Highlights
The article provides free IELTS Speaking practice materials and sample tasks to help candidates understand the format and types of questions used in the Speaking test.
The IELTS Speaking test lasts 11 to 14 minutes and is conducted with an examiner who assesses spoken English through a discussion on various topics.
Part 1 focuses on general questions about familiar topics such as home, family, work, studies and interests, typically lasting 4 to 5 minutes.
Part 2 requires candidates to speak on a topic from a task card, with 1 minute to prepare and up to 2 minutes to speak.
Part 3 involves a deeper discussion linked to the Part 2 topic, allowing candidates to express and develop more abstract ideas and opinions.
*This AI-generated summary may have inaccuracies. Refer to the full article for details.
ការក្រឡេកមើលដោយសង្ខេបនូវតេស្តការនិយាយ IELTS
រយៈពេល៖ ពី 11 ទៅ 14 នាទី
តេស្តការនិយាយនឹងវាយតម្លៃការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់និយាយរបស់អ្នក។ តេស្តនេះនឹងមានរយៈពេលចន្លោះពី 11 ទៅ 14 នាទី ដែលអ្នកនឹងត្រូវពិភាក្សាប្រធានបទជាច្រើនជាមួយមន្ត្រីកំណែតេស្ត IELTS។ ការប្រឡងរបស់អ្នកនឹងប្រព្រឹត្តទៅនៅក្នុងបន្ទប់ស្ងាត់មួយជាមួយមន្ត្រីកំណែ ដែលនឹងជំរុញអ្នកឲ្យបន្តនិយាយ។ មិនដូចតេស្ត AI ទេ មន្ត្រីកំណែតេស្ត IELTS នឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយ និងមានទំនុកចិត្ត។ ពួកគេក៏អាចយល់ពីការសង្កត់សំឡេងរបស់អ្នកផងដែរដើម្បីធានាថា អ្នកទទួលបានពិន្ទុល្អបំផុត។ តេស្តការនិយាយមាន 3 ផ្នែក។
ផ្នែកទី 1
មន្ត្រីកំណែនឹងសួរអ្នកនូវសំណួរទូទៅអំពីខ្លួនអ្នក និងប្រធានបទដែលធ្លាប់ស្គាល់ ដូចជា ផ្ទះ គ្រួសារ ការងារ ការសិក្សា និងចំណាប់អារម្មណ៍។ ផ្នែកនេះប្រើរយៈពេលពី 4 ទៅ 5 នាទី។
ផ្នែកទី 2
អ្នកនឹងត្រូវបានផ្តល់កិច្ចការមួយ ហើយមន្ត្រីកំណែនឹងប្រាប់ឲ្យអ្នកនិយាយអំពីប្រធានបទមួយ។ អ្នកនឹងមានរយៈពេល 1 នាទីដើម្បីត្រៀមលក្ខណៈ មុនពេលនិយាយឲ្យបានរហូតដល់ 2 នាទី។ បន្ទាប់មក មន្ត្រីកំណែ នឹងសួរសំណួរមួយ ឬពីរ ដោយប្រើប្រធានបទតែមួយដើម្បីបញ្ចប់ផ្នែកនៃតេស្តនេះ។
ផ្នែកទី 3
អ្នកនឹងត្រូវបានសួរសំណួរបន្ថែមដែលទាក់ទិននឹងប្រធានបទនៅក្នុងផ្នែកទី 2។ សំណួរទាំងនេះនឹងអាចឲ្យអ្នកពិភាក្សាអំពីគំនិត និងបញ្ហាអរូបីច្រើនទៀត។ ផ្នែកនៃតេស្តនេះប្រើរយៈពេលពី 4 ទៅ 5 នាទី។
ផ្នែកទី 1៖ សេចក្តីផ្តើម និងសំណួរអំពីប្រធានបទដែលប្រហាក់ប្រហែល
4 ទៅ 5 នាទី
ផ្នែកទី 1 នៃតេស្តនឹងចាប់ផ្តើមដោយមានមន្ត្រីកំណែសុំឲ្យអ្នកនិយាយឈ្មោះរបស់អ្នក និងបង្ហាញអត្តសញ្ញាណរបស់អ្នក។
បន្ទាប់អ្នក អ្នកនឹងត្រូវបានសួរសំណួរទូទៅអំពីខ្លួនអ្នក ដូចជា កន្លែងដែលអ្នករស់នៅ ឬអ្វីដែលអ្នកកំពុងធ្វើ (កំពុងធ្វើការ ឬកំពុងសិក្សា)។
បន្ទាប់មក អ្នកនឹងត្រូវបានសួរសំណួរមួយចំនួនអំពីប្រធានបទដែលប្រហាក់ប្រហែល ឧទាហរណ៍ អំពីតន្ត្រីដែលអ្នកចូលចិត្ត ការចម្អិនអាហារ អាកាសធាតុ ឬខ្សែភាពយន្តដែលអ្នកចូលចិត្ត។ ជាទូទៅ អ្នកនឹងត្រូវបានសួរអំពីប្រធានបទមួយ ឬពីរ។
មន្ត្រីកំណែនឹងសួរសំណួរដែលបានសរសេរទុក ហើយនឹងស្តាប់ចម្លើយរបស់អ្នក ដោយជម្រុញឲ្យអ្នកផ្តល់ចម្លើយឲ្យបានវែងជាមួយនឹង “មូលហេតុអ្វី?” ឬ “ហេតុអ្វីមិនដូច្នោះ?” ប្រសិនបើចម្លើយរបស់អ្នកខ្លីពេក។
ផ្នែកនៃការធ្វើតេស្តនេះធ្វើឡើងតាមទម្រង់សំណួរ-ចម្លើយ ដែលផ្តោតលើសមត្ថភាពរបស់អ្នកក្នុងការប្រាស្រ័យទាក់ទងទស្សនៈ និងព័ត៌មានអំពីប្រធានបទប្រចាំថ្ងៃដោយឆ្លើយសំណួរជាច្រើន។
កិច្ចការគំរូ
ធ្វើកិច្ចការគំរូនេះសម្រាប់តេស្តការនិយាយ IELTS ផ្នែកទី 1៖
ផ្នែកទី 2៖ ការអនុវត្តតេស្តនិយាយផ្ទាល់មាត់រយៈពេលវែង
3 ទៅ 4 នាទី
បន្ទាប់ពីផ្នែកទី 1 មន្ត្រីកំណែនឹងផ្តល់ជូនប្រធានបទមួយទៅអ្នក ហើយនឹងសុំឲ្យអ្នកនិយាយអំពីប្រធានបទនោះរយៈពេលពីមួយទៅពីរនាទី។
គេនឹងឲ្យប្រធានបទមួយនៅលើកាតទៅឲ្យអ្នក រួមជាមួយក្រដាសមួយសន្លឹក និងខ្មៅដៃមួយសម្រាប់សរសេរ។ នៅលើកាត អ្នកនឹងឃើញពាក្យបង្ហើបសម្រាប់និយាយ និងចំណុចមួយចំនួន ដែលអ្នកអាចបញ្ចូលនៅក្នុងការនិយាយរបស់អ្នកទាក់ទងនឹងបញ្ហានេះ។
អ្នកនឹងមានពេលមួយនាទីដើម្បីរៀបចំ និងធ្វើកំណត់ត្រា មុនពេលអ្នកនិយាយ។ មន្ត្រីកំណែនឹងប្រើកម្មវិធីកំណត់ពេល ហើយនឹងប្រាប់អ្នកថា ពេលវេលារបស់អ្នកជិតដល់ហើយ។
មន្ត្រីកំណែនឹងប្រាប់អ្នកតើពេលណាត្រូវចាប់ផ្តើមនិយាយ ហើយនឹងរំលឹកអ្នកថា ពួកគេនឹងបញ្ឈប់អ្នកបន្ទាប់ពី 2 នាទីរួច។ ចំណុចដែលមាននៅលើកាតកិច្ចការនឹងជួយអ្នកឲ្យគិតពីអ្វី ដែលត្រូវនិយាយ ហើយអ្នកគួរតែព្យាយាមបន្តនិយាយរយៈពេល 2 នាទីពេញ។ ពួកគេអាចនឹងសួរអ្នកនូវសំណួរអំពីអ្វីដែលអ្នកបាននិយាយមុននឹងបន្តទៅផ្នែកបន្ទាប់ទៀត។
ផ្នែកនៃការធ្វើតេស្តនេះវាយតម្លៃពីសមត្ថភាពរបស់អ្នកក្នុងការនិយាយលក្ខណៈវែងលើប្រធានបទជាក់លាក់មួយ ដោយប្រើភាសាសមស្រប និងរៀបចំគំនិតរបស់អ្នកតាមរបៀបសមហេតុផល។ អ្នកអាចប្រើបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកលើប្រធានបទនេះដើម្បីជួយបញ្ចប់ការអនុវត្តតេស្តនិយាយដែលមានរយៈពេលវែង។
កិច្ចការគំរូ
ធ្វើកិច្ចការគំរូនេះសម្រាប់តេស្តការនិយាយ IELTS ផ្នែកទី 2៖
ផ្នែកទី 3៖ ការពិភាក្សាគ្នាទៅវិញទៅមក
4 ទៅ 5 នាទី
សំណួរនៅក្នុងផ្នែកទីបីនឹងទាក់ទងទៅនឹងប្រធានបទទូទៅ ដែលអ្នកបាននិយាយនៅក្នុងផ្នែកទី 2។ អ្នកនឹងពិភាក្សាលើប្រធានបទតាមរបៀបទូទៅ និងអរូបី ដោយបង្ហាញមន្ត្រីកំណែថា អ្នកអាចបញ្ចេញ និងបង្ហាញអំពីភាពត្រឹមត្រូវអំពីទស្សនៈរបស់អ្នក ធ្វើការវិភាគ ពិភាក្សា និងពិចារណាលើប្រធានបទឲ្យកាន់តែស៊ីជម្រៅ។
ប្រសិនបើការនិយាយដ៏វែងរបស់អ្នកគឺអំពីទីកន្លែងដ៏ស្រស់ស្អាតមួយដែលត្រូវទៅលេងក្នុងទីក្រុងរបស់អ្នក ផ្នែកនេះអាចចាប់ផ្តើមដោយនិយាយអំពីកន្លែងដ៏ស្រស់ស្អាត ហើយសំណួរទីមួយអាចថា "តើអ្នកគិតថាវាសំខាន់ដែរឬទេក្នុងការថែរក្សាកន្លែងស្អាតៗនៅក្នុងទីក្រុង?"
មន្ត្រីកំណែនឹងនិយាយច្រើនជាមួយអ្នកក្នុងផ្នែកនេះ ហើយអាចសុំឲ្យអ្នកបង្ហាញពីភាពត្រឹមត្រូវនៃទស្សនៈរបស់អ្នកដើម្បីមើលថាតើអ្នកអាចទំនាក់ទំនងអំពីគំនិតអរូបីបានយ៉ាងដូចម្តេច បើប្រៀបធៀបទៅនឹងប្រធានបទផ្ទាល់ខ្លួនដែលអ្នកបាននិយាយនៅក្នុងផ្នែកទី 1 និង 2។
នៅក្នុងផ្នែកទី 3 អ្នកត្រូវបានវាយតម្លៃពីសមត្ថភាពរបស់អ្នកក្នុងការបញ្ចេញទស្សនៈ និងបង្ហាញហេតុផល និងវិភាគ ពិភាក្សា និងពិចារណាអំពីបញ្ហាជាច្រើន ដែលទាក់ទងនឹងប្រធានបទទូទៅដែលអ្នកបាននិយាយនៅក្នុងផ្នែកទី 2។
កិច្ចការគំរូ
ធ្វើកិច្ចការគំរូនេះសម្រាប់តេស្តការនិយាយ IELTS ផ្នែកទី 3៖
