អ្នកអាចជ្រើសរើសប្រលង IELTS លើកុំព្យូទ័រ ឬក្រដាសសម្រាប់តេស្តទាំងពីរដែលមានតេស្តប្រភេទ General Training និងតេស្តប្រភេទ Academic។
ទម្រង់តេស្ត ប្រភេទសំណួរ ពេលវេលាអនុញ្ញាតសម្រាប់ផ្នែកនៃតេស្តនីមួយៗ និងមាតិកានៃតេស្តគឺដូចគ្នាសម្រាប់ទាំងតេស្ត IELTS ដែលធ្វើតេស្តតាមកុំព្យូទ័រ និងតេស្ត IELTS ដែលធ្វើលើក្រដាស។ អ្វីដែលមានភាពខុសគ្នាគឺបទពិសោធន៍នៅថ្ងៃធ្វើតេស្តរបស់អ្នក។
ប្រសិនបើអ្នកសម្រេចធ្វើតេស្ត IELTS លើកុំព្យូទ័រ អ្នកនឹងត្រូវធ្វើផ្នែកការអាន ការស្តាប់ និងការសរសេរនៃតេស្តដោយប្រើកុំព្យូទ័រ។ តេស្តការនិយាយ IELTS នៅតែរក្សាភាពដូចគ្នា ដោយធ្វើការជួបសម្ភាសន៍ទល់មុខជាមួយមន្ត្រីកំណែ។ តេស្តនិយាយនឹងត្រូវធ្វើមុន ឬបន្ទាប់ពីតេស្តការអាន ការស្តាប់ និងការសរសេរ។
ប្រសិនបើអ្នកប្រលង IELTS លើក្រដាស អ្នកនឹងត្រូវធ្វើផ្នែកការអាន ការស្តាប់ និងការសរសេរលើក្រដាស។ តេស្តនិយាយត្រូវធ្វើដោយជួបសម្ភាសន៍ទល់មុខជាមួយមន្ត្រីកំណែតេស្ត IELTS ហើយផ្នែកនេះអាចនឹងត្រូវធ្វើមួយសប្តាហ៍មុន ឬក្រោយកាលបរិច្ឆេទធ្វើតេស្តតរបស់អ្នក។ ចំពោះតេស្ត IELTS ប្រឡងលើក្រដាស តេស្តការសរសេរ ការអាន និងការស្តាប់ទាំអស់ត្រូវធ្វើនៅថ្ងៃតែមួយដោយគ្មានការសម្រាកចន្លោះតេស្តនីមួយៗឡើយ។
យើងនឹងចែករំលែកសំណួរគំរូដោយឥតគិតថ្លៃខ្លះដើម្បីជួយដល់អ្នកសម្រេចថាតើអ្នកចង់ធ្វើតេស្ត IELTS លើក្រដាស ឬលើកុំព្យូទ័រ។ ប៉ុន្តែជាដំបូង សូមធ្វើការក្រឡេកមកមើលភាពខុសគ្នានៃតេស្ត IELTS ដែលធ្វើតេស្តលើក្រដាស និងដែលធ្វើតាមកុំព្យូទ័រ។
ការប្រៀបធៀបខ្លីមួយអំពី IELTS លើក្រដាស និងកុំព្យូទ័រ
IELTS លើកុំព្យូទ័រ | IELTS លើក្រដាស | |
---|---|---|
ទម្រង់នៃការផ្តល់ | បំពេញផ្នែកនៃការអាន ការស្តាប់ និងការសរសេរនៃតេស្ត ដោយប្រើកុំព្យូទ័រនិងការធ្វើតេស្តនិយាយទល់មុខគ្នាជាមួយមន្ត្រីកំណែតេស្ត IELTS។ | បំពេញផ្នែកនៃការអាន ការស្តាប់ និងការសរសេររបស់តេស្តដែលធ្វើលើក្រដាស និងផ្នែកនៃតេស្តនិយាយ ដែលធ្វើទល់មុខគ្នាជាមួយមន្ត្រីកំណែតេស្ត IELTS។ |
លទ្ធផល | លទ្ធផលនឹងអាចទទួលបានក្នុងរយៈពេលពី 3 ទៅ 5 ថ្ងៃ បន្ទាប់ពីប្រឡងហើយ។ | លទ្ធផលនឹងអាចទទួលបានក្នុងរយៈពេល 13 ថ្ងៃ បន្ទាប់ពីប្រឡងហើយ។ |
ការកក់ | រកមើលរូបតំណាងកុំព្យូទ័រ នៅពេលអ្នកកក់តេស្តរបស់អ្នក។ | រកមើលរូបតំណាងក្រដាស នៅពេលអ្នកកក់តេស្តរបស់អ្នក។ |
ពេលវេលាធ្វើតេស្ត | ការធ្វើតេស្តរហូតដល់ 7 ថ្ងៃក្នុងមួយសប្តាហ៍ និង 3 ដងក្នុងមួយថ្ងៃ | ការធ្វើតេស្តរហូតដល់ 48 ថ្ងៃក្នុងមួយឆ្នាំ (ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍) |
អនុវត្តការស្តាប់លើកុំព្យូទ័រ
សាកល្បងសំណួរគំរូនៃការស្តាប់ដោយឥតគិតថ្លៃទាំងនេះ និងដើម្បីស្វែងយល់ពីអារម្មណ៍នៃការប្រលងតេស្តស្តាប់ IELTS នៅលើកុំព្យូទ័រ។
តេស្តអនុវត្តការស្តាប់ IELTS ដោយប្រឡងលើកុំព្យូទ័រមានប្រភេទសំណួរចំនួន 6 និងសំណួរទាំងអស់ 24 ដែលរួមមាន៖
ពហុជម្រើស
ការផ្គូរផ្គង
គម្រោង ផែនទី ការដាក់ស្លាកដ្យាក្រាម
ការបំពេញកំណត់ចំណាំ
សំណួរ-ចម្លើយខ្លី
អនុវត្តការស្តាប់លើក្រដាស
ទាញយកសំណួរគំរូសម្រាប់ការស្តាប់ IELTS និងដើម្បីដឹងថាវាមានលក្ខណៈបែបណាក្នុងការធ្វើតេស្តការស្តាប់ IELTS លើក្រដាស។
ពហុជម្រើស
ការផ្គូរផ្គង
គំរូទី 1
គំរូទី 2
គម្រោង ផែនទី ដ្យាក្រាម ការដាក់ស្លាកសញ្ញា
ការបំពេញទម្រង់
ការបំពេញកំណត់ចំណាំ
ការបញ្ចប់ប្រយោគ
សំណួរ-ចម្លើយខ្លី
គំរូទី 1
គំរូទី 2
អនុវត្តតេស្តការអាន IELTS នៅលើកុំព្យូទ័រ
សាកល្បងធ្វើសំណួរគំរូតេស្តការអាន IELTS លើកុំព្យូទ័រដើម្បីដឹងថាស័ក្តិសមសម្រាប់អ្នកឬយ៉ាងណា។ វាក៏ជាការបន្ថែមដ៏ល្អឥតខ្ចោះទៅលើផែនការសិក្សា IELTS របស់អ្នកផងដែរ។
សំណួរគំរូការអានសម្រាប់ IELTS លើកុំព្យូទ័រមានប្រភេទសំណួរ 11 និងសំណួរទាំងអស់ 41 ដែលរួមមាន៖
ពហុជម្រើស
ព័ត៌មានសម្រាប់បញ្ជាក់អត្តសញ្ញាណ
ការបំពេញកំណត់ចំណាំ
ការផ្គូផ្គងចំណងជើង
ចុងបញ្ចប់នៃប្រយោគដែលត្រូវគ្នា
ការបំពេញព័ត៌មានសង្ខេប
ការបញ្ចប់ប្រយោគ
ការបំពេញគំនូសតាងនៃលំហូរ
ចាប់ផ្តើមសំណួរគំរូសម្រាប់ការស្តាប់ដោយចុចតំណភ្ជាប់ខាងក្រោម
ទាញយកសន្លឹកចម្លើយដើម្បីមើលពីលទ្ធផលរបស់អ្នក។
អនុវត្តការអានលើក្រដាស
សាកល្បងធ្វើសំណួរគំរូដោយឥតគិតថ្លៃទាំងនេះសម្រាប់តេស្តការអាន IELTS លើក្រដាសដើម្បីដឹងថាតើ IELTS ប្រឡងលើក្រដាសនេះស័ក្តិសមសម្រាប់អ្នកឬយ៉ាងណា។
សំណួរគំរូ
ការបំពេញគំនូសតាងនៃលំហូរ
ព័ត៌មានសម្រាប់បញ្ជាក់អត្តសញ្ញាណ
ពហុជម្រើស
ការបំពេញព័ត៌មានសង្ខេប
អនុវត្តការសរសេរ IELTS នៅលើកុំព្យូទ័រ
សាកល្បងធ្វើសំណួរគំរូសម្រាប់តេស្តសរសេរ IELTS លើកុំព្យូទ័រដើម្បីមើថាវាស័ក្តិសមសម្រាប់អ្នកឬយ៉ាងណា។ ហើយប្រសិនបើអ្នកបានកក់តេស្ត IELTS ដែលធ្វើតេស្តតាមកុំព្យូទ័ររួចហើយនោះ សូមដាក់បញ្ចូលវាទៅក្នុងផែនការសិក្សារបស់អ្នក។
សំណួរគំរូសម្រាប់តេស្តសរសេរ IELTS មានកិច្ចការទី 2 ។
កិច្ចការទី 1៖ អ្នកនឹងត្រូវបានស្នើឱ្យសរសេរចំនួន 150 ពាក្យ ហើយចំណាយពេល 20 នាទីសម្រាប់កិច្ចការនេះ។
កិច្ចការទី 2៖ អ្នកនឹងត្រូវបានស្នើឱ្យសរសេរចំនួន 250 ពាក្យ ហើយចំណាយពេល 40 នាទីសម្រាប់កិច្ចការនេះ។
ចាប់ផ្តើមតេស្តអនុវត្តការសរសេរដោយចុចលើតំណខាងក្រោម៖
ទាញយកសន្លឹកចម្លើយដើម្បីមើលពីលទ្ធផលរបស់អ្នក។
អនុវត្តការសរសេរលើក្រដាស
ទាញយកសំណួរគំរូទាំងនេះដោយឥតគិតថ្លៃសម្រាប់តេស្តសរសេរ IELTS ប្រភេទ Academic ដើម្បីស្វែងយល់ពីដំណើរការនៃតេស្តសរសេរ IELTS ក្នុងតេស្ត IELTS ប្រឡងលើក្រដាស។
IELTS ប្រភេទ Academic
កិច្ចការសរសេរ ទី 1៖
កិច្ចការសរសេរ ទី 2៖
IELTS ប្រភេទ General Training
សំណួរគំរូ