសម្រេចចិត្តនេះអាស្រ័យលើស្ថាប័ននោះផ្ទាល់។ អ្នកនឹងត្រូវទាក់ទងស្ថាប័នជាក់លាក់របស់អ្នកដើម្បីស្វែងយល់បន្ថែម។
ដោយសារ IELTS គឺជាតេស្តភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេសដាច់ដោយឡែក លទ្ធផលតេស្តផ្សេងទៀតមិនអាចចាត់ចូលជាពិន្ទុ IELTS របស់អ្នកឡើយ។
អាយុអប្បបរមាដែលអ្នកអាចធ្វើតេស្ត IELTS ប្រែប្រួលតាមទីតាំងរបស់អ្នក។ នៅប្រទេសភាគច្រើនមិនមានអាយុកំណត់ (អប្បបរមា ឬអតិបរមា) សម្រាប់តេស្ត IELTS ទេ។
ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកដែលអាចធ្វើតេស្តបានគួរមានអាយុលើស 16 ឆ្នាំ។ អ្នកធ្វើតេស្តអាយុក្រោម 18 ឆ្នាំនឹងត្រូវមានអ្នកជូនទៅបន្ទប់ធ្វើតេស្ត ពីបន្ទប់តេស្ត និងពេលពួកគេកំពុងធ្វើតេស្តការនិយាយ។
រឿងរ៉ាវជោគជ័យនៃ IELTS
ការចងក្រងរឿងរ៉ាវជោគជ័យរបស់ IELTS ជាមួយអ្នកធ្វើតេស្តផ្សេងៗគ្នា ដែលចែករំលែកនូវបទពិសោធន៍របស់ពួកគេ និងរបៀបដែល IELTS ជួយបង្កើតអាជីពជាសាកលដល់ពួកគេ។