តេស្ត IELTS Life Skills គឺសម្រាប់អ្នកដែលត្រូវការបង្ហាញនូវជំនាញស្តាប់ និងជំនាញនិយាយជាភាសាអង់គ្លេស នៅកម្រិត A1, A2 ឬ B1 នៃគ្រោងការណ៍ទូទៅនៃសេចក្តីយោងសម្រាប់ភាសានានានៃសហភាពអ៊ឺរ៉ុប (CEFR)។ អ្នកអាចប្រើលទ្ធផលតេស្ត Life Skills របស់អ្នកដើម្បីដាក់ពាក្យសុំប្រភេទទិដ្ឋាការជាក់លាក់មួយចំនួនទៅចក្រភពអង់គ្លេស។ នៅក្នុងតេស្ត Life Skills អ្នកនឹងត្រូវបានវាយតម្លៃតែលើជំនាញស្តាប់ និងនិយាយតែប៉ុណ្ណោះ។ មន្ត្រីកំណែតេស្ត ដែលមានគុណវុឌ្ឍិ និងទទួលបានការបណ្តុះបណ្តាល នឹងធ្វើការវាយតម្លៃភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេសរបស់អ្នកលើជំនាញទាំងពីរនោះ។
មន្ត្រីកំណែតេស្ត IELTS ទាំងអស់ត្រូវមានគុណវុឌ្ឍិពាក់ព័ន្ធនឹងការបង្រៀនដើម្បីត្រូវបានជ្រើសរើសដោយមណ្ឌលធ្វើតេស្ត។ មន្រ្តីទាំងនេះធ្វើការដោយប្រើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃដែលបានកំណត់យ៉ាងច្បាស់ ហើយរាល់ការដាក់ពិន្ទុរបស់ពួកគេគឺស្ថិតនៅក្រោមនីតិវិធីត្រួតពិនិត្យគុណភាព។ ទាំងអស់នេះគឺមានឡើង ដើម្បីធានាថា លទ្ធផលរបស់អ្នកមានយុត្តិធម៌ និងត្រឹមត្រូវ។
នៅក្នុងតេស្ត IELTS Life Skills មន្ត្រីកំណែនឹងដាក់ពិន្ទុឲ្យអ្នកផ្អែកលើសមត្ថភាពរបស់អ្នកក្នុងការទទួល និងបញ្ជូនព័ត៌មាន ការនិយាយដើម្បីទំនាក់ទំនង និងការចូលរួមក្នុងការពិភាក្សា។ វាក៏គ្មានលំដាប់ពិន្ទុណាមួយត្រូវបានផ្តល់ឲ្យក្នុងតេស្ត LIfe Skills នោះទេ លទ្ធផលរបស់អ្នកនឹងត្រូវបានផ្តល់ឲ្យជាការ ជាប់ ឬ ធ្លាប់។
សួរ IELTS
នៅក្នុងតេស្តបំនិនជីវិត IELTS លទ្ធផលរបស់អ្នកមិនត្រូវបានផ្តល់ជូនជាពិន្ទុជាប់ ឬធ្លាក់ទេ។
មិនមានពិន្ទុជាប់ ឬពិន្ទុធ្លាក់ទេក្នុងតេស្ត IELTS សម្រាប់ការសិក្សា ឬ តេស្តនៃការបណ្តុះបណ្តាលទូទៅ។ ពិន្ទុត្រូវបានដាក់ដោយប្រើប្រព័ន្ធពិន្ទុ 9 កម្រិត។ ស្ថាប័នអប់រំ ឬអង្គការនីមួយៗកំណត់កម្រិតពិន្ទុ IELTS ផ្ទាល់ខ្លួន ដើម្បីបំពេញតាមតម្រូវការបុគ្គលម្នាក់ៗ។
អ្នកត្រូវតែយកមកជាមួយនូវលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណជាតិដដែល ដែលអ្នកធ្លាប់បានប្រើដើម្បីកក់តេស្ត IELTS របស់អ្នក។ ប្រសិនបើអ្នកធ្វើតេស្ត IELTS ប្រឡងលើក្រដាស អ្នកអាចយកប៊ិច ខ្មៅដៃ និងជ័រលុប ចូលក្នុងបន្ទប់ប្រឡង។ ប្រសិនបើអ្នកធ្វើតេស្ត IELTS ដែលធ្វើតេស្តតាមកុំព្យូទ័រ មជ្ឈមណ្ឌលនឹងផ្តល់ឲ្យអ្នកនូវខ្មៅដៃ និងក្រដាស។
អ្នកត្រូវទុករបស់របរផ្ទាល់ខ្លួនទាំងអស់នៅខាងក្រៅបន្ទប់ប្រឡងក្នុងកន្លែងមានសុវត្ថិភាព ឬទូរដាក់អីវ៉ាន់។ ទូរស័ព្ទចល័ត ឧបករណ៍ផ្តល់សញ្ញា និងនាឡិកាដៃវៃឆ្លាត ត្រូវបិទ ហើយទុករបស់របរផ្ទាល់ខ្លួនរបស់អ្នក។
ប្រសិនបើអ្នកទុកទូរស័ព្ទចល័ត ឬឧបករណ៍អេឡិចត្រូនិចនៅជាមួយអ្នក អ្នកនឹងត្រូវបានដកសិទ្ធិចូលប្រឡងជាមិនខាន។