តេស្ត IELTS សម្រាប់ UKVI គឺជាការធ្វើតេស្តភាសាអង់គ្លេសដែលមានសុវត្ថិភាព (SELT) ដែលទទួលស្គាល់ដោយក្រសួងទិដ្ឋាការ និងអន្តោប្រវេសន៍នៃចក្រភពអង់គ្លេស ដែលជាភ័ស្តុតាងបញ្ជាក់ពីភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេសរបស់អ្នក។

តេស្ត IELTS Life Skills ប្រភេទ A1 វាស់ស្ទង់នូវជំនាញការស្តាប់ និងការនិយាយរបស់អ្នកនៅកម្រិត A1 ក្នុង​ក្របខ័ណ្ឌអឺរ៉ុបទូទៅ (CERF) ។ តេស្តការនិយាយ និងស្តាប់រួមគ្នា ប្រើរយៈពេលពី 16 ទៅ 18 នាទី ហើយនឹងត្រូវប្រព្រឹត្តិទៅជាមួយនឹងមន្ត្រីកំណែម្នាក់ និងអ្នកធ្វើតេស្តម្នាក់ទៀត។ សមត្ថភាពរបស់អ្នកធ្វើតេស្តទីពីរនឹងមិនប៉ះពាល់ដល់លទ្ធផលតេស្តរបស់អ្នកទេ។ លទ្ធផលអាចត្រូវបានប្រើដើម្បីដាក់ពាក្យសុំប្រភេទទិដ្ឋាការមួយចំនួនសម្រាប់ចក្រភពអង់គ្លេស ឧទាហរណ៍ សម្រាប់ទិដ្ឋាការសម្រាប់ “គ្រួសារដែលទៅតាំងទីលំនៅ” ។

អ្នកនឹងត្រូវបានវាយតម្លៃលើសមត្ថភាពរបស់អ្នកក្នុងការស្តាប់ និងឆ្លើយតបទៅនឹងការនិយាយជាភាសាអង់គ្លេស ដែលអ្នកនឹងទទួល និងបញ្ជូនព័ត៌មានមូលដ្ឋាន និងប្រាស្រ័យទាក់ទងគ្នាអំពីប្រធានបទដែលប្រហាក់ប្រហែល។

មន្ត្រីកំណែអាចឲ្យអ្នកពិពណ៌នាអំពីប្រធានបទ ផ្តល់យោបល់ ឬចំណង់ចំណូលចិត្ត និងបង្ហាញអំពីហេតុផលទាំងនោះ ហើយពន្យល់ និងបរិយាយទៅលើប្រធានបទមួយ។ អ្នកក៏ត្រូវបានគេរំពឹងថានឹងប្រាស្រ័យទាក់ទងជាមួយមន្ត្រីកំណែ និងអ្នកធ្វើតេស្តម្នាក់ផ្សេងទៀត។

សួរ IELTS

តើអ្វីជា “ពិន្ទុជាប់” សម្រាប់តេស្ត IELTS?

នៅក្នុងតេស្តបំនិនជីវិត IELTS លទ្ធផលរបស់អ្នកមិនត្រូវបានផ្តល់ជូនជាពិន្ទុជាប់ ឬធ្លាក់ទេ។


មិនមានពិន្ទុជាប់ ឬពិន្ទុធ្លាក់ទេក្នុងតេស្ត IELTS សម្រាប់ការសិក្សា ឬ តេស្តនៃការបណ្តុះបណ្តាលទូទៅ។ ពិន្ទុត្រូវបានដាក់ដោយប្រើប្រព័ន្ធពិន្ទុ 9 កម្រិត។ ស្ថាប័នអប់រំ ឬអង្គការនីមួយៗកំណត់កម្រិតពិន្ទុ IELTS ផ្ទាល់ខ្លួន ដើម្បីបំពេញតាមតម្រូវការបុគ្គលម្នាក់ៗ។

ស្វែងយល់បន្ថែម