ប្រសិនបើអ្នកចង់ដាក់ពាក្យសុំពន្យាទិដ្ឋាការឲ្យគ្រួសារ ប្តីប្រពន្ធ ឬដៃគូ ដើម្បីទៅចក្រភពអង់គ្លេស អ្នកទំនងជាត្រូវធ្វើតេស្ត បំនិនជីវិត A2 ដើម្បីបញ្ជាក់ពីជំនាញស្តាប់ និងការនិយាយភាសាអង់គ្លេសរបស់អ្នក។
ការធ្វើតេស្ត IELTS /សម្រាប់ UKVI គឺជាការធ្វើតេស្តភាសាអង់គ្លេសដែលមានសុវត្ថិភាព (SELT) ដែលទទួលស្គាល់ដោយក្រសួងទិដ្ឋាការ និងអន្តោប្រវេសន៍ចក្រភពអង់គ្លេស ដែលជាភ័ស្តុតាងបញ្ជាក់ពីភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេសរបស់អ្នក។ បំនិនជីវិត A2 វាស់ស្ទង់នូវជំនាញស្តាប់ និងការនិយាយរបស់អ្នកនៅកម្រិត A2 ក្នុងក្របខ័ណ្ឌអឺរ៉ុបទូទៅ (CERF) ក្នុងការប្រឡងដែលប្រើពេលពី 16 ទៅ 18 នាទី ជាមួយមន្ត្រីកំណែ និងអ្នកធ្វើតេស្តមួយផ្សេងទៀត។ សមត្ថភាពរបស់អ្នកធ្វើតេស្តលើកទីពីរនឹងមិនប៉ះពាល់ដល់លទ្ធផលតេស្តរបស់អ្នកទេ។
អ្នកនឹងត្រូវបានវាយតម្លៃលើសមត្ថភាពរបស់អ្នកក្នុងការស្តាប់ និងឆ្លើយតបទៅនឹងភាសាអង់គ្លេសសម្រាប់និយាយ ដែលអ្នកត្រូវទទួល និងបញ្ជូនព័ត៌មានមូលដ្ឋាន និងប្រាស្រ័យទាក់ទងស្តីពីប្រធានបទដែលប្រហាក់ប្រហែល។
មន្ត្រីរៀបចំការប្រឡងអាចឲ្យអ្នកពិពណ៌នាអំពីប្រធានបទ ផ្តល់យោបល់ ឬចំណង់ចំណូលចិត្ត និងបង្ហាញអំពីហេតុផលទាំងនោះ ហើយពន្យល់ និងពង្រីកលើប្រធានបទមួយ។ អ្នកក៏ត្រូវបានគេរំពឹងថានឹងប្រាស្រ័យទាក់ទងជាមួយមន្ត្រីរៀបចំការប្រឡង និងអ្នកធ្វើតេស្តផ្សេងទៀត។
សួរ IELTS
នៅក្នុងតេស្តបំនិនជីវិត IELTS លទ្ធផលរបស់អ្នកមិនត្រូវបានផ្តល់ជូនជាពិន្ទុជាប់ ឬធ្លាក់ទេ។
មិនមានពិន្ទុជាប់ ឬពិន្ទុធ្លាក់ទេក្នុងតេស្ត IELTS សម្រាប់ការសិក្សា ឬ តេស្តនៃការបណ្តុះបណ្តាលទូទៅ។ ពិន្ទុត្រូវបានដាក់ដោយប្រើប្រព័ន្ធពិន្ទុ 9 កម្រិត។ ស្ថាប័នអប់រំ ឬអង្គការនីមួយៗកំណត់កម្រិតពិន្ទុ IELTS ផ្ទាល់ខ្លួន ដើម្បីបំពេញតាមតម្រូវការបុគ្គលម្នាក់ៗ។
អ្នកត្រូវតែយកមកជាមួយនូវលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណជាតិដដែល ដែលអ្នកធ្លាប់បានប្រើដើម្បីកក់តេស្ត IELTS របស់អ្នក។ ប្រសិនបើអ្នកធ្វើតេស្ត IELTS ប្រឡងលើក្រដាស អ្នកអាចយកប៊ិច ខ្មៅដៃ និងជ័រលុប ចូលក្នុងបន្ទប់ប្រឡង។ ប្រសិនបើអ្នកធ្វើតេស្ត IELTS ដែលធ្វើតេស្តតាមកុំព្យូទ័រ មជ្ឈមណ្ឌលនឹងផ្តល់ឲ្យអ្នកនូវខ្មៅដៃ និងក្រដាស។
អ្នកត្រូវទុករបស់របរផ្ទាល់ខ្លួនទាំងអស់នៅខាងក្រៅបន្ទប់ប្រឡងក្នុងកន្លែងមានសុវត្ថិភាព ឬទូរដាក់អីវ៉ាន់។ ទូរស័ព្ទចល័ត ឧបករណ៍ផ្តល់សញ្ញា និងនាឡិកាដៃវៃឆ្លាត ត្រូវបិទ ហើយទុករបស់របរផ្ទាល់ខ្លួនរបស់អ្នក។
ប្រសិនបើអ្នកទុកទូរស័ព្ទចល័ត ឬឧបករណ៍អេឡិចត្រូនិចនៅជាមួយអ្នក អ្នកនឹងត្រូវបានដកសិទ្ធិចូលប្រឡងជាមិនខាន។
មនុស្សគ្រប់រូបនិយាយដោយការសង្កត់សំឡេងរបស់ខ្លួនឯង ហើយអ្នកមិនត្រូវបានរំពឹងថានឹងផ្លាស់ប្តូរការសង្កត់សំឡេងរបស់អ្នកសម្រាប់តេស្ត IELTS នោះទេ។ ផ្ទុយទៅវិញ ត្រូវផ្តោតលើការនិយាយឲ្យបានច្បាស់ និងបែបធម្មជាតិដើម្បីឲ្យមន្រ្តីរៀបចំការប្រឡងអាចយល់អ្នកបាន។ ការអនុវត្តភាសាអង់គ្លេសរបស់អ្នកជារៀងរាល់ថ្ងៃ និងស្តាប់ការសង្កត់សំឡេងជនជាតិដើមផ្សេងៗគ្នានឹងជួយអ្នកក្នុងការបញ្ចេញសំឡេងដែលពិបាកបានកាន់តែច្បាស់។
ត្រូវហើយ វាជាការល្អបំផុតក្នុងការទាក់ទងទៅមជ្ឈមណ្ឌលធ្វើតេស្តក្នុងតំបន់របស់អ្នកឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានដើម្បីជូនដំណឹងដល់ពួកគេអំពីតម្រូវការពិសេសរបស់អ្នក។
ការជូនដំណឹងឱ្យបានគ្រប់គ្រាន់គឺចាំបាច់សម្រាប់កំណែតេស្តដែលត្រូវបានកែប្រែដើម្បីរៀបចំ ឬការរៀបចំរដ្ឋបាលពិសេសដែលត្រូវធ្វើ។
ស្វែងយល់បន្ថែម
គន្លឹះទាំង 5 ក្នុងការអនុវត្តការបញ្ចេញសំឡេងរបស់អ្នកនៅក្នុងការនិយាយ IELTS
តើការបញ្ចេញសំឡេងរបស់ខ្ញុំប៉ះពាល់ដល់ពិន្ទុតេស្តការនិយាយរបស់ខ្ញុំដែរឬទេ?
ការផ្លាស់ទីទៅកាន់ចក្រភពអង់គ្លេសជាមួយ IELTS
5 tips to prepare for IELTS during COVID-19
Language to help you speak more fluently in the IELTS Speaking test
គន្លឹះទាំង 10 សម្រាប់តេស្តការនិយាយ IELTS របស់អ្នក
ប្រើពាក្យ ឬឃ្លាដើម្បីប្រាស្រ័យទាក់ទងក្នុងតេស្តការនិយាយ IELTS
IELTS Listening test: Tips to build your vocabulary