The official IELTS by IDP app is here! Download it today.
នៅក្នុងតេស្ត IELTS ជំនាញភាសាអង់គ្លេសរបស់អ្នកត្រូវបានវាយតម្លៃតាមរយៈ ក្រុមពិន្ទុ។ ក្រុមពិន្ទុនេះមានចាប់ពី ក្រុមពិន្ទុ 0 ដល់ ក្រុមពិន្ទុ 9 ដែល ក្រុមពិន្ទុ នីមួយៗបង្ហាញពីកម្រិតនៃការយល់ដឹងភាសាអង់គ្លេសរបស់អ្នក។ ខាងក្រោមនេះបង្ហាញពីកម្រិត ក្រុមពិន្ទុ IELTS:
ក្រុមពិន្ទុ 9 - ជំនាញ៖ បង្ហាញពីភាពស្ទាត់ជំនាញនៃការប្រើប្រាស់ភាសាអង់គ្លេស តាំងពីភាពច្បាស់លាស់ ភាពជាក់លាក់ និងសុីសង្វាក់គ្នា។
ក្រុមពិន្ទុ 8 - ល្អណាស់៖ បង្ហាញពីភាពល្អប្រសើរក្នុងការប្រើប្រាស់ភាសាអង់គ្លេស ដោយមានកំហុសឆ្គង តិចតួចបំផុត ពោលគឺអាចប្រើប្រាស់បានល្អ សឹងតែគ្រប់ស្ថានភាព។
ក្រុមពិន្ទុ 7 - ល្អ៖ អាចប្រើប្រាស់ផ្លូវការបាន បើទោះជាមានកំហុសឆ្គងខ្លះៗ តែអាចប្រើប្រាស់ក្នុងការ ទំនាក់ទំនងបាន។
ក្រុមពិន្ទុ 6 - អាចយល់បាន៖ កម្រិតភាសាអង់គ្លេសមិនសូវល្អ តែអាចយល់បាន។ ជារឿយៗ មានកំហុសឆ្គងច្រើន តែអាចប្រើប្រាស់បាន។
ក្រុមពិន្ទុ 5 - ល្មមៗ ៖ សមត្ថភាពភាសាអង់គ្លេសមានកម្រិត។ អាចប្រើប្រាស់បានតែនៅពេលយល់ពីបរិបទ ឬប្រធានបទប៉ុណ្ណោះ។
ក្រុមពិន្ទុ 4 - កម្រិតធម្មតា ៖ សមត្ថភាពភាសាអង់គ្លេសអាចប្រើប្រាស់បាន តែសម្រាប់រឿងប្រចាំថ្ងៃ ធម្មតាៗប៉ុណ្ណោះ ។ អាចមានកំហុសច្រើន និងពិបាកទំនាក់ទំនង ក្នុងបរិបទទូទៅ
ក្រុមពិន្ទុ 3 - ខ្សោយ ៖ សមត្ថភាពភាសាអង់គ្លេស អាចប្រើប្រាស់បានតិចតួច និង មិនអាចប្រើប្រាស់បានក្នុងបរិបទទូទៅ
ក្រុមពិន្ទុ 2 - ចេះខ្លះៗ ៖ ចេះបន្តិចបន្តួច ដែលអាចយល់ពាក្យបានខ្លះៗ សម្រាប់ទម្លាប់ក្នុងជីវភាពប្រចាំថ្ងៃ
ក្រុមពិន្ទុ 1 - មិនចេះ ៖ ស្គាល់ពាក្យក្នុងភាសាអង់គ្លេសបានតិចតួច និងមិនអាចនិយាយបាន
ក្រុមពិន្ទុ 0 - មិនធ្លាប់ធ្វើតេស្ត ៖ មិនធ្លាប់បានធ្វើតេស្តភាសាអង់គ្លេស ដូច្នេះគ្មានកំណត់ត្រាបង្ហាញ
មនុស្សជាច្រើនអាចគិតថា ពិន្ទុសម្រាប់ការធ្វើតេស្ត សម្រាប់ទៅសិក្សា និង ការធ្វើតេស្តសម្រាប់ បណ្តុះបណ្តាលទូទៅអាចខុសគ្នាខ្លាំង តែវាមានភាពដូចគ្នាជាច្រើន។ កំណែទាំងពីរនេះនៃការប្រឡង IELTS ប្រើមាត្រដ្ឋាន ក្រុមពិន្ទុ 9 ដូចគ្នា ធានាឱ្យមានស្តង់ដា ក្នុងការវាយតម្លៃសមត្ថភាពភាសាអង់គ្លេស។
ភាពខុសគ្នាជាចម្បងគឺស្ថិតនៅក្នុងខ្លឹមសារ និងបរិបទនៃការធ្វើតេស្ត ដែលត្រូវបានរចនាឡើងរៀងៗខ្លួនសម្រាប់ការអប់រំ និងស្ថានភាពជាក់ស្តែងទូទៅ។ ទោះយ៉ាងណាក៏ដោយ គោលដៅទាំងពីរនៅតែដូចគ្នា៖ ដើម្បីផ្តល់នូវការវាស់វែងត្រឹមត្រូវ ទូលំទូលាយ និងអាចទុកចិត្តបាននៃជំនាញភាសាអង់គ្លេសរបស់អ្នក។
អ្នកនឹងឃើញពិន្ទុ នៅក្នុងលទ្ធផល IELTS របស់អ្នកដោយមានបែងចែកជា ក្រុមពិន្ទុ នៅតាមផ្នែកនីមួយៗ ហើយនិង ក្រុមពិន្ទុ ជារួម និងក្រុមពិន្ទុក្នុងផ្នែកដូចជា ការនិយាយ ការអាន ការសរសេរ និងការស្ដាប់។ ទាំងផ្នែកស្ដាប់ និង ផ្នែកអាន មាន 40 សំណួរ ដែលការឆ្លើយសំណួរនីមួយៗបានត្រឹមត្រូវ នឹងទទួលបានមួយពិន្ទុ។ បើអ្នកធ្វើត្រូវទាំងអស់នោះ
អ្នកនឹងទទួលបានក្រុមពិន្ទុ IELTS 9.
ចំពោះវិញ្ញាសារ និយាយ អ្នកវាយតម្លៃរបស់ IELTS នឹងធ្វើការវាយតម្លៃនៅពេលនោះផ្ទាល់។ បេក្ខជននឹងត្រូវបាន
ឱ្យពិន្ទុតាមរយៈភាពស្ទាត់ជំនាញ និងភាពសុីសង្វាក់ ក្នុងការនិយាយ ដោយប្រើប្រាស់ឃ្លាឃ្លោង និង ពាក្យពេជ។ ស្រដៀងគ្នានេះដែរ ចំពោះ វិញ្ញាសារសរសេរ គឺត្រូវបានវាយតម្លៃពិន្ទុតាមរយៈលក្ខខណ្ឌ ក្រុមពិន្ទុ ដែលបានកំណត់។ អ្នកផ្ដល់ពិន្ទុ នឹង ផ្ដល់ពិន្ទុតាមផ្នែកនីមួយៗ ដូចជាកិច្ចការទី 1 និងកិច្ចការទី 2 តាមរយៈការពិនិត្យមើលលើការប្រើប្រាស់ វេយាករណ៍ និង ភាពត្រឹមត្រូវនៃការប្រើប្រាស់សំណង់ប្រយោគត្រឹមត្រូវតាមក្បួនភាសា។
ក្រុមពិន្ទុ របស់អ្នកត្រូវបានផ្តល់ជាពិន្ទុក្រុមទាំងមូល ឬពាក់កណ្តាល ហើយត្រូវបានបង្គត់រហូតដល់ពាក់កណ្តាលដែលនៅជិតបំផុត ឬពិន្ទុក្រុមទាំងមូល។ ឧទាហរណ៍ ប្រសិនបើអ្នកទទួលបានពិន្ទុ 6.5 ក្នុងការអាន 5 ក្នុងការសរសេរ 7 ក្នុងការនិយាយ និង 6.5 ក្នុងការស្តាប់ នោះជាមធ្យមនៃពិន្ទុទាំង 4 នេះនឹងមាន 6.25 ។ ពិន្ទុនេះនឹងត្រូវបានបង្គត់ឡើងដល់ 6.5 សម្រាប់ពិន្ទុក្រុមសរុបរបស់អ្នក។
មេប្រយោគ ដែលទទួលបានការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ក្នុង វាយតម្លៃការប្រលង IELTS ដោយមើលលើគ្រប់ផ្នែក ទាំងអស់។ ដោយជាទូទៅពួកគែធ្វើ ការត្រួតពិនិត្យពីរដង ដោយធានានូវពិន្ទុនៃគ្រប់ផ្នែកមានភាពត្រឹមត្រូវ។
ទទួលស្គាល់ដោយស្ថាប័នជាង 11,500 នៅទូទាំងសកល IELTS គឺជារង្វាស់ភាសាអង់គ្លេស ដែលពេញនិយមជាងគេ។ មហាវិទ្យាល័យ ស្ថាប័នបណ្ដុះបណ្ដាល និងស្ថាប័នរដ្ឋ នៅកម្ពុជា កំណត់ពិន្ទុ IELTS យ៉ាងជាក់លាក់ សម្រាប់ស្ថាប័នរបស់
ពួកគេ។ ឧទាហរណ៍ វគ្គសិក្សាជាភាសាអង់គ្លេស តម្រូវឱ្យមានពិន្ទុ IELTS ខ្ពស់ជាងវគ្គសិក្សាផ្សេងៗ។
សម្រាប់ប្រជាជនកម្ពុជា ដែលមានបំណងទៅរស់នៅបរទេស IELTS ត្រូវបានទទួលស្គាល់ដោយ នាយកដ្ឋានអន្តោប្រវេសន្ត នៅបណ្ដាប្រទេសដូចជា អូស្ត្រាលី អង់គ្លេស កាណាដា និង ណូវែលសេឡង់។ ពិន្ទុ ដែលបានកំណត់ អាចមានភាពខុសគ្នា ពីមួយ ទៅមួយ ប៉ុន្តែ ពិន្ទុដែលខ្ពស់ តែងតែត្រូវបានចាត់ទុកជាអាទិភាព។
ពិន្ទុ IELTS ខ្ពស់ ជាឱកាសល្អមួយសម្រាប់កិច្ចការជាច្រើន នៅជុំវិញពិភពលោក។ សាកលវិទ្យាល័យជាច្រើន ទទួលស្គាល់
សញ្ញាបត្រ IELTS ដែលធានាថានិស្សិតអន្តរជាតិ មានចំណេះដឹងភាសាអង់គ្លេសល្អ សម្រាប់ការសិក្សាពួកគេ។ មិនតែប៉ុណ្ណោះ នយោជកនៅទូទាំងពិភពលោកក៏ឱ្យតម្លៃទៅលើ ពិន្ទុ IELTS នេះផងដែរ ដោយជឿជាក់ថា អ្នកដែលមានពិន្ទុខ្ពស់ អាចធ្វើការទំនាក់ទំនងបានល្អនៅកន្លែងការងារ។
ប្រទេសជាច្រើនបានចាត់ទុក ពិន្ទុIELTS ជាយាន្ត។ ប្រសិនបើអ្នកមានបំណងចង់ទៅតាំងទីលំនៅ នៅប្រទេសផ្សេង ពិន្ទុ IELTS មិនត្រឹមតែបង្ហាញពីភាពសមត្ថភាពក្នុងការ ប្រើប្រាស់ភាសាអង់គ្លេសប៉ុណ្ណោះ ទេ វាក៏អាចនឹងជួយឱ្យអ្នកឆាប់ទទួលបាន វីសាអនុញ្ញាត្តិបានឆាប់រហ័ស មិនថាសម្រាប់ការទៅសិក្សាបន្ត ការធ្វើការងារ ឬការទៅតាំងទីលំនៅថ្មីនោះទេ។
ដើម្បីទទួលបាន ក្រុមពិន្ទុ IELTS ដែលអ្នកចង់បាន ទាមទាឱ្យអ្នកមានការតាំងចិត្តខ្ពស់ បូករួមជាមួយការហ្វឹកហាត់ និងឯកសារល្អៗ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចជួយអ្នកសម្រេចគោលដៅបាន៖
ផ្សាភ្ជាប់ខ្លួនអ្នកជាមួយភាសាអង់គ្លេសជាប្រចាំ៖ ឧស្សាហ៍អានកាសែត ស្ដាប់អត្ថបទចាក់ផ្សាយ ជាភាសាអង់គ្លេសឬក៏មើលរឿងជាភាសាអង់គ្លេស ដើម្បីឱ្យផ្សាំទៅនឹងការបញ្ចេញសម្លេងរបស់ភាសាអង់គ្លេស។
ហ្វឹកហាត់ជាប្រចាំ៖ កំណត់ពេលជាប្រចាំសម្រាប់អនុវត្ត ដោយផ្ដោតលើចំណុចដែលត្រូវកែលម្អ
បន្សាំទៅនឹងរបៀបប្រឡង៖ យល់ច្បាស់ពីរបៀបក្នុងការប្រឡង IELTS នឹងជួយឱ្យអ្នកកាត់បន្ថយភាពភ័យ នៅថ្ងៃប្រឡង
ធ្វើតេស្តសាកតាមរយៈអ៊ិនធើណិត៖ រកមើលតេស្ដ IELTS សម្រាប់ការអប់រំ ឬ សម្រាប់ទូទៅ ដោយឥតគិតថ្លៃ ដើម្បីផ្សាំខ្លួនទៅនឹងការប្រឡង និងការគ្រប់គ្រងពេលវេលា
Recognised by many organisations globally, the IELTS is the preferred metric for English proficiency. In Cambodia, universities, training institutions, and government departments have specific IELTS entry scores, tailored to their unique requirements. For instance, a high-demand English programme might require a higher IELTS score than other courses.
For those in Cambodia eyeing migration, IELTS is universally accepted by immigration departments in countries like Australia, the UK, Canada, and New Zealand. Though minimum score criteria may vary and evolve, often, higher scores might confer added advantages in certain migration pathways.
A strong IELTS score is a passport to global opportunities. Universities around the world recognise the IELTS certification, ensuring that international students have the English proficiency needed for academic success. Moreover, global employers often regard IELTS as a reliable measure of a candidate's ability to communicate effectively in professional settings.
If you are planning to relocate, many countries consider the IELTS score as a dependable gauge of linguistic capability, streamlining visa applications. Overall, an impressive IELTS score will not only showcase your English expertise but also pave the way for international education, employment, and residency opportunities.
To get that dream IELTS band score, it will require a combination of dedication, practice, and the right resources. Consider these tips to guide your preparation journey:
Immerse in English daily: Engage with English newspapers, podcasts, or shows daily. This enhances both vocabulary and understanding of diverse accents.
Consistent practice: Dedicate time daily for practice, focusing on areas where improvement is needed.
Familiarise with the test format: Understand the structure of the IELTS to reduce test-day anxiety.
Take online preparation tests: Engage in IELTS Academic and General free practice tests to familiarise yourself with the test environment and improve time management.