The official IELTS by IDP app is here! Download it today.

Close

ការក្រឡេកមើលរហ័សអំពីតេស្តការអាននៃ IELTS ប្រភេទ Academic

តេស្តការអានប្រភេទ Academic រួមមានអត្ថបទវែងចំនួនបី ដែលរាប់ពីអត្ថបទបែបពិពណ៌នា និងព័ត៌មានពិត រហូតដល់ការវែកញែក និងការវិភាគ។ អត្ថបទទាំងនេះមានលក្ខណៈពិតប្រាកដ ហើយដកស្រង់ចេញពីសៀវភៅ ទិនានុប្បវត្តិ ទស្សនាវដ្តី និងកាសែត។ អត្ថបទទាំងនេះត្រូវបានជ្រើសរើសសម្រាប់ទស្សនិកជនដែលមិនមានជំនាញ ប៉ុន្តែសមស្របសម្រាប់មនុស្សដែលចូលរៀនវគ្គសិក្សានៅសាកលវិទ្យាល័យ ឬស្វែងរកការចុះឈ្មោះជំនាញ។ 

សំណួរគំរូ

ពហុ​ជម្រើស

មានសំណួរពហុ​ជម្រើសបីប្រភេទ។ 

  • ជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវបំផុតពីជម្រើសទាំងបួន (A, B, C ឬ D) 

  • ជ្រើសរើសចម្លើយពីរដែលត្រឹមត្រូវបំផុតពីជម្រើសទាំងប្រាំ (A, B, C, D ឬ E) 

  • ជ្រើសរើសចម្លើយបីដែលត្រឹមត្រូវបំផុតពីជម្រើសទាំងប្រាំពីរ (A, B, C, D, E, F ឬ G) 

សំណួរពហុជម្រើសនីមួយៗអាចរួមមានការបំពេញប្រយោគ ដែលអ្នកត្រូវបានផ្តល់ឲ្យផ្នែកដំបូងនៃប្រយោគ ហើយបន្ទាប់មកអ្នកត្រូវជ្រើសរើសវិធីល្អបំផុតដើម្បីបំពេញវាពីជម្រើសទាំងនោះ ឬអ្នកប្រហែលជាត្រូវឆ្លើយសំណួរពេញលេញដោយជ្រើសរើសជម្រើសណាមួយ ដែលត្រឹមត្រូវបំផុត។ 

សំណួរត្រូវបានបង្ហាញតាមលំដាប់លំដោយដូចគ្នានឹងព័ត៌មាននៅក្នុងអត្ថបទអាន។ ដូច្នេះ ចម្លើយទៅនឹងសំណួរពហុ​ជម្រើសទីមួយនឹងអាចរកបានពីក្នុងអត្ថបទ មុនចម្លើយទៅនឹងសំណួរនៃពហុជម្រើសទីពីរ ។ល។

ព័ត៌មានសម្រាប់បញ្ជាក់អត្តសញ្ញាណ

នៅពេលអ្នកត្រូវរកព័ត៌មានសម្រាប់បញ្ជាក់អត្តសញ្ញាណ អ្នកនឹងត្រូវបានគេឲ្យប្រយោគមួយចំនួន ហើយត្រូវបានសួរថា៖ “តើប្រយោគខាងក្រោមស្របគ្នានឹងព័ត៌មាននៅក្នុងអត្ថបទឬទេ?” នៅពេលអ្នកឆ្លើយសំណួរ អ្នកសរសេរ “ពិត” “មិនពិត” ឬ “មិនត្រូវបានផ្តល់ឲ្យ” នៅក្នុងប្រអប់ចម្លើយ។ 

សំខាន់គឺត្រូវយល់ភាពខុសគ្នារវាងចម្លើយ “មិនពិត” និង “មិនត្រូវបានផ្តល់ឲ្យ”។ “មិនពិត” មានន័យថា អត្ថបទនិយាយផ្ទុយពីប្រយោគនៅក្នុងសំណួរ។ “មិនត្រូវបានផ្តល់ឲ្យ” មានន័យថា ប្រយោគនេះមិនត្រូវបានបញ្ជាក់ និងមិនផ្ទុយនឹងព័ត៌មាននៅក្នុងអត្ថបទនោះទេ។

ការស្វែងរកទស្សនៈ ឬការអះអាងរបស់អ្នកនិពន្ធ

នៅក្នុងប្រភេទសំណួរនេះ ដែលអ្នកត្រូវស្វែងរកទស្សនៈ ឬការអះអាងរបស់អ្នកនិពន្ធ អ្នកនឹងត្រូវបានផ្តល់ជូននូវប្រយោគមួយចំនួន និងសួរថា៖ ‘តើប្រយោគខាងក្រោមស្របនឹងទស្សនៈ/ការអះអាងរបស់អ្នកនិពន្ធឬទេ?’។ បន្ទាប់មក អ្នកត្រូវជ្រើសរើសចម្លើយ “បាទ/ចា៎ស” “ទេ” ឬ “មិនបានផ្តល់ឲ្យ”។ 

សំខាន់គឺត្រូវយល់ភាពខុសគ្នារវាងចម្លើយ “ទេ” និង “មិនត្រូវបានផ្តល់ឲ្យ”។ "ទេ" មានន័យថា ទស្សនៈ ឬការអះអាងរបស់អ្នកនិពន្ធមិនយល់ស្របនឹងប្រយោគនេះ ពោលគឺ អ្នកនិពន្ធបង្ហាញទស្សនៈ ឬធ្វើការទាមទារដែលផ្ទុយពីទស្សនៈដែលបានផ្តល់ជូននៅក្នុងសំណួរ 'មិនត្រូវបានផ្តល់ឲ្យ' មានន័យថា ទស្សនៈ ឬការទាមទារ មិនត្រូវបានបញ្ជាក់ និងមិនផ្ទុយ។ 

នៅពេលសម្រេចចិត្តជ្រើសរើសចម្លើយរបស់អ្នក សូមប្រុងប្រយ័ត្នថា អ្នកមិនទទួលរងឥទ្ធិពលពីចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នកលើប្រធានបទនោះឡើយ។ 

ប្រភេទសំណួរនេះវាយតម្លៃពីសមត្ថភាពរបស់អ្នកក្នុងការស្វែងរកទស្សនៈ ឬគំនិត ហើយវាក៏អាចត្រូវបានប្រើជាញឹកញាប់ជាមួយអត្ថបទបែបពិភាក្សា ឬវែកញែកផងដែរ។  

ព័ត៌មានដែលត្រូវគ្នា

នៅក្នុងប្រភេទសំណួរព័ត៌មានដែលត្រូវគ្នានេះ អ្នកត្រូវកំណត់ទីតាំងព័ត៌មានជាក់លាក់នៅក្នុងកថាខណ្ឌ ឬផ្នែកនានានៃអត្ថបទ ហើយបន្ទាប់មក អ្នកត្រូវតែជ្រើសរើសអក្សរនៃកថាខណ្ឌ ឬផ្នែកដែលត្រឹមត្រូវ។  

អ្នកអាចត្រូវបានតម្រូវឲ្យរក៖  

  • ព័ត៌មានលម្អិតជាក់លាក់ 

  • ឧទាហរណ៍ 

  • មូលហេតុ 

  • ការពិពណ៌នា  

  • ការប្រៀបធៀប  

  • សេចក្តីសង្ខេប  

  • ការពន្យល់។  

អ្នកមិនចាំបាច់ត្រូវស្វែងរកព័ត៌មាននៅគ្រប់កថាខណ្ឌ ឬផ្នែកនៃអត្ថបទ ប៉ុន្តែវាអាចមានព័ត៌មានច្រើនជាងមួយដែលអ្នកត្រូវរកក្នុងកថាខណ្ឌ ឬផ្នែកដែលបានផ្តល់ឲ្យ។ នៅពេលមានករណីបែបនេះ អ្នកនឹងត្រូវបានប្រាប់ថាអ្នកអាចប្រើអក្សរច្រើនជាងមួយដង។  

ប្រភេទសំណួរព័ត៌មានដែលត្រូវគ្នានេះអាចប្រើជាមួយអត្ថបទណាមួយក៏បាន ព្រោះវាធ្វើតេស្តលើជំនាញការអានយ៉ាងច្រើន រាប់ចាប់ពីរកព័ត៌លម្អិត រហូតដល់ការឲ្យស្គាល់សេចក្តីសង្ខេប ឬនិយមន័យ។  

ព័ត៌មានដែលត្រូវគ្នាវាយតម្លៃសមត្ថភាពរបស់អ្នកក្នុងការអានឲ្យលឿនដើម្បីទទួលបានព័ត៌មានជាក់លាក់។

ការផ្គូផ្គងចំណងជើងដែលត្រូវគ្នា

ចំណងជើងសំដៅទៅលើគំនិតចម្បងនៃកថាខណ្ឌ ឬផ្នែកនៃអត្ថបទ។ នៅក្នុងប្រភេទសំណួរ ចំណងជើងដែលត្រូវគ្នា អ្នកត្រូវបានផ្តល់ឲ្យនូវបញ្ជីចំណងជើង ហើយបន្ទាប់មក អ្នកត្រូវផ្គូរផ្គងចំណងជើងឲ្យត្រូវទៅនឹងកថាខណ្ឌ ឬផ្នែកណាមួយ។ ជានិច្ចកាល វានឹងមានចំណងជើងច្រើនជាងកថាខណ្ឌ ឬផ្នែកនៃអត្ថបទ ដូច្នេះ ចំណងជើងខ្លះនោះនឹងមិនត្រូវបានប្រើទេ។ ការដែលមានកថាខណ្ឌ ឬផ្នែកខ្លះអាចមិនត្រូវបានបញ្ចូលក្នុងកិច្ចការ ក៏អាចមានដែរ។ ប្រភេទសំណួរនេះត្រូវបានប្រើជាមួយអត្ថបទ ដែលមានកថាខណ្ឌ ឬផ្នែកដែលមានខ្លឹមសារកំណត់យ៉ាងច្បាស់។

ចំណងជើងដែលត្រូវគ្នាវាស់ស្ទង់លើសមត្ថភាពរបស់អ្នកក្នុងសម្គាល់គំនិត ឬខ្លឹមសារសំខាន់នៅក្នុងកថាខណ្ឌ ឬផ្នែកនៃអត្ថបទ និងបែងចែកគំនិតសំខាន់ៗពីគំនិតដែលគាំទ្រ។

លក្ខណៈពិសេសដែលត្រូវគ្នា

អ្នកត្រូវបានតម្រូវឲ្យធ្វើការផ្គូផ្គងប្រយោគ ឬបំណែកនៃព័ត៌មានទៅនឹងបញ្ជីជម្រើសមួយ។ ជម្រើសទាំងនោះត្រូវបានបង្ហាញជាក្រុមនៃលក្ខណៈពិសេសពីអត្ថបទ ដែលជម្រើសនីមួយៗត្រូវបានសម្គាល់ដោយអក្សរ។ ឧទាហរណ៍ អ្នកអាចត្រូវបានគេតម្រូវឲ្យផ្គូផ្គងគំហើញនៃការស្រាវជ្រាវផ្សេងៗគ្នាទៅនឹងបញ្ជីអ្នកស្រាវជ្រាវ ឬផ្គូផ្គងបុគ្គលិកលក្ខណៈ ទៅនឹងក្រុមអាយុ ព្រឹត្តិការណ៍ ទៅនឹងសម័យកាលប្រវត្តិសាស្ត្រ ជាដើម។ វាក៏អាចទៅរួចដែរ ដែលជម្រើសមួយចំនួនអាចនឹងមិនត្រូវប្រើ និងដែលអាចត្រូវបានប្រើលើសពីមួយដងនោះ។ ការណែនាំនឹងប្រាប់អ្នកថាតើអ្នកអាចប្រើជម្រើសច្រើនជាងមួយដងឬអត់។  

លក្ខណៈពិសេសដែលត្រូវគ្នានឹងវាយតម្លៃលើសមត្ថភាពរបស់អ្នកក្នុងការស្គាល់នូវទំនាក់ទំនង និងការផ្សារភ្ជាប់គ្នារវាងការពិតនៅក្នុងអត្ថបទ និងសមត្ថភាពរបស់អ្នកក្នុងការទទួលស្គាល់ទស្សនៈ និងទ្រឹស្តី។ វាអាចប្រហែលជាត្រូវបានប្រើទាំងជាមួយព័ត៌មានពិត និងទស្សនៈ ដែលផ្អែកលើអត្ថបទបែបពិភាក្សាវែកញែក។ អ្នកត្រូវមានសមត្ថភាពក្នុងការអានលឿនដើម្បីរកព័ត៌មានដែលត្រូវការ ហើយបន្ទាប់មកអានរកព័ត៌មានលម្អិតដើម្បីផ្គូផ្គងគ្នានឹងផ្នែកដែលត្រឹមត្រូវ។ 

ចុងបញ្ចប់នៃប្រយោគដែលត្រូវគ្នា

នៅពេលអ្នកត្រូវផ្គូផ្គងចុងបញ្ចប់នៃប្រយោគ អ្នកត្រូវបានផ្តល់ឲ្យប្រយោគពាក់កណ្តាលមុនសិន ដោយផ្អែកលើអត្ថបទអាន ហើយអ្នកត្រូវបានតម្រូវឲ្យជ្រើសរើសវិធីល្អបំផុតដើម្បីបំពេញវាពីបញ្ជីជម្រើសដែលមាន។ មានជម្រើសសម្រាប់ជ្រើសរើសច្រើនជាងសំណួរ។ បន្ទាប់មក អ្នកនឹងត្រូវជ្រើសរើសជម្រើសណាដែលត្រឹមត្រូវដើម្បីបំពេញប្រយោគនោះ។ សំណួរគឺស្ថិតនៅក្នុងលំដាប់ដូចគ្នានឹងព័ត៌មាននៅក្នុងអត្ថបទនេះដែរ៖ ពោលគឺចម្លើយទៅនឹងសំណួរទីមួយនៅក្នុងក្រុមនេះនឹងត្រូវបានរកឃើញ មុនឆ្លើយនឹងសំណួរទីពីរ និងបន្តទៀត។   

ចុងបញ្ចប់នៃប្រយោគដែលត្រូវគ្នាដែលត្រូវគ្នាវាយតម្លៃលើសមត្ថភាពក្នុងការយល់ពីគំនិតសំខាន់នៅក្នុងប្រយោគ។ 

ការបញ្ចប់ប្រយោគ

នៅក្នុងប្រភេទសំណួរការបញ្ចប់ប្រយោគនេះ អ្នកនឹងបំពេញប្រយោគដែលដកស្រង់ចេញពីអត្ថបទអាន។ ការណែនាំនឹងផ្តល់នូវភាពច្បាស់លាស់អំពីចំនួនពាក្យ ឬលេខ ដែលអ្នកគួរប្រើក្នុងចម្លើយរបស់អ្នក ឧទាហរណ៍ ‘មិនត្រូវមានច្រើនជាងបីពាក្យ និង/ឬមួយលេខពីអត្ថបទអានទេ’ ‘មានតែពាក្យមួយប៉ុណ្ណោះ’ ឬ ‘មិនត្រូវមានច្រើនជាងពីរពាក្យ’។ ប្រសិនបើអ្នកសរសេរច្រើនជាងចំនួនពាក្យដែលតម្រូវនៅក្នុងការណែនាំ អ្នកនឹងបាត់ពិន្ទុ។ លេខអាចត្រូវបានសរសេរជាតួលេខ ឬជាពាក្យ។ ពាក្យដាក់សហសញ្ញារាប់ជាពាក្យតែមួយពាក្យ។ សំណួរគឺស្ថិតនៅក្នុងលំដាប់ដូចគ្នានឹងព័ត៌មាននៅក្នុងអត្ថបទនេះដែរ៖ ពោលគឺចម្លើយទៅនឹងសំណួរទីមួយនៅក្នុងក្រុមនេះនឹងត្រូវបានរកឃើញ មុនឆ្លើយនឹងសំណួរទីពីរ និងបន្តទៀត។  

ការបញ្ចប់ប្រយោគវាស់ស្ទង់សមត្ថភាពរបស់អ្នកក្នុងការស្វែងរកព័ត៌មានលម្អិតឬជាក់លាក់់។ 

សេចក្តីសង្ខេប កំណត់ត្រា តារាង និងការបំពេញគំនូសតាងនៃលំហូរ

នៅក្នុងប្រភេទសំណួរបំពេញសេចក្តីសង្ខេបនេះ អ្នកនឹងទទួលបានសេចក្តីសង្ខេបនៃផ្នែកអត្ថបទមួយ ហើយត្រូវបានតម្រូវឲ្យបំពេញវាជាមួយនឹងព័ត៌មានដែលដកស្រង់ចេញពីអត្ថបទ។ ជាធម្មតា សេចក្ដីសង្ខេបគឺគ្រាន់តែជាចំណែកមួយផ្នែកនៃអត្ថបទប៉ុណ្ណោះ មិនមែនជាផ្នែកទាំងមូលនោះទេ។  

ព័ត៌មានដែលបានផ្តល់ឲ្យអាចមានទម្រង់ជា៖  

  • ប្រយោគក្នុងអត្ថបទដែលតភ្ជាប់គ្នានៃអត្ថបទ (ដែលហៅថាសេចក្តីសង្ខេប) 

  • កំណត់ត្រាមួយចំនួន (ដែលហៅថា កំណត់ត្រា) 

  • តារាងដែលមានក្រឡោនខ្លះទទេ ឬខ្លះទៀតទទេដោយផ្នែក (ដែលហៅថាតារាង) 

  • ប្រអប់ ឬជំហានតៗគ្នាដែលត្រូវបានភ្ជាប់ដោយព្រួញដើម្បីបង្ហាញលំដាប់នៃព្រឹត្តិការណ៍ ដោយមានប្រអប់ ឬជំហានខ្លះនោះនៅចំហទទេ ឬទទេដោយផ្នែក (ហៅថា គំនូសតាងនៃលំហូរ)។ 

ចម្លើយនឹងមិនចាំបាច់លេចឡើងតាមលំដាប់លំដោយក្នុងអត្ថបទទេ។ ប៉ុន្តែ ជាទូទៅ ចម្លើយនឹងមកពីផ្នែកណាមួយ ជាជាងមកពីអត្ថបទទាំងមូល។ 

ប្រភេទនៃកិច្ចការនេះមានពីរប្រភេទផ្សេងគ្នា៖ អ្នកអាចត្រូវបានសុំឲ្យ៖ 

  1. ជ្រើសរើសពាក្យចេញពីអត្ថបទ

  2. ជ្រើសរើសចេញពីបញ្ជីចម្លើយ។ 

កន្លែងណាត្រូវជ្រើសរើសពាក្យពីអត្ថបទ ការណែនាំនឹងផ្តល់នូវភាពច្បាស់លាស់អំពីចំនួនពាក្យ ឬលេខដែលអ្នកគួរប្រើក្នុងចម្លើយរបស់អ្នក ឧទាហរណ៍ ‘មិនត្រូវមានច្រើនជាងបីពាក្យ និង/ឬមួយលេខពីអត្ថបទអានទេ’ ‘មានតែពាក្យមួយប៉ុណ្ណោះ’ ឬ ‘មិនត្រូវមានច្រើនជាងពីរពាក្យ’។ ប្រសិនបើអ្នកសរសេរច្រើនជាងចំនួនពាក្យដែលបានស្នើ អ្នកនឹងបាត់ពិន្ទុ។ 

លេខអាចត្រូវបានសរសេរជាតួលេខ ឬជាពាក្យ។ ពាក្យដាក់សហសញ្ញារាប់ជាពាក្យតែមួយពាក្យ។ នៅកន្លែងណាដែលបញ្ជីចម្លើយត្រូវបានផ្តល់ឲ្យ ជារឿយៗ ចម្លើយភាគច្រើនមានពាក្យតែមួយប៉ុណ្ណោះ។ 

ដោយសារប្រភេទកិច្ចការនេះច្រើនតែទាក់ទងនឹងព័ត៌មានពិត និងច្បាស់លាស់ វាច្រើនតែត្រូវបានប្រើជាមួយអត្ថបទបែបពិពណ៌នា។ 

ការធ្វើសេចក្តីសង្ខេបវាស់ស្ទង់លើសមត្ថភាពរបស់អ្នកក្នុងការយល់ពីព័ត៌មានលម្អិត និង/ឬគោលគំនិតសំខាន់នៃការជ្រើសរើសអត្ថបទ។ ក្នុងបំរែបំរួលទាក់ទងនឹងការសង្ខេប ឬកំណត់ចំណាំ អ្នកត្រូវដឹងអំពីប្រភេទពាក្យដែលត្រូវនឹងចន្លោះដែលបានផ្តល់ឲ្យ (ឧទាហរណ៍ ថាតើត្រូវប្រើនាម ឬកិរិយាស័ព្ទសម្រាប់បំពេញចន្លោះ ជាដើម) ។ 

ការបំពេញស្លាកដ្យាក្រាម

នៅក្នុងប្រភេទសំណួរនេះ អ្នកត្រូវបំពេញស្លាកនៅលើដ្យាក្រាម ដែលទាក់ទងនឹងការពិពណ៌នាដែលមាននៅក្នុងអត្ថបទ។ ការណែនាំនឹងផ្តល់នូវភាពច្បាស់លាស់អំពីចំនួនពាក្យ ឬលេខដែលអ្នកគួរប្រើក្នុងចម្លើយរបស់អ្នក ឧទាហរណ៍ ‘មិនត្រូវមានច្រើនជាងបីពាក្យ និង/ឬមួយលេខពីអត្ថបទអានទេ’ ‘មានតែពាក្យមួយប៉ុណ្ណោះ’ ឬ ‘មិនត្រូវមានច្រើនជាងពីរពាក្យ’។ ប្រសិនបើអ្នកសរសេរច្រើនជាងចំនួនពាក្យដែលបានស្នើ អ្នកនឹងបាត់ពិន្ទុ។ លេខអាចត្រូវបានសរសេរជាតួលេខ ឬជាពាក្យ។ ពាក្យដាក់សហសញ្ញារាប់ជាពាក្យតែមួយពាក្យ។ ចម្លើយមិនចាំបាច់លេចឡើងតាមលំដាប់លំដោយក្នុងអត្ថបទទេ។ ប៉ុន្តែ ជាទូទៅ ចម្លើយនឹងមកពីផ្នែកមួយជាជាងមកពីអត្ថបទទាំងមូល។ 

ដ្យាក្រាមនេះអាចបង្ហាញប្រភេទម៉ាស៊ីនមួយចំនួន ឬផ្នែកខ្លះនៃអាគារ ឬធាតុផ្សេងទៀតដែលអាចតំណាងឲ្យរូបភាព។ ប្រភេទកិច្ចការនេះត្រូវបានប្រើជាញឹកញាប់ជាមួយអត្ថបទ ដែលពិពណ៌នាអំពីដំណើរការ ឬជាមួយអត្ថបទបែបពិពណ៌នា។ 

ការបំពេញស្លាកដ្យាក្រាមនេះ វាស់ស្ទង់លើសមត្ថភាពរបស់អ្នកក្នុងការយល់ពីការពិពណ៌នាលម្អិត និងភ្ជាប់វាទៅនឹងព័ត៌មានដែលបង្ហាញក្នុងទម្រង់ជាដ្យាក្រាម។ 

សំណួរ-ចម្លើយខ្លី

នៅក្នុងប្រភេទសំណួរនេះ អ្នកត្រូវឆ្លើយសំណួរដែលផ្តល់ចម្លើយខ្លី។ អ្នកនឹងឆ្លើយសំណួរ ដែលជាធម្មតាទាក់ទងនឹងព័ត៌មានពិតអំពីព័ត៌មានលម្អិតនៅក្នុងអត្ថបទ។  

អ្នកត្រូវតែសរសេរចម្លើយរបស់អ្នកដោយប្រើពាក្យ ឬលេខពីក្នុងអត្ថបទ។ ការណែនាំនឹងផ្តល់នូវភាពច្បាស់លាស់អំពីចំនួនពាក្យ ឬលេខដែលអ្នកគួរប្រើក្នុងចម្លើយរបស់អ្នក ឧទាហរណ៍ ‘មិនត្រូវមានច្រើនជាងបីពាក្យ និង/ឬមួយលេខពីអត្ថបទអានទេ’ ‘មានតែពាក្យមួយប៉ុណ្ណោះ’ ឬ ‘មិនត្រូវមានច្រើនជាងពីរពាក្យ’។ ប្រសិនបើអ្នកសរសេរច្រើនជាងចំនួនពាក្យដែលបានស្នើ អ្នកនឹងបាត់ពិន្ទុ។ 

លេខអាចត្រូវបានសរសេរជាតួលេខ ឬជាពាក្យ។ ពាក្យដាក់សហសញ្ញារាប់ជាពាក្យតែមួយពាក្យ។ សំណួរត្រូវបានបង្ហាញតាមលំដាប់លំដោយដូចគ្នានឹងព័ត៌មាននៅក្នុងអត្ថបទ។ 

សំណួរ-ចម្លើយខ្លីវាស់ស្ទង់សមត្ថភាពរបស់អ្នកក្នុងការរក និងយល់ព័ត៌មានច្បាស់លាល់នៅក្នុងអត្ថបទ។