The official IELTS by IDP app is here! Download it today.

Close

សូមអនុវត្តតាមគោលការណ៍ណែនាំងាយៗទាំងនេះដើម្បីជួយបង្កើនជំនាញសរសេររបស់អ្នក។ ប្រសិនបើអ្នកជាអ្នករៀនបែបនិម្មិត សូមចូលទៅផ្នែកខាងក្រោមនៃទំព័រសម្រាប់វីដេអូផ្តល់ព័ត៌មានស្តីពីជំហានទាំង 7 ដើម្បីឆ្ពោះទៅរកពិន្ទុ 7 ក្នុងកិច្ចការសរសេរទី 2។ 

ជំហានទី 1៖ ឆ្លើយគ្រប់ផ្នែកទាំងអស់នៃសំណួរ

កិច្ចការសរសេរទី 2 នៃតេស្ត IELTS តម្រូវឲ្យអ្នកសរសេរតែងសេចក្តីឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ ឬការសន្និដ្ឋាន។ អ្នកត្រូវតែអានសំណួរដោយយកចិត្តទុកដាក់ដើម្បីឆ្លើយសំណួរនៃផ្នែកទាំងអស់។ ឧទាហរណ៍ នៅក្នុងសំណួរខាងក្រោម អ្នកត្រូវធ្វើ 3 ចំណុចដើម្បីទទួលបានពិន្ទុខ្ពស់ ដែលបង្ហាញមន្ត្រីរៀបចំការប្រឡងថា អ្នកកំពុងឆ្លើយសំណួរនៅគ្រប់ផ្នែកនៃកិច្ចការ។ 

  1. បញ្ចេញទស្សនៈមួយ 

  2. បញ្ចេញទស្សនៈផ្សេងទៀត 

  3. បញ្ចេញទស្សនៈផ្ទាល់ខ្លួន 


សំណួរឧទាហរណ៍៖  

អ្នកខ្លះគិតថា សត្វព្រៃមិនគួរទុកក្នុងសួនសត្វទេ។ អ្នកផ្សេងទៀតជឿជាក់ថា មានហេតុផលល្អសម្រាប់ការមានសួនសត្វ។

ពិភាក្សាពីទស្សនៈទាំងពីរនេះ និងផ្តល់យោបល់ផ្ទាល់ខ្លួនរបស់អ្នក។ 


បញ្ចេញ ទស្សនៈមួយ ហើយបន្ទាប់មក ទស្សនៈផ្សេងទៀតនិងក្រោយមក បញ្ចេញ ទស្សនៈរបស់អ្នក

សត្វព្រៃត្រូវបានរក្សាក្នុងសួនសត្វនៅពាសពេញពិភពលោក។ ក្នុងពេលបច្ចុប្បន្ន សួនសត្វគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរនៅក្នុងបណ្តាប្រទេសជាច្រើន ហើយត្រូវការសត្វព្រៃដើម្បីទាក់ទាញភ្ញៀវទេសចរ។ ខ្ញុំជឿជាក់ថា សត្វព្រៃមិនគួរត្រូវបានរក្សាទុកនៅក្នុងសួនសត្វទេ ហើយគួរតែមានវិធីជំនួសផ្សេងវិញដើម្បីទស្សនាវា។  

មានហេតុផលល្អៗជាច្រើនសម្រាប់ការមានសួនសត្វនៅក្នុងទីក្រុងរបស់យើង។ សំខាន់ជាងនេះទៀត សួនសត្វទាក់ទាញភ្ញៀវទេសចរ និងរកលុយសម្រាប់ទីក្រុង។ អ្នកទស្សនាមានឱកាសមើលសត្វព្រៃ ដែលពួកគេមិនដែលឃើញ លើកលែងតែពួកគេធ្វើដំណើរទៅឆ្ងាយ។ ឧទាហរណ៍ ប្រភេទសត្វដ៏កម្រ ដូចជាខ្លាឃ្មុំផេនដាចិន ឬខ្លាឥណ្ឌា ឬសត្វរមាសអាហ្រ្វិក គឺជិតផុតពូជហើយ ហើយប្រសិនបើយើងគ្មានសួនសត្វទេ ពួកវានឹងស្លាប់។ សួនសត្វថែទាំសត្វទាំងនេះ ហើយផ្តល់ឱ្យយើងនូវឱកាសដើម្បីមើលពួកវា។ ដូច្នេះ យើងមិនអាចមើលរំលងសារៈសំខាន់របស់សួនសត្វដែលបង្កប់នូវការអប់រំឡើយ។  

ទោះជាយ៉ាងណានេះក្តី មនុស្សជាច្រើនមានអារម្មណ៍ថា សត្វព្រៃគួរតែមានសេរីភាព។ សត្វទាំងនោះមិនគួររក្សាទុកនៅក្នុងទ្រុង និងតំបន់តូចៗក្នុងសួនសត្វទេ។ ការធ្វើបែបនេះគឺឃោរឃៅណាស់ចំពោះសត្វ ហើយពួកវាអាចស្លាប់ជាញឹកញាប់ ពីព្រោះពួកវាមិនមានជម្រកធម្មជាតិ។ ជារើយៗ យើងឃើញរឿងរ៉ាវព័ត៌មានអំពីសត្វកម្រ ដែលស្លាប់នៅក្នុងសួនសត្វ ឬឈឺដោយសារតំបន់នោះមិនធំគ្រប់គ្រាន់ ឬសមរម្យសម្រាប់សត្វព្រៃ ដូចជាតោ ឬខ្លាឃ្មុំប៉ូល ជាដើម។ ដូចគ្នានេះផងដែរ សត្វទាំងនេះមិនសប្បាយចិត្ត ហើយជួនកាលវាយប្រហារមនុស្ស។ ការដាក់សត្វព្រៃក្នុងទ្រុងគឺមិនល្អទេសម្រាប់សត្វ ហើយវាឃោឃៅណាស់។ 

ទោះជាយ៉ាងនេះក្តី ទស្សនៈទាំងពីរបានដាក់ចេញចំណុចដែលមានសុពលភាព ដោយខ្ញុំជឿជាក់យ៉ាងមុតមាំថា សួនសត្វមិនមែនជាកន្លែងសម្រាប់សត្វព្រៃទេ។ ប្រសិនបើសត្វត្រូវការការថែទាំ ពួកវាគួរតែត្រូវបានមើលថែរក្សានៅក្នុងទីជម្រកធម្មជាតិនៅក្នុងសួនឧទ្យាន ឬកន្លែងបម្រុងទុកសត្វព្រៃ។ រដ្ឋាភិបាលគួរតែមើលថែរក្សាសត្វព្រៃដ៏មានតម្លៃនៅក្នុងប្រទេសរបស់ពួកគេ ហើយគួរតែបិទសួនសត្វដែលរកប្រាក់ចំណេញពីពួកវា។ 

សរុបសេចក្ដីមក ទោះបីគេជឿថា សួនសត្វគឺជាកន្លែងល្អសម្រាប់ថែរក្សាសត្វព្រៃ ដោយសារពួកវាអាចរកប្រាក់ និងអប់រំមនុស្សក៏ដោយ ខ្ញុំមានអារម្មណ៍ថា យើងមិនត្រូវការសួនសត្វទៀតទេ។ យើងអាចមើលសត្វព្រៃនៅលើអ៊ិនធឺណិត ហើយយើងអាចមានអារម្មណ៍សប្បាយរីករាយដោយដឹងថា ពួកគេមានសេរីភាព។ 

ជំហានទី 2៖ បង្ហាញជំហរយ៉ាងច្បាស់លាស់មួយ

ទោះបីជាអ្នកកំពុងបញ្ចេញទស្សនៈខុសគ្នានៅក្នុងតែងសេចក្តីរបស់អ្នកក៏ដោយ អ្នកត្រូវតែបង្ហាញជំហរយ៉ាងច្បាស់លាស់មួយ។ ត្រង់នេះមានន័យយ៉ាងងាយថា អ្នកត្រូវឲ្យមន្ត្រីរៀបចំការប្រឡងដឹងនូវអ្វីដែលអ្នកគិតអំពីសំណួរ។ ជំហររបស់អ្នកត្រូវតែច្បាស់សម្រាប់តែងសេចក្តីដែលពេញលេញ។ សូមកុំផ្លាស់ប្តូរចិត្តរបស់អ្នកនៅក្នុងសេចក្តីបញ្ចប់។ 

  • ទោះជាយ៉ាងនេះក្តី ទស្សនៈទាំងពីរដាក់ចេញនូវចំណុចត្រឹមត្រូវ ដោយខ្ញុំជឿជាក់យ៉ាងមុតមាំ… 

  • ទោះជាយ៉ាងនេះក្តី មនុស្សជាច្រើនមានអារម្មណ៍ថា … 

  • ខ្ញុំជឿជាក់ថា សត្វព្រៃមិនគួររក្សាទុកនៅក្នុងសួនសត្វទេ ... 

ជំហានទី 3៖ រៀបចំគម្រោងតែងសេចក្តីរបស់អ្នក

ការសរសេរតែងសេចក្តីមិនជាការសម្រេចបានដ៏លំបាកនោះទេ ។ បញ្ចេញគំនិតរបស់អ្នកតាមរបៀបដែលបានគ្រោងទុកដោយប្រើកថាខណ្ឌដើម្បីបង្ហាញ និងបង្កើតគំនិតនីមួយៗ។ ប្រើចំណុចដូចខាងក្រោមដើម្បីជួយអ្នកក្នុងការរៀបចំគម្រោងតែងសេចក្តីរបស់អ្នក។ 

  • បង្ហាញអ្នកអានកន្លែងដែលត្រូវចាប់ផ្តើមជាមួយកថាខណ្ឌដែលជាសេចក្តីផ្តើម។  

  • បញ្ចេញគំនិតដែលសំខាន់ ហើយបន្ទាប់មក សូមពន្យល់លម្អិតបន្ថែមទៀត។  

  • បញ្ចប់សេចក្តីនៃតែងសេចក្តីរបស់អ្នកជាមួយនឹងគំនិតរបស់អ្នកទៅនឹងសំណួរ។  

  • បញ្ចេញគំនិតច្បាស់លាស់នៅក្នុងកថាខណ្ឌនីមួយៗ។  

  • ធ្វើឲ្យមានភាពងាយស្រួលសម្រាប់មន្ត្រីកំណែដោយទុកចន្លោះរវាងកថាខណ្ឌនីមួយៗ។  

ឧទាហរណ៍នៃតែងសេចក្តី 

សេចក្តីផ្តើម 

សត្វព្រៃត្រូវបានរក្សាក្នុងសួនសត្វនៅពាសពេញពិភពលោក។ ក្នុងពេលបច្ចុប្បន្ន សួនសត្វគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរនៅក្នុងបណ្តាប្រទេសជាច្រើន ហើយត្រូវការសត្វព្រៃដើម្បីទាក់ទាញភ្ញៀវទេសចរ។ ខ្ញុំដឹងថា សត្វព្រៃមិនគួរត្រូវបានរក្សាទុកនៅក្នុងសួនសត្វទេ ហើយគួរតែមានវិធីជំនួសផ្សេងវិញដើម្បីទស្សនាវា។ 

ទស្សនៈទីមួយ 

មានហេតុផលល្អៗជាច្រើនសម្រាប់ការមានសួនសត្វនៅក្នុងទីក្រុងរបស់យើង។ សំខាន់ជាងនេះទៀត សួនសត្វទាក់ទាញភ្ញៀវទេសចរ និងរកលុយសម្រាប់ទីក្រុង។ អ្នកទស្សនាមានឱកាសមើលសត្វព្រៃ ដែលពួកគេមិនដែលឃើញ លើកលែងតែពួកគេធ្វើដំណើរទៅឆ្ងាយ។ ឧទាហរណ៍ ប្រភេទសត្វដ៏កម្រ ដូចជាខ្លាឃ្មុំផេនដាចិន ឬខ្លាឥណ្ឌា ឬសត្វរមាសអាហ្រ្វិក គឺជិតផុតពូជហើយ ហើយប្រសិនបើយើងគ្មានសួនសត្វទេ ពួកវានឹងស្លាប់។ សួនសត្វថែទាំសត្វទាំងនេះ ហើយផ្តល់ឱ្យយើងនូវឱកាសដើម្បីមើលពួកវា។ ដូច្នេះ យើងមិនអាចមើលរំលងសារៈសំខាន់របស់សួនសត្វដែលបង្កប់នូវការអប់រំឡើយ។ 

ទស្សនៈទីពីរ 

ទោះជាយ៉ាងណានេះក្តី មនុស្សជាច្រើនមានអារម្មណ៍ថា សត្វព្រៃគួរតែមានសេរីភាព។ សត្វទាំងនោះមិនគួររក្សាទុកនៅក្នុងទ្រុង និងតំបន់តូចៗក្នុងសួនសត្វទេ។ ការធ្វើបែបនេះគឺឃោរឃៅណាស់ចំពោះសត្វ ហើយពួកវាអាចស្លាប់ជាញឹកញាប់ ពីព្រោះពួកវាមិនមានជម្រកធម្មជាតិ។ ជារើយៗ យើងឃើញរឿងរ៉ាវព័ត៌មានអំពីសត្វកម្រ ដែលស្លាប់នៅក្នុងសួនសត្វ ឬឈឺដោយសារតំបន់នោះមិនធំគ្រប់គ្រាន់ ឬសមរម្យសម្រាប់សត្វព្រៃ ដូចជាតោ ឬខ្លាឃ្មុំប៉ូល ជាដើម។ ដូចគ្នានេះផងដែរ សត្វទាំងនេះមិនសប្បាយចិត្ត ហើយជួនកាលវាយប្រហារមនុស្ស។ ការដាក់សត្វព្រៃក្នុងទ្រុងគឺមិនល្អទេសម្រាប់សត្វ ហើយវាឃោឃៅណាស់។  

ទស្សនៈរបស់ខ្ញុំ 

ទោះជាយ៉ាងនេះក្តី ទស្សនៈទាំងពីរបានដាក់ចេញចំណុចដែលត្រឹមត្រូវ ដោយខ្ញុំជឿជាក់យ៉ាងមុតមាំថា សួនសត្វមិនមែនជាកន្លែងសម្រាប់សត្វព្រៃទេ។ ប្រសិនបើសត្វត្រូវការការថែទាំ ពួកវាគួរតែត្រូវបានមើលថែរក្សានៅក្នុងទីជម្រកធម្មជាតិនៅក្នុងសួនឧទ្យាន ឬកន្លែងបម្រុងទុកសត្វព្រៃ។ រដ្ឋាភិបាលគួរតែមើលថែរក្សាសត្វព្រៃដ៏មានតម្លៃនៅក្នុងប្រទេសរបស់ពួកគេ ហើយគួរតែបិទសួនសត្វដែលរកប្រាក់ចំណេញពីពួកវា។ 

សេចក្តីបញ្ជប់ 

សរុបសេចក្ដីមក ទោះបីគេជឿថា សួនសត្វគឺជាកន្លែងល្អសម្រាប់ថែរក្សាសត្វព្រៃ ដោយសារពួកវាអាចរកប្រាក់ និងអប់រំមនុស្សក៏ដោយ ខ្ញុំមានអារម្មណ៍ថា យើងមិនត្រូវការសួនសត្វទៀតទេ។ ជាទស្សនៈរបស់ខ្ញុំ សត្វព្រៃគួរត្រូវបានដោះលែងឲ្យមានសេរីភាព។ 

ជំហានទី 4៖ ប្រើប្រាស់ឧបករណ៍តភ្ជាប់

ឧបករណ៍ភ្ជាប់ ឬពាក្យភ្ជាប់ន័យ គឺជាការភ្ជាប់ពាក្យ និងឃ្លា ដែលធ្វើឲ្យចម្លើយរបស់អ្នកមានភាពរួបរួមគ្នា។ វាជាកាវដែលបិទភ្ជាប់ប្រយោគ និងគំនិតរបស់អ្នកចូលគ្នា។ តារាងខាងក្រោមបង្ហាញពីពាក្យភ្ជាប់ន័យមួយចំនួន ដែលប្រើជាញឹកញាប់ក្នុងតែងសេចក្តី។ 

ចំណែកមួយ

ចំណែក

ម្យ៉ាងវិញទៀត

ព្រោះ

ដំបូង

ស្រដៀងគ្នានេះ

មួយទៀត

ចុងបញ្ចប់

ទោះយ៉ាងក៏ដោយ

ទោះយ៉ាងនេះក្តី

ទោះបីជា

ហេតុដូច្នេះហើយ

ទោះជា

សរុបមក

ថ្វីបើ

បន្ថែមពីនេះទៀត

ជាឧទាហរណ៍

ជាលទ្ធផល

ដូចនេះ

ដោយគ្មានការសង្ស័យ

ជំហានទី 5៖ ប្រើវាក្យស័ព្ទច្រើន

ការសរសេរគឺជាមធ្យោបាយនៃការទំនាក់ទំនងយោបល់ និងគំនិតរបស់អ្នកទៅកាន់អ្នកអាន។ ដូច្នេះ ត្រូវប្រើវាក្យស័ព្ទដែលងាយយល់។ ដូចគ្នានេះផងដែរ ប្រើតែពាក្យដែលអ្នកអាចប្រកបបានយ៉ាងងាយស្រួល។ ប្រើពាក្យដែលចូលប្រើជាមួយគ្នាតាមលក្ខណៈធម្មជាតិ - ពាក្យ ឬឃ្លាដែលប្រើជាមួយគ្នា (collocation) និងរួមបញ្ចូលគ្រាមភាសា (idiomatic)/កន្សោមពាក្យកិរិយាស័ព្ទ (phrasal verb) នៅក្នុងតែងសេចក្តីរបស់អ្នក។ នេះបង្ហាញដល់មន្ត្រីរៀបចំការប្រឡងថា អ្នកអាចប្រើវាក្យស័ព្ទបានច្រើន។ ហើយទីបំផុត ត្រូវពិនិត្យមើលកំហុសអក្ខរាវិរុទ្ធ និងការសរសេរខុស បន្ទាប់ពីអ្នកបំពេញកិច្ចការសរសេររបស់អ្នករួចហើយ។ 

ឧទាហរណ៍នៃពាក្យ ឬឃ្លាដែលប្រើជាមួយគ្នា (collocation) 

  • តំបន់ទាក់ទាញភ្ញៀវទេសចរ  

  • វិធីជំនួស  

  • ប្រភេទសត្វកម្រ  

  • ជម្រកធម្មជាតិ  

ឧទាហរណ៏នៃគ្រាមភាសា (idiom) និងកន្សោមកិរិយា (phrasal verb)៖ 

  • យកចិត្តទុកដាក់ដល់  

  • បិទ  

  • រកលុយ  

  • ឱកាសដើម្បីមើល  

  • បានមើលថែ

ជំហានទី 6៖ ប្រើសំណង់វេយ្យាករណ៍បានត្រឹមត្រូវ

នៅពេលដែលអ្នកកំពុងមានបំណងឲ្យទទួលបានពិន្ទុ 7 អ្នកចាំបាច់ត្រូវចេះទាំងប្រយោគសាមញ្ញ និងប្រយោគមានលក្ខណៈស្មុគស្មាញ។ ហើយត្រូវចងចាំថា អ្នកត្រូវតែបង្កើតប្រយោគដែលមិនមានកំហុសញឹកញាប់ផងដែរ។ ដូច្នេះ តើអ្នកគិតថា អ្នកអាចសម្រេចឲ្យបានពិន្ទុនោះដោយរបៀបណា? អ្នកអាចធ្វើបាន នោះគឺការអនុវត្ត។ សាកល្បងជាមួយនឹងតេស្តគំរូ និងរៀនវិភាគកំហុសដែលអ្នកធ្វើខុស។ នៅពេលអ្នកបន្តអនុវត្តប្រើប្រាស់សំណង់ប្រយោគខុសៗគ្នា យើងប្រាកដថា អ្នកនឹងកាន់អាចធ្វើឲ្យកាន់តែប្រសើរនូវការសរសេរតែងសេចក្តីរបស់អ្នកអំពីប្រធានបទដែលបានផ្តល់ឲ្យ។ 

ឧទាហរណ៍នៃសំណង់វេយ្យាករណ៍

អត្ថបទ

អ្វីដែលសំខាន់បំផុត ពួកវាបានទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើតប្រាក់ចំណូលដល់ទីក្រុង។ អ្នកមកទស្សនាទទួលបានឱកាស

ភាពត្រូវគ្នានៃប្រធាន/កិរិយាសព្ទ

ព្រោះ they is (are) មិនមានភាពត្រឹមត្រូវតាមការប្រើប្រាស់ទេ

ធ្នាក់

សត្វព្រៃនៅប្រទេសរបស់ពួកគេ

ពហុវចនៈ

ជារឿយៗ យើងឃើញរឿងជាព័ត៌មាន (រឿងផ្សេងៗ)

សញ្ញាវណ្ណយុត្តិ

អ្វីដែលសំខាន់បំផុត ពួកវាបានទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើតប្រាក់ចំណូលដល់ទីក្រុង។

ជំហានទី 7៖ ពិនិត្យតែងសេចក្តីរបស់អ្នកឲ្យបានហ្មត់ចត់

សូម្បីតែបន្ទាប់ពីអ្នកបានសរសេរតែងសេចក្តីមួយដ៏ល្អឥតខ្ចោះក៏ដោយ អ្នកអាចមានកំហុសអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ដោយភាពធ្វេសប្រហែស។ ទាំងនេះអាចត្រូវបានលុបចោលយ៉ាងងាយស្រួល ប្រសិនបើអ្នកពិនិត្យតែងសេចក្តីរបស់អ្នកឲ្យបានហ្មត់ចត់។ សួរខ្លួនឯងនូវសំណួរខាងក្រោម នៅពេលអ្នកបំពេញកិច្ចការសរសេររបស់អ្នក។ 

  • តើខ្ញុំបានឆ្លើយគ្រប់ផ្នែកទាំងអស់ទេ? 

  • តើខ្ញុំបានប្រើកថាខណ្ឌទេ? 

  • តើខ្ញុំបានប្រើពាក្យតភ្ជាប់ទេ? 

  • តើខ្ញុំបានប្រើវណ្ណយុត្តិសញ្ញាទេ? 

  • តើខ្ញុំបានពិនិត្យការងាររបស់ខ្ញុំទេ? 

  • តើអក្ខរាវិរុទ្ធរបស់ខ្ញុំត្រឹមត្រូវ ហើយតើខ្ញុំបានប្រើវាក្យស័ព្ទមួយចំនួនដែរឬទេ? 

  • តើខ្ញុំបានប្រើសំណង់ប្រយោគដែលមានលក្ខណៈស្មុគស្មាញដែរឬទេ? 

នៅពេលដែលអ្នកអាចឆ្លើយសំណួរទាំងនេះបានត្រឹមត្រូវ អ្នកប្រាកដជាកំពុងធ្វើដំណើរទៅសម្រេចបានពិន្ទុ 7! 

Improve IELTS Writing score

While improving your IELTS score entirely depends on your capacity and dedication, choosing the right resources also plays an important role. To make it easy for you, IDP has launched IELTS Prepare: ielts.idp.com/prepare: a one-stop-shop for all official IDP IELTS preparation materials including Writing.