ព័ត៌មាននៃការរក្សាសិទ្ធិ
© IELTS Australia Pty Ltd 2011-2015 ជាមួយ IELTS Australia Pty Ltd ត្រូវបានគ្រប់គ្រងផ្តាច់មុខដោយ IDP Education Pty Ltd។
IELTS.COM ត្រូវបាននាំមកជូនអ្នកដោយ៖
IDP IELTS Australia Pty Ltd (ត្រូវបានគ្រប់គ្រងផ្តាច់មុខដោយ IDP Education Ltd) Level 8/ 535 Bourke Street MELBOURNE VIC 3121 ប្រទេសអូស្រ្តាលី ABN៖ 84 00 866 4766
គោលនយោបាយឃុកឃី
ឃុកឃីគឺជាឯកសារទិន្នន័យតូចៗមកពីគេហទំព័រ ហើយត្រូវបានរក្សាទុកក្នុងកម្មវិធីរុករកគេហទំព័ររបស់អ្នកប្រើប្រាស់។ យើងប្រើប្រាស់ឃុកឃីដើម្បីធ្វើឱ្យមាតិកា និងការផ្សព្វផ្សាយមានលក្ខណៈផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនលក្ខណៈពិសេសបណ្តាញផ្សព្វផ្សាយសង្គម និងដើម្បីវិភាគចរាចរលើគេហទំព័ររបស់យើង។ យើងក៏ធ្វើការចែករំលែកព័ត៌មានអំពីការប្រើប្រាស់របស់អ្នកលើគេហទំព័ររបស់យើងជាមួយបណ្តាញផ្សព្វផ្សាយសង្គមរបស់យើង ដៃគូវិភាគនិងផ្សាយពាណិជ្ជកម្មផងដែរ។
ប្រសិនបើអ្នកចង់បិទដំណើរការឃុកឃីលើគេហទំព័រនេះ អ្នកនឹងចាំបាច់ត្រូវចូលទៅកាន់ការកំណត់ផ្នែកសន្តិសុខ និងឯកជនភាពរបស់កម្មវិធីរុករកដែលអ្នកចង់ប្រើប្រាស់។
ខាងក្រោមនេះជាសេចក្តីសង្ខេបនៃប្រភេទឃុកឃីដែលបានប្រើប្រាស់លើគេហទំព័ររបស់យើង និងរបៀបដែលពួកវាត្រូវបានប្រើប្រាស់។
ឃុកឃីដែលចាំបាច់ខ្លាំង
ឃុកឃីទាំងនេះមានភាពចាំបាច់ដើម្បីអាចឱ្យគេហទំព័រមានដំណើរការ ហើយមិនអាចត្រូវបានបិទនៅក្នុងប្រព័ន្ធរបស់យើងបាននោះទេ។ ពួកវាជាធម្មតាត្រូវបានកំណត់ក្នុងការឆ្លើយតបទៅនឹងសកម្មភាពដែលអ្នកបានធ្វើប៉ុណ្ណោះ ដែលអាចជាសំណើសុំសេវាកម្មដូចជា ការកំណត់ការចង់ប្រើប្រាស់នៃឯកជនភាពរបស់អ្នក ការឡកចូលក្នុងគណនី ឬការបំពេញទម្រង់បែបបទ។ អ្នកអាចកំណត់ឱ្យកម្មវិធីរុករករបស់អ្នករារាំង ឬប្រាប់ដំណឹងដល់អ្នកអំពីឃុកឃីទាំងនេះបាន ប៉ុន្តែផ្នែកខ្លះនៅលើគេហទំព័រនឹងមិនមានដំណើរនោះទេ ប្រសិនបើធ្វើបែបនេះ។ ឃុកឃឺទាំងនេះមិនរក្សាទុកព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនណាមួយនោះទេ។
ឃុកឃីសកម្មភាព
ឃុកឃីទាំងនេះអនុញ្ញាតឱ្យយើងរាប់ចំនួនការចូលមកប្រើប្រាស់ និងប្រភពនៃចរាចរ ដូចនេះយើងអាចវាស់ស្ទង់ និងធ្វើឱ្យបានប្រសើរនៃសកម្មភាពរបស់គេហទំព័ររបស់យើង។ ពួកវាជួយយើងឱ្យបានដឹងថាទំព័រណាមួយដែលជាទំព័រដែលមានការពេញនិយមច្រើនបំផុត និងតិចបំផុត និងដឹងពីរបៀបដែលអ្នកប្រើប្រាស់ផ្លាស់ទីក្នុងគេទំព័រ។ ព័ត៌មានទាំងអស់ដែលឃុកឃឺទាំងនេះប្រមូលគឺត្រូវបានដាក់បញ្ចូលគ្នា ហេតុដូចនេះហើយវាជាព័ត៌មានអនាមិក។ ប្រសិនបើអ្នកមិនអនុញ្ញាតលើការប្រើប្រាស់ឃុកឃីទាំងនេះនោះទេ យើងនឹងមិនអាចដឹងថាពេលណាអ្នកបានចូលប្រើប្រាស់គេហទំព័ររបស់យើងនោះទេ ហើយក៏មិនអាចត្រួតពិនិត្យលើសកម្មភាពរបស់វាបានដែរ។
ឃុកឃឺមុខងារ
ឃុកឃីទាំងនេះអនុញ្ញាតឱ្យគេហទំព័រផ្តល់ជូនមុខងារបន្ថែម និងមានភាពជាលក្ខណៈផ្ទាល់ខ្លួន។ ពួកវាត្រូវបានកំណត់ឡើងដោយយើង ឬអ្នកផ្តល់សេវាដែលជាភាគីទីបីដែលសេវារបស់ពួកគេត្រូវបានយើងដាក់បញ្ចូលទៅលើទំព័ររបស់យើង។ ប្រសិនបើអ្នកមិនអនុញ្ញាតឱ្យប្រើប្រាស់ឃុកឃីទាំងនេះទេនោះ សេវាខ្លះ ឬសេវាទាំងអស់អាចនឹងមានដំណើរការមិនប្រក្រតី។
ឃុកឃីគោលដៅ
ឃុកឃីទាំងនេះអាចត្រូវបានកំណត់លើគេហទំព័ររបស់យើងដោយដៃគូផ្សព្វផ្សាយរបស់យើង ដោយ Google និង Addthis ។ ពួកវាអាចត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនទាំងនោះដើម្បីកសាងប្រវត្តិរូបដែលជាការចាប់អារម្មណ៍របស់អ្នក និងដើម្បីបង្ហាញអ្នកនូវការផ្សព្វផ្សាយដែលពាក់ព័ន្ធលើគេហទំព័រផ្សេងទៀត។ ពួកវាមិនរក្សាទុកព័ត៌មានផ្ទាល់ខ្លួនដោយផ្ទាល់នោះទេ ប៉ុន្តែពួកវាផ្អែកទៅតាមការកំណត់អត្តសញ្ញាណកម្មវិធីរុករករបស់អ្នក និងឧបករណ៍របស់អ្នកជាពិសេស។ ប្រសិនបើអ្នកមិនអនុញ្ញាតចំពោះឃុកឃីទាំងនេះនោះទេ អ្នកនឹងទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មតិចជាងមុន។
ប្រសិនបើអ្នកចង់ឱ្យយើងមិនធ្វើការចែករំលែកព័ត៌មានដែលមិនមែនជាលក្ខណៈផ្ទាល់ខ្លួនជាមួយដៃគូដែលរួមមាន ភាគីទីបីដែលប្រើប្រាស់បច្ចេកវិទ្យាតាមដានដើម្បីផ្តល់ជូននូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលចំគោលដៅដោយផ្អែកតាមព័ត៌មានទាំងនោះ សូមចូលទៅកាន់ http://optout.networkadvertising.org/?c=1#!/ ដើម្បីចូលទៅជម្រើសមិនចូលរួមក្នុង Network Advertising Initiative
ឃុកឃីប្រព័ន្ធផ្សព្វផ្សាយសង្គម
ឃុកឃីទាំងនេះគឺសម្រាប់សេវាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនដូចជា Linkedin និង Facebook ដែលយើងបានបន្ថែមទៅលើគេហទំព័រដើម្បីអាចឱ្យអ្នកអាចចែករំលែកមាតិការបស់យើងជាមួយមិត្តភក្តិ និងបណ្តាញរបស់អ្នក ពួកវាមានសមត្ថភាពក្នុងការតាមដានកម្មវិធីរុករករបស់អ្នកនៅលើគេហទំព័រផ្សេងទៀត ហើយបង្កើតនូវការពិពណណ៌នាត្រួសនៃចំណាប់អារម្មណ៍របស់អ្នក។ វាអាចមានឥទ្ធិពលលើមាតិកា និងសារដែលអ្នកឃើញនៅលើគេហទំព័រផ្សេងទៀតដែលអ្នកប្រើប្រាស់។ ប្រសិនបើអ្នកមិនអនុញ្ញាតចំពោះការប្រើប្រាស់ឃុកឃីទាំងនេះនោះទេ អ្នកនឹងមិនអាចប្រើប្រាស់ ឬឃើញឧបករណ៍ចែករំលែកទាំងនេះនោះទេ។
តេស្ត IELTS និងលក្ខខណ្ឌនៃការបង់ប្រាក់
សូមមើលឯកសារដូចខាងក្រោមនេះសម្រាប់តេស្ត និងលក្ខខណ្ឌនៃការបង់ប្រាក់៖
លក្ខខណ្ឌនៃការប្រើប្រាស់គេហទំព័រ
តាមរយៈការប្រើប្រាស់គេហទំព័រនេះ អ្នកបានយល់ព្រមទៅតាមលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះដែលបង្កើតបានជាកិច្ចព្រមព្រៀងស្របច្បាប់រវាងអ្នក និង IDP ។ ប្រសិនបើអ្នកមិនចង់គោរពទៅតាមលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះនោះទេ សូមកុំបន្តប្រើប្រាស់គេហទំព័រនេះ។
បន្ថែមពីនេះទៀត យើងអាចនឹងធ្វើការកែលម្អចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះនៅគ្រប់ពេល។ ការបន្តការប្រើប្រាស់គេហទំព័ររបស់អ្នកត្រូវបានចាត់ទុកថាព្រមទទួលយកនូវលក្ខខណ្ឌប្រើប្រាស់ដែលមានការកែលម្អនេះ។
ការរក្សាសិទ្ធិរបស់ IDP
ឯកសារដែលមានលើគេហទំព័រនេះ រួមមានព័ត៌មានទាំងអស់ដូចជា អត្ថបទ ក្រហ្វិក រូបភាព រូបថត និងសំឡេង ត្រូវបានការពារដោយការរក្សាសិទ្ធិដោយយោងទៅតាមច្បាប់រក្សាសិទ្ធិឆ្នាំ 1968 (Cth), ខណៈដែលមានការកែលម្អពីពេលមួយទៅពេលមួយ និងទៅតាមច្បាប់នៃប្រទេសផ្សេងទៀត។ អ្នកមិនត្រូវធ្វើការកែប្រែ ផលិតឡើងវិញ រក្សាទុកប្រព័ន្ធទាញយក ឬផ្ទេរឯកសារលើគេហទំព័រនេះ ឬផ្នែកណាមួយនោះឡើយ លុះត្រាតែមានការអនុញ្ញាតដោយ IDP ជាលាយលក្ខណ៍អក្សរ ឬត្រូវបានអនុញ្ញាតដោយច្បាប់រក្សាសិទ្ធិឆ្នាំ 1968 (Cth)។
ពាណិជ្ជសញ្ញា
ពាណិជ្ជសញ្ញាទាំងអស់ដែលមាននៅលើគេហទំព័រនេះគឺជាទ្រព្យសម្បត្តិរបស់ម្ចាស់កម្មសិទ្ធិរៀងខ្លួនរបស់ពួកគេ ហើយត្រូវបានការពារដោយច្បាប់ដែលពាក់ព័ន្ធនៅប្រទេសអូស្ត្រាលី និងប្រទេសផ្សេងទៀត។ អ្នកមិនត្រូវប្រើពាណិជ្ជសញ្ញាណាមួយទាំងនេះនោះឡើយ (រួមមានការផលិតជាថ្មី ការចែកចាយ ធ្វើការច្រានចោល ការដាក់បង្ហាញឬទំនាក់ទំនងនៃពាណិជ្ជសញ្ញាទាំងនេះ) លើកលែងតែតាមរយៈការរក្សាទុក ឬការព្រីនចេញច្បាប់ថតចម្លងនៃគេហទំព័រនេះសម្រាប់ការប្រើប្រាស់ក្នុងគោលបំណងមិនមែនពាណិជ្ជកម្ម លុះត្រាតែមានការផ្តល់ការអនុញ្ញាតដោយបង្ហាញយ៉ាងច្បាស់ដោយ IDP ឬម្ចាស់កម្មសិទ្ធិនៃពាណិជ្ជសញ្ញាដែលពាក់ព័ន្ធជាលាយលក្ខណ៍អក្សរ។
តំណភ្ជាប់ពីគេហទំព័រនេះ
គេហទំព័រដែលមានតំណភ្ជាប់ទៅខាងក្រៅនៅក្នុងគេហទំព័រនេះគឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់ IDP ឡើយ។ IDP មិនទទួលខុសត្រូវចំពោះមាតិកា ឬការទទួលយកនៃ គេហទំព័រដែលមានតំណភ្ជាប់ខាងក្រៅទាំងឡាយនោះឡើយ។ ការដាក់បញ្ចូលតំណភ្ជាប់ណាមួយក្នុងគេហទំព័រនេះមិនមានន័យថា IDP ផ្តល់ការគាំទ្រលើគេហទំព័រដែលតភ្ជាប់ ហើយក៏មិនបានស្នើនូវទំនាក់ទំនងណាមួយជាមួយស្ថាប័នដែលមានតំណភ្ជាប់នេះដែរ។
សារឥតបានការ
IDP ដាក់បង្ហាញអាសយដ្ឋានអេឡិចត្រូនិកលើគេហទំព័រនេះដើម្បីជួយសម្រួលការទំនាក់ទំនងពាក់ព័ន្ធនឹងដំណើរការអាជីវកម្មរបស់យើង។ នេះមិនមានបំណងធ្វើជាមាតិកាផ្តល់ដោយ IDP ឬអាសយដ្ឋានពាក់ព័ន្ធដើម្បីទទួលនូវសារមិនបានស្នើសុំទាំងឡាយ ឬសារឥតបានការនោះឡើយ ដូចដែលមានបង្ហាញក្នុងច្បាប់នៃសារឥតបានការឆ្នាំ 2003 (Cth)។
ការទទួលខុសត្រូវ
IDP មិនផ្តល់ការធានា ឬធ្វើជាការតំណាងអំពីគេហទំព័រនេះ ឬមាតិការបស់ខ្លួនណាមួយឡើយ។ IDP មិនទទួលខុសត្រូវចំពោះអ្នក ឬនរណាម្នាក់ផ្សេងទៀតចំពោះការខូចខាតប្រភេទណាមួយ រួមមាន (ប៉ុន្តែមិនកំណត់ចំពោះតែ) ផលប៉ះពាល់ដោយផ្ទាល់ ឬលទ្ធផលខាតបង់ ឬការខាតបង់ដែលកើតឡើងដោយសារបញ្ហាផ្នែកសន្តិសុខ ការបញ្ចេញព័ត៌មានសម្ងាត់ដោយភាគីផ្សេងទៀត ឬការឆ្លងវីរុសកុំព្យូទ័រ ការរងផលប៉ះពាល់ពាក់ព័ន្ធនឹងការប្រើប្រាស់គេហទំព័រនេះមិនថាដោយផ្អែកទៅលើការបំពានទៅលើកិច្ចសន្យាឬការធានា ការប្រព្រឹត្តខុស (រួមមានការធ្វេសប្រហែស) ការទទួលខុសត្រូវផ្នែកផលិតផល ឬមិនមែនបែបនេះក្តី បើទោះជា IDP បានទទួលដំណឹងជាមុនចំពោះភាពអាចកើតមាននៃការខូចខាតបែបនេះក្តី។ ដោយស្របទៅតាមវិសាលភាពនៃច្បាប់ដែលបានអនុញ្ញាត IDP មិនមានទំនួលខុសត្រូវណាមួយដោយសារតែការប្រើប្រាស់គេហទំព័រនេះឡើយ។ តាមរយៈការប្រើប្រាស់គេហទំព័រនេះ អ្នកបានយល់ព្រមក្នុងការសងជំងឺចិត្តដល់ IDP ចំពោះការខាតបង់ទាំងឡាយ ឬទំនួលខុសត្រូវណាមួយដែលកើតចេញពីការប្រើប្រាស់របស់អ្នក។ ការប្រើប្រាស់គេហទំព័រនេះគឺជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នកចំពោះហានិភ័យដែលអាចកើតមាន ហើយអ្នកត្រូវទទួលខុសត្រូវទាំងស្រុង និងទៅលើហានិភ័យនៃការខាតបង់ដែលកើតមានដោយសារការទាញយក ការប្រើប្រាស់ និងចូលប្រើប្រាស់ទិន្នន័យ ឯកសារ ព័ត៌មានរបស់អ្នក ឬឯកសារផ្សេងទៀតនៅលើ ឬតាមរយៈគេហទំព័រនេះ។ ទំនួលខុសត្រូវជារួមរបស់ IDP ចំពោះអ្នកសម្រាប់ការខាតបង់ផ្សេងទៀតដែលកើតមានដោយសារការប្រើប្រាស់គេហទំព័រនេះត្រូវបានកំណត់ក្នុងទំហំទឹកប្រាក់សរុបតិចតួចក្នុងចំនួន $1 ។
ច្បាប់គ្រប់គ្រង
លក្ខខណ្ឌនៃការប្រើប្រាស់នឹងត្រូវបានគ្រប់គ្រង និងបកប្រែដោយយោងទៅតាមច្បាប់នៃរដ្ឋញ៉ូសៅវែលនៃប្រទេសអូស្ត្រាលី ហើយអ្នកត្រូវដាក់បញ្ជូនទៅយុត្តាធិការមិនផ្តាច់មុខនៃតុលាការរបស់រដ្ឋញ៉ូសៅវែល ប្រទេសអូស្ត្រាលី។
ព័ត៌មានបន្ថែម
អាភិបាលកិច្ខសាជីវកម្ម IDP Education Pty Ltd Level 8 535 Bourke Street MELBOURNE 3000 រដ្ឋវិចតូរៀ ប្រទេសអូស្រ្តាលី
គោលការណ៍ឯកជនភាពនៃ IELTS Australia
សេចក្តីថ្លែងការណ៍ពីឯកជនភាព
យើងប្តេជ្ញាក្នុងការបំពេញតាមការរំពឹងទុករបស់អ្នក ហើយនឹងអនុលោមទៅតាមច្បាប់នៃការការពារទិន្នន័យ និងឯកជនភាពជាធរមានទាំងអស់ ដែលពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានរស៊ើបរបស់អ្នក។
យើងដឹងថាអ្នកមិនចង់បញ្ចេញអត្តសញ្ញាណច្រើននោះទេ តែខាងក្រោមនេះជាសេចក្តីសង្ខេបព័ត៌មានអំពីរបៀបដែលយើងការពារឯកជនភាពរបស់អ្នក៖
យើងធ្វើការប្រមូលតែព័ត៌មានអ្វីដែលយើងត្រូវការដើម្បីជួយដល់អ្នកលើសំណើរបស់អ្នក ឬដើម្បីផ្តល់ជូនព័ត៌មានដែលអ្នកបានស្នើសម្រាប់ធ្វើឱ្យវាមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់ជាប្រយោជន៍របស់អ្នក។
យើងនឹងមិនបន្តប្រើប្រាស់ព័ត៌មានរបស់អ្នករហូតនោះទេ។ ប្រសិនបើយើងត្រូវការវា ហើយអ្នកមិនចង់ឱ្យយើងរក្សាទុកព័ត៌មាននេះនោះ យើងនឹងលុបវាចេញ។
យើងចង់ឱ្យអ្នកបានយល់អ្វីគ្រប់យ៉ាងដែលយើងធ្វើជាមួយព័ត៌មានរបស់អ្នក ដូចនេះយើងព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការពន្យល់រាល់ចំណុចសំខាន់ៗ។
មិនមានការភ្ញាក់ផ្អើលឡើយ - អ្នកជាអ្នកសម្រេចថាអ្វី និងដោយរបៀបណាដែលអ្នកចង់ទទួលដំណឹងពីយើង។
វាអនុវត្តសម្រាប់មនុស្សគ្រប់គ្នា។ យើងមិនបញ្ជូនព័ត៌មានរបស់អ្នកទៅភាគីទីបីក្នុងគោលបំណងធ្វើទីផ្សារដោយគ្មានការដឹងឮពីអ្នកនោះឡើយ។
គោលនយោបាយទាំងអស់ផ្សេងទៀតនៃគោលនយោបាយនេះនឹងផ្តល់ជូនព័ត៌មានលម្អិតបន្ថែមអំពីការអនុវត្តលើការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន និងឯកជនរបស់យើង។
និយមន័យនៃពាក្យផ្សេងៗដែលប្រើប្រាស់ក្នុងគោលនយោបាយនេះអាចមើលនៅក្នុង ‘សន្ទានុក្រម’ នៅខាងចុងនៃឯកសារនេះ។
យើងជានរណា
IELTS Australia Pty Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ IDP Education Limited ។ អ្នកអាចស្វែងរកគោលនយោបាយអំពីឯកជនភាពរបស់ IDP Group នៅទីនេះ៖
www.idp.com/global/privacy-policy/
ព័ត៌មានទំនាក់ទំនងនៃអ្នកគ្រប់គ្រងទិន្នន័យ
IELTS Australia ជាន់ទី 8 ផ្លូវ 535 Bourke MELBOURNE 3000 រដ្ឋវិចតូរៀ ប្រទេសអូស្រ្តាលី
ទាក់ទងទៅផ្នែក DPO ឬមន្រ្តីផ្នែកឯកជនភាពរបស់យើងតាមរយៈអ៊ីម៉ែលដោយសរសេរទៅ៖ privacyofficer@idp.com
យើងនឹងព្យាយាមឆ្លើយតបទៅអ្នកវិញក្នុងពេលវេលាដែលសមស្រប។
ការប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយ IELTS Australia អនុញ្ញាតឱ្យយើង៖
រៀបចំតេស្ត IELTS និងធ្វើការផ្តល់ជូនការត្រៀមខ្លួន និងការអនុវត្តតេស្ត IELTS ។
បញ្ជូនបន្តនៃសំណួរទាំងឡាយរបស់អ្នកទៅកាន់ម្ចាស់នៃតេស្ត IELTS ផ្សេងទៀត (British Council និង Cambridge Assessment English) ដោយយោងទៅតាមការចង់បានដែលបានបង្ហាញរបស់អ្នក (ឧ. នៅពេលអ្នកសាកសួរជាទូទៅអំពីការធ្វើតេស្ត IELTS)។
ផ្តល់ដំណឹង និងជូនព័ត៌មានដល់អ្នកអំពីសេវាផ្សេងៗដែលយើងមាន (រួមមាន ព្រឹត្តិការណ៍ និងឱកាសផ្សេងៗក្នុងការចូលរួមក្នុងគម្រោង/កម្មវិធីទាំងឡាយ)។
គ្រប់គ្រងប្រតិបត្តិការអាជីវកម្មផ្ទៃក្នុងរបស់យើង និង
ឆ្លើយតបទៅនឹងសំណួររបស់អ្នក។
ការធ្វើតេស្ត IELTS
មជ្ឈមណ្ឌលធ្វើតេស្ត IELTS មានប្រតិបត្តិការជាង 140 ប្រទេសនៅក្នុងទ្វីបអឺរ៉ុប អាស៊ី អូស្រ្តាលី និងនូវែលសឺឡង់ អាមេរិកខាងជើង អាមេរិកខាងត្បូង អាហ្រិក និងមជ្ឈិមបូពា៌។ IELTS Australia មានប្រតិបត្តិការ និងគ្រប់គ្រងលើមជ្ឈមណ្ឌលធ្វើតេស្ត IELTS ខ្លះៗទាំងនេះ ហើយក្រុមប្រឹក្សាចក្រភពអង់គ្លេសមានប្រតិបត្តិការ និងគ្រប់គ្រងលើមណ្ឌលផ្សេងទៀតដែលអ្នកអាចត្រូវបានគេបញ្ជូនទៅ។
IELTS Australia គឺជាអ្នកគ្រប់គ្រងទិន្នន័យរួមគ្នាជាមួយ អ្នកគ្រប់គ្រងផ្ទាល់នៃតេស្ត IELTS ផ្សេងទៀត (British Council, IDP Education និង Cambridge Assessment English) ក្នុងគោលបំណងរៀបចំតេស្ត IELTS ។
ប្រសិនបើអ្នកធ្វើការប្រលង ឬបានប្រលងតេស្ត IELTS យើងនឹងប្រមូលព័ត៌មានលម្អិតផ្ទាល់ខ្លួនដូចជា ឈ្មោះ អាយដ្ឋានអ៊ីម៉ែល និងអាសយដ្ឋានផ្ញើសំបុត្រប្រៃសណីយ៍ ថ្ងៃខែឆ្នាំកំណើត ភេទ ព័ត៌មានលម្អិតទំនាក់ទំនង ភាសា ប្រទេសកំណើត ស្ថានភាពរស់នៅ កម្រិតការអប់រំ លេខអត្តសញ្ញាណ ព័ត៌មានលម្អិតលិខិតឆ្លងដែន ប្រវត្តិអាជីពការងារ ព័ត៌មានដែលចាំបាច់សម្រាប់ការដាក់សុំទិដ្ឋាការ និងសមាជិកភាពនៃវិជ្ជាជីវៈ។
វានឹងរាប់បញ្ចូលទាំងឯកសារថតចម្លងដែលអ្នកផ្តល់មកយើងជាភស្តុតាងអត្តសញ្ញាណ - ឧ. ឯកសារថតចម្លងលិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណ ភស្តុតាងបង្ហាញពីសញ្ជាតិឬរូបថតរបស់អ្នកនៅពេលដាក់ពាក្យធ្វើការប្រលងតេស្ត IELTS ។
យើងនឹងរក្សាទុកលទ្ធផលដែលអ្នកទទួលបានផងដែរ។
យើងក៏អាចនឹងរក្សាទុកព័ត៌មានរស៊ើបអំពីរូបអ្នកដែលរួមមាន៖
ព័ត៌មានផ្នែកវេជ្ជសាស្រ្ត (ដែលអ្នកអាចផ្តល់មកដើម្បីទទួលបានការផ្តល់ជូនជាពិសេសទាក់ទងនឹងការប្រលងរបស់អ្នក)
ព័ត៌មានជីវសាស្រ្តចំពោះបេក្ខជនតេស្ត IELTS ដែលផ្តល់ការស្កែនម្រាមដៃជាផ្នែកមួយនៃការគ្រប់គ្រងការផ្ទៀងផ្ទាត់បញ្ជាក់អត្តសញ្ញាណ (Identity Authentication Management, IAM) សម្រាប់ការប្រលង IELTS (ច្បាប់ថតចម្លងនៃ - ការស្កែនម្រាមដៃត្រូវបានរក្សាទុកក្នុងទម្រង Binary Large Object (BLOB) និង
ដើមកំណើតពូជសាសន៍ ឬជនជាតិភាគតិច (ទទួលពីព័ត៌មានអំពីប្រទេសកំណើតរបស់អ្នក)។
អ្នកគ្រប់គ្រង់ផ្ទាល់នៃតេស្ត IELTS អាចនឹងចែករំលែកព័ត៌មានដែលពាក់ព័ន្ធណាមួយដកចេញពីពាក្យសុំធ្វើការប្រលង IELTS របស់អ្នក ឬតេស្តដែលធ្វើជាមួយអ្នកគ្រប់គ្រងផ្ទាល់នៃតេស្ត IELTS ផ្សេងទៀត ក្នុងគោលបំណងដូចជា ក្នុងការគ្រប់គ្រងដំណើរការតេស្ត IELTS ការពិនិត្យលទ្ថផលតេស្ត IELTS ឬក្នុងគោលបំណងកំណត់រកអំពើបន្លំ និងសិក្សាស្ថិតិ ឬសម្របសម្រួលលើការផ្លាស់ប្តូរដែលអ្នកចង់បានដោយស្របទៅតាមទីតាំងមណ្ឌលធ្វើតេស្ត។
អ្នកអាចចូលមើលគោលនយោបាយអំពីឯកជនភាពសម្រាប់ព័ត៌មានទាំងនេះដោយប្រើប្រាស់តំណភ្ជាប់ទាំងនេះ៖
ព័ត៌មានរបស់ក្រុមប្រឹក្សាចក្រភពអង់គ្លេស អាចស្វែងរកបាននៅ៖
www.britishcouncil.org/privacy-cookies/data-protection
ព័ត៌មានរបស់ Cambridge Assessment English អាចស្វែងរកបាននៅ៖
ww.cambridgeenglish.org/footer/data-protection/
គោលនយោបាយអំពីឯកជនភាព IELTS និងលក្ខខណ្ឌធ្វើតេស្តផ្តល់ជូនព័ត៌មានលម្អិតអំពីភាពឯកជន និងការអនុវត្តការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនដែលទាក់ទងនឹងការធ្វើតេស្ត IELTS ។
www.ielts.org/policy/privacy-policy
ការត្រៀមខ្លួន និងការអនុវត្តតេស្ត IELTS
យើងផ្តល់ជូនសេវាផ្សេងៗដើម្បីគាំទ្រដល់អ្នកក្នុងការត្រៀមខ្លួនប្រលងតេស្ត IELTS ដែលមានដូចជា ការផ្តល់ជូនឧបករណ៍ជំនួយ តេស្តអនុវត្តត សិក្ខាសាលា និង ថ្នាក់ពង្រឹងសមត្ថភាព IDP។
ការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអនុញ្ញាតឱ្យយើង៖
ផ្តល់ជូនអ្នកនូវការអនុវត្តការធ្វើតេស្ត ព្រមទាំងសេវាក្នុងការត្រៀមខ្លួនដែលអ្នកស្នើសុំ
អភិវឌ្ឍលំហាត់អនុវត្តតេស្តថ្មីៗនិងប្រសើរជាងមុន ព្រមទាំងឧបករណ៍ក្នុងការត្រៀមខ្លួន
ផ្តល់ជូនអ្នកនូវលទ្ធផលតេស្តអនុវត្តរបស់អ្នក ព្រមទាំងផ្តល់ជូនអ្នកនូវមតិស្ថាបនាដោយមានលក្ខណៈផ្ទាល់ខ្លួន ឬមានលក្ខណៈទូទៅ។
ដោយមានការយល់ព្រមពីអ្នក យើងផ្តល់ដំណឹង និងជូនព័ត៌មានដល់អ្នកអំពីសេវាផ្សេងៗដែលយើងមាន (រួមមាន ព្រឹត្តិការណ៍ និងឱកាសផ្សេងៗក្នុងការចូលរួមក្នុងគម្រោង/កម្មវិធីទាំងឡាយ)។
គ្រប់គ្រងប្រតិបត្តិការអាជីវកម្មផ្ទៃក្នុងរបស់យើង និង
ឆ្លើយតបទៅនឹងសំណួររបស់អ្នក។
ការបន្តរក្សាទុក
នៅពេលព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលបានមិនមានភាពចាំបាច់ទៀតទេនោះ យើងនឹងកំទេចចោល លុបវាចេញនៅក្នុងសកម្មភាពដែលមានសុវត្ថិភាព ឬធានាថាព័ត៌មាននេះត្រូវបានបំបាត់ចេញនូវអត្តសញ្ញាណដោយយោងទៅតាមគោលនយោបាយបំបាត់ចេញនូវការកំណត់អត្តសញ្ញាណព័ត៌មាន និងការបំផ្លាញព័ត៌មានរបស់យើង លុះត្រាតែមានការទាមទារដោយច្បាប់ក្នុងការរក្សាទុកការចម្លងព័ត៌មានផ្ទាល់ខ្លួន បើមិនដូចច្នេះទេព័ត៌មានត្រូវបានរក្សាទុកក្នុងកំណត់ហេតុសម្បត្តិរដ្ឋ។
ប្រសិនបើយើងប្រមូលព័ត៌មានរបស់អ្នកសម្រាប់ការប្រលង IELTS ឬក្នុងគោលបំណងត្រៀមប្រលងនោះ យើងនឹងរក្សាវាទុករហូតដល់ 3 ឆ្នាំបន្ទាប់ពីការប្រលងតេស្ត IELTS ឬការចូលរួមក្នុងសេវាណាមួយ ឬបន្ទាប់ពីសកម្មភាពចុងក្រោយរបស់អ្នកជាមួយយើង។
ទិន្នន័យស្កែនម្រាមដៃត្រូវបានរក្សាទុកជាហ្វាល់ Binary Large Object តែប៉ុណ្ណោះក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទធ្វើតេស្តរបស់អ្នក។
យើងក៏អាចនឹងរក្សាទុកកំណត់ត្រាជាក់លាក់ក្នុងហេតុផលផ្លូវច្បាប់ផ្សេងទៀត (មានដូចជាបន្ទាប់ពីទំនាក់ទំនងរបស់អ្នកជាមួយអ្នកគ្រប់គ្រងផ្ទាល់នៃតេស្ត IELTS បានបញ្ចប់) ឧទាហរណ៍ ដើម្បីដោះស្រាយជម្លោះដែលអាចកើតមានណាមួយ ដើម្បីអនុលោមតាមកាតព្វកិច្ចនៃការរក្សាទុកព័ត៌មាន និងរាយការណ៍ផ្សេងទៀត ឬក្នុងគោលបំណងការពារពីអំពើបន្លំ។
ការពាក់ព័ន្ធផ្សេងទៀតជាមួយ IELTS Australia
វិធីផ្សេងៗទៀតដែលអ្នកអាចមានការពាក់ព័ន្ធជាមួយ IELTS Australia មានដូចជា៖
ការចុះឈ្មោះបង្ហាញការចាប់អារម្មណ៍របស់អ្នកក្នុងការចូលរួមជាអ្នកប្រឹក្សា ឬជានិយោជិត
ការដាក់សំណើសុំការសិក្សាស្រាវជ្រាវ
ការចុះឈ្មោះជាមួយនឹងសេវាកម្មដែលផ្តល់ដោយ IELTS Australia ឬ
ការធ្វើជាអ្នកតំណាងនៃស្ថាប័នបង្ហាញការទទួលស្គាល់។
យើងនឹងផ្តល់សេចក្តីជូនដំណឹងជាក់លាក់នៅពេលមានការប្រមូលព័ត៌មានរបស់អ្នក។ ព័ត៌មានផ្ទាល់ខ្លួនទាំងឡាយដែលត្រូវបានទទួលការស្នើសុំនឹងត្រូវបានបំផ្លាញចោលដោយសុវត្ថិភាព។
របៀបដែលយើងប្រមូលព័ត៌មានផ្ទាល់ខ្លួន
យើងនឹងធ្វើការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងមធ្យោបាយដែលត្រឹមត្រូវ និងស្របច្បាប់ប៉ុណ្ណោះ។ ព័ត៌មានផ្ទាល់ខ្លួនអាចនឹងត្រូវបានប្រមូលដោយផ្ទាល់ពីអ្នក ឬអ្នកតំណាងដែលទទួលបានសិទ្ធិរបស់អ្នក ឬអាចនឹងត្រូវបានប្រមូលពីភាគីទីបីដូចជា ក្រុមហ៊ុនមានអាជ្ញាបណ្ណ ឬអ្នកតំណាងដែលទទួលបានសិទ្ធិពីយើងក្នុងការផ្តល់ជូនសេវាកម្មដល់អ្នក។ អ្នកអាចផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមកដល់យើងនៅពេលទំនាក់ទំនងជាមួយយើងតាមរយៈបណ្តាញសង្គម និងបណ្តាញលើអ៊ីនធឺណិតផ្សេងទៀត ឧ. តាមរយៈអត្តសញ្ញាណ Facebook ឬ Twitter ។
យើងមិនប្រមូលព័ត៌មានរសើបនិងព័ត៌មានផ្ទាល់ខ្លួននោះទេ លុះត្រាតែព័ត៌មាននេះមានភាពចាំបាច់សមស្របសម្រាប់ដំណើរការអាជីវកម្ម ឬសកម្មភាពរបស់យើង។ យើងនឹងស្នើសុំការយល់ព្រមពីអ្នកមុនធ្វើការប្រមូលព័ត៌មានរស៊ើបទាំងឡាយ។
នៅពេលអ្នកធ្វើការទំនាក់ទំនងជាមួយយើង អ្នកនឹងចាំបាច់ត្រូវផ្តល់អត្តសញ្ញាណរបស់អ្នកដើម្បីអាចឱ្យយើងផ្តល់ជូនសេវារបស់យើងដល់អ្នកបាន ក្នុងន័យនេះដែរយើងមិនទទួលយកឈ្មោះមិនពិតប្រាកដរបស់អ្នកនោះទេ។
ប្រសិនបើអ្នកប្រើប្រាស់គេហទំំព័ររបស់យើង យើងអាចនឹងប្រមូលព័ត៌មានផ្ទាល់ខ្លួនបន្ថែមអំពីអ្នកក្នុងទម្រង់ជាព័ត៌មានអាសយដ្ឋាន IP និង/ឬ ឈ្មោះដូមែន។ សម្រាប់ព័ត៌មានលម្អិត សូមមើលគោលនយោបាយឃុកឃីរបស់គេហទំព័រយើងសម្រាប់ព័ត៌មានបន្ថែម។
ការបញ្ចេញព័ត៌មានដល់អ្នកផ្សេងទៀត
ព័ត៌មានដែលបានបញ្ចេញដោយយើងទៅអ្នកផ្សេងទៀតនៅក្រៅប្រទេសក្នុងគោលបំណងនៃការផ្តល់សេវាធ្វើតេស្ត IELTS ដល់អ្នកអាចនឹងត្រូវបានបញ្ជូនទៅប្រទេសនៅឯនាយសមុទ្រទៅដល់អ្នកគ្រប់គ្រងផ្ទាល់នៃតេស្ត IELTS (British Council និង Cambridge Assessment English) ផ្សេងទៀត។ អ្នកទទួលព័ត៌មានទាំងនេះគឺជាអង្គភាពដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលគោរពតាមច្បាប់ការពារទិន្នន័យរបស់ចក្រភពអង់គ្លេស (Data Protection Act)។ នៅពេលយើងផ្ទេរទិន្នន័យទៅអ្នកទទួលនៅឯនាយសមុទ្រ ទិន្នន័យត្រូវដាក់ក្នុងបានដែនកំណត់នៃការប្រើប្រាស់ និងត្រូវបានការពារពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
ទិន្នន័យ និងប្រព័ន្ធបច្ចេកវិទ្យារបស់ IELTS Australia ខ្លះត្រូវបានដាក់ដំណើរការលើម៉ាស៊ីនមេនៅក្នុងប្រទេសផ្សេងៗដែលមិនមែនជាប្រទេសអូស្ត្រាលី ឬចក្រភពអង់គ្លេស ហើយយើងអាចនឹងបញ្ជូនព័ត៌មានរបស់អ្នកទៅកាន់ម៉ាស៊ីនមេណាមួយក្នុងចំណោមម៉ាស៊ីនមេទាំងនេះដែលជាផ្នែកមួយនៃអាជីវកម្មរបស់យើង។
IELTS Australia អាចនឹងរក្សាទុក ឬផ្ទេរទិន្នន័យដែលយើងប្រមូលបានក្នុង ឬទៅកាន់ប្រទេសដូចតទៅនេះ (ក្រៅពីប្រទេសរបស់អ្នក)៖
ប្រទេសអូស្រ្តាលី
ចក្រភពអង់គ្លេស
ឥណ្ឌា
ព័ត៌មាននេះត្រូវបានរក្សាទុក និងប្រើប្រាស់លុះត្រាតែមានភាពចាំបាច់ក្នុងការផ្តល់សេវាកម្មរបស់យើងដល់អ្នកប៉ុណ្ណោះ។ នៅពេលយើងផ្ទេរទិន្នន័យទៅអ្នកទទួលនៅឯនាយសមុទ្រ ទិន្នន័យត្រូវបានដាក់ក្នុងដែនកំណត់នៃការប្រើប្រាស់ និងត្រូវបានការពារពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
ព័ត៌មានដែលបានបញ្ចេញទៅអ្នកទទួលដែលនៅឯនាយសមុទ្រមានព័ត៌មានទាំងឡាយដែលអ្នកបានផ្តល់ឱ្យយើង ដើម្បីទទួលបានសេវាកម្មដែលពាក់ព័ន្ធ។ តាមរយៈការទទួលយកសេវាកម្មរបស់យើង អ្នកបានផ្តល់ការអនុញ្ញាតដល់យើងក្នុងការផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដល់អ្នកទទួលនៅឯនាយសមុទ្រដែលពាក់ព័ន្ធដូចដែលបានរៀបរាប់ខាងលើ។ IELTS Australia នឹងចាត់វិធានការសមស្របដើម្បីធានានូវការការពារគ្រប់គ្រាន់នៅពេលមានការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយមានដូចជាឯកសារផ្លូវច្បាប់នៃការការពារស្តង់ដារនៅក្នុងកិច្ចសន្យា និងកិច្ចព្រមព្រៀងការផ្ទេរទិន្នន័យរបស់ IDP Group ។
សិទ្ធិរបស់អ្នក
អ្នកមានសិទ្ធិក្នុងការទាមទារការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកណាមួយដែលយើងបានរក្សាទុក លុះត្រាតែមានហេតុផលសមស្របណាមួយនៅក្រោមច្បាប់ការការពារទិន្នន័យដែលយើងមិនអាចផ្តល់ជូនព័ត៌មាននេះបាន។
ហេតុផលសមស្របមានដូចជា៖
យើងមានហេតុផលនៃការសង្ស័យថាមានសកម្មភាពមិនស្របច្បាប់ ឬទង្វើមិនត្រឹមត្រូវដែលមានសភាពធ្ងន់ធ្ងរមានការពាក់ព័ន្ធ ហើយការផ្តល់សិទ្ធិឱ្យប្រើប្រាស់នេះអាចទំនងជានឹងផ្តល់ជាទុកទោសលើការធ្វើសកម្មភាពសមស្របពាក់ព័ន្ធនឹងបញ្ហា ឬ
ការផ្តល់សិទ្ធិឱ្យប្រើប្រាស់នេះនឹងបញ្ចេញព័ត៌មានវាយតម្លៃដែលបង្កើតឡើងរបស់យើងដែលពាក់ព័ន្ធដំណើរការរស៊ើបនៃការផ្សព្វផ្សាយពាណិជ្ជកម្ម។
ប្រសិនព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកមានការផ្លាស់ប្តូរ ឬអ្នកជឿថាព័ត៌មានដែលយើងរក្សាទុកអំពីរូបអ្នកមិនត្រឹមត្រូវ មិនពេញលេញ ឬមិនមានបច្ចុប្បន្នភាព សូមទាក់ទងយើង ដូចនេះយើងអាចធ្វើការកែតម្រូវបាន។
សិទ្ធិក្នុងការលុបចេញ
ទៅតាមសំណើរបស់អ្នក យើងនឹងលុបទិន្នន័យទាំងអស់ដែលយើងមានសម្រាប់អ្នកដែលច្បាប់មិនបានទាមទារឱ្យយើងធ្វើការរក្សាទុក។
សិទ្ធិក្នុងការដាក់ដែនកំណត់នៃការប្រើប្រាស់
អ្នកមានសិទ្ធិក្នុងការដាក់ដែនកំណត់ការប្រើប្រាស់នៅពេលប្រើប្រាស់សិទ្ធិណាមួយខាងលើ ហើយវាអាចនឹងប្រើពេលខ្លះក្នុងការអនុវត្តតាមសំណើនេះ។ ឧទាហរណ៍៖ នៅពេលអ្នកទាក់ទងមកយើងឱ្យធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់អ្នក អ្នកមានសិទ្ធិធ្វើសំណើដាក់ដែនកំណត់ការប្រើប្រាស់រហូតដល់ព័ត៌មានលម្អិតរបស់អ្នកបានធ្វើបច្ចុប្បន្នភាពរួច។
សិទ្ធិក្នុងការដកការអនុញ្ញាត
ក្នុងសកម្មភាពនៃការប្រើប្រាស់ព័ត៌មាននៅពេលដែលយើងបានស្នើសុំការអនុញ្ញាតរបស់អ្នក អ្នកមានសិទ្ធិដកយកការផ្តល់ជូនការអនុញ្ញាតនេះនៅពេលណាមួយក៏បានដោយដកការជាវពីសារដែលទទួលបានពីយើង ឬដោយធ្វើការទាក់ទងទៅ privacyofficer@idp.com.
សិទ្ធិក្នុងការជំទាស់
អ្នកអាចជំទាស់ក្នុងការប្រើប្រាស់ព័ត៌មានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបាន។
សិទ្ធិទាមទារមិនឱ្យដាក់ចូលក្នុងការសម្រេចចិត្ត និងពិពណ៌នាត្រួសៗបែបស្វ័យប្រវត្តិកម្ម
គ្មានសកម្មភាពនៃដំណើរការរបស់យើងណាមួយត្រូវបានធ្វើស្វ័យប្រវត្តិកម្មទាំងស្រុង ហើយក៏គ្មានការសម្រេចចិត្តណាដែលត្រូវបានធ្វើឡើងដោយគ្មានការចូលរួមពីមនុស្សពិតៗនោះដែរ។ មានពេលវេលាខ្លះដែលយើងប្រើប្រាស់ទិន្នន័យដើម្បីធ្វើការវិភាគ ឬទស្សន៍ទាយពីអាកប្បកិរិយា ប៉ុន្តែយើងនឹងធ្វើការស្នើសុំការអនុញ្ញាតពីអ្នកដោយច្បាស់លាស់នៅពេលការប្រើប្រាស់ទិន្នន័យនេះនឹងពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
សិទ្ធិក្នុងការចល័តទិន្នន័យ
ប្រសិនបើអ្នកបានផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដល់យើងជាមួយនឹងការផ្តល់សិទ្ធិអនុញ្ញាត ឬនៅក្រោមកាតព្វកិច្ចទំនាក់ទំនងនោះ អ្នកមានសិទ្ធិក្នុងការស្នើឱ្យដាក់ទិន្នន័យដែលអ្នកបានផ្តល់មកយើងនេះទៅក្នុងទម្រង់ដែលអាចអានបានដោយម៉ាស៊ីនបាន ប្រសិនបើអ្នកសម្រេចចង់ផ្លាស់ទីទៅអ្នកគ្រប់គ្រងទិន្នន័យផ្សេងទៀត។
ការធ្វើសំណើ
សំណើសុំប្រើប្រាស់ ឬការកែតម្រូវទៅលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬសិទ្ធិឯកជនភាពផ្សេងទៀតដែលបានពិពណ៌នាខាងលើគួរតែធ្វើការទំនាក់ទំនងទៅមន្រ្តីផ្នែកឯកជនភាពរបស់ IDP តាមរយៈអ៊ីម៉ែលទៅកាន់ privacyofficer@idp.com។ សំណើទាំងអស់នឹងត្រូវបានឆ្លើយតបជាលាយលក្ខណ៍អក្សរក្នុងពេលវេលាមួយសមស្រប។ ជាផ្នែកមួយនៃដំណើរការនេះ យើងនឹងធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលនីមួយៗដែលធ្វើសំណើសុំព័ត៌មាននេះ មុនធ្វើការផ្តល់ជូនការប្រើប្រាស់ ឬធ្វើការកែប្រែណាមួយ។ ប្រសិនបើយើងមិនអាចបំពេញតាមសំណើរបស់អ្នកបាន យើងនឹងឆ្លើយតបដោយផ្តល់ជូននូវការពន្យល់មួយ។
ធ្វើការតវ៉ា ប្រសិនបើអ្នកមិនពេញចិត្តអំពីរបៀបនៃការចាត់ចែង ឬកំពុងចាត់ចែងលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
យើងមាននិតិវិធីជាស្រេចក្នុងការដោះស្រាយជាមួយសំណួរ និងការតវ៉ារបស់អ្នក។
ប្រសិនបើអ្នកមានសំណួរណាមួយអំពីគោលនយោបាយរបស់យើង ឬចង់តវ៉ាណាមួយអំពីការប្រព្រឹត្តិរបស់យើងចំពោះឯកជនភាពរបស់អ្នក សូមទាក់ទងមក privacyofficer@idp.com.
ប្រសិនបើអ្នកយល់ថាយើងបានបំពានលើឯកជនភាពរបស់អ្នក ឬប្រើប្រាស់មិនបានត្រឹមត្រូវលើទិន្នន័យរបស់អ្នក អ្នកអាចដាក់បណ្តឹងបាន។
នៅប្រទេសអូស្ត្រាលី
គេហទំព័រការិយាល័យស្នងការព័ត៌មានអូស្ត្រាលី (Office of the Australian Information Commissioner, OAIC) តាមរយៈ www.oaic.gov.au
ព័ត៌មានទំនាក់ទំនងសម្រាប់ OAIC គឺ៖
អាសយដ្ឋានការិយាល័យ៖ Level 3, 175 Pitt Street, Sydney 2000 អាសយដ្ឋានប្រៃសណីយ៍ (ទីក្រុងស៊ីដនី)៖ GPO Box 5218 Sydney NSW 2001 អាសយដ្ឋានប្រៃសណីយ៍ (ទីក្រុងកង់បឺរ៉ា)៖ GPO Box 2999 Canberra ACT 2601 ទូរសព្ទ៖ 1300 363 992 ទូរសារ៖ + 61 2 9284 9666 អ៊ីម៉ែល៖ enquiries@oaic.gov.au
នៅចក្រភពអង់គ្លេស
ការិយាល័យស្នងការព័ត៌មាន
បច្ចុប្បន្នភាពទៅលើគោលនយោបាយនេះ
កំណែនៃគោលនយោបាយនេះត្រូវបានចុះផ្សាយនៅថ្ងៃសុក្រទី 20 ខែកក្កដា ឆ្នាំ 2018 ។ ពីពេលមួយទៅពេលមួយ យើងអាចនឹងធ្វើបច្ចុប្បន្នភាពលើគោលនយោបាយអំពីឯកជនភាពនេះ។ យើងសូមលើកទឹកចិត្តឱ្យអ្នកចំណាយពេលធ្វើការពិនិត្យវានៅពេលដែលអ្នកផ្តល់ព័ត៌មានឯកជនរបស់អ្នកមកយើង។
យើងមានបំណងមិនចង់ “បង្កការភ្ញាក់ផ្អើល” នៅពេលនោះពេលដែលត្រូវធ្វើការជាមួយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនោះទេ។ ប្រសិនបើយើងធ្វើការកែប្រែច្រើនទៅលើគោលនយោបាយអំពីឯកជនភាព ហើយយើងមានអ៊ីម៉ែលរបស់អ្នកហើយនោះ យើងនឹងផ្ញើជូនព័ត៌មាននៃការកែប្រែទាំងនេះដល់អ្នកតាមរយៈអ៊ីម៉ែល ដោយប្រាប់ពីឥទ្ធិពលដែលការកែប្រែនេះអាចកើតមានមកលើអ្នក ហើយក៏រំលឹកដល់អ្នកអំពីសិទ្ធិឯកជនភាពរបស់អ្នកផងដែរ។
សន្ទានុក្រម
1. ច្បាប់ឯកជនភាពជាធរមាន មានន័យថា៖
ច្បាប់ស្តីពីភាពឯកជន
GDPR
ច្បាប់ដែលមានជាធរមានផ្សេងទៀតដែលពាក់ព័ន្ធនឹងឯកជនភាព ឬការប្រើប្រាស់ ឬការការពារទិន្នន័យឯកជននៅកន្លែងណាមួយនៅក្នុងពិភពលោក
2. IDP សំដៅទៅលើ IDP Education Limited (ACN 117 676 463)។
3. GDPR មានន័យថាច្បាប់ការពារទិន្នន័យទូទៅនៅទ្វីបអឺរ៉ុប (European General Data Protection Regulation 2016/679)។
4. IELTS សំដៅទៅលើប្រព័ន្ធធ្វើតេស្តភាសាអង់គ្លេសជាអន្តរជាតិ (International English Language Testing System)។
5. IELTS Australia សំដៅទៅលើ IELTS Australia Pty Ltd (ACN 008 664 766) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ IDP ។
6. អ្នកគ្រប់គ្រងផ្ទាល់នៃ IELTS សំដៅទៅលើ British Council, Cambridge Assessment English និង IDP Education Ltd (តាមរយៈក្រុមហ៊ុនបុត្រសម្ព័នរបស់ខ្លួន IELTS Australia Pty Ltd) ដែលគ្រប់គ្រងរួមគ្នាលើតេស្ត IELTS ។ ក្រុមប្រឹក្សាចក្រភពអង់គ្លេស និងការវាយតម្លៃភាសាអង់គ្លេសតាមស្តង់ដារ Cambridge គឺជាអង្គភាពដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេង។
7. ព័ត៌មានផ្ទាល់ខ្លួនមានន័យថា ព័ត៌មាន ឬគំនិតអំពីបុគ្គលដែលអាចកំណត់អត្តសញ្ញាណបាន ឬបុគ្គលដែលអាចកំណត់អត្តសញ្ញាណបានដោយហេតុផលសមស្រប មិនថាព័ត៌មានឬគំនិតនេះគឺពិតឬមិនពិតនោះទេ ហើយមិនថាព័ត៌មាន ឬគំនិតនេះត្រូវបានកត់ត្រាជាទម្រង់ឯកសារ ឬមិនបានកត់ត្រាជាឯកសារនោះទេ។
8. ច្បាប់ឯកជនភាព មានន័យថាច្បាប់ឯកជនភាពឆ្នាំ 1988 (Cth)។
9. ព័ត៌មានរស៊ើបរួមមានព័ត៌មាន ឬគំនិតអំពីពូជសាសន៍ ឬជាតិកំណើតរបស់បុគ្គល គំនិតនយោបាយ ភាពជាសមាជិកនៃសមាគមពាណិជ្ជកម្មឬវិជ្ជាជីវៈ ឬកំណត់ហេតុបទល្មើសដែលក៏ជាព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានសុខភាពអំពីបុគ្គល ឬព័ត៌មានជីវសាស្រ្តដែលប្រើប្រាស់ក្នុងបំណងផ្ទៀងផ្ទាត់ជីវសាស្រ្តតាមបែបស្វ័យប្រវត្តិកម្ម ឬការកំណត់អត្តសញ្ញាណ ឬគំរូជីវសាស្រ្ត។
ព័ត៌មានដែលបានប្រមូលលើគេហទំព័រនេះ
Google Analytics
យើងប្រើប្រាស់ Google Analytics ដើម្បីវាស់ស្ទង់ និងវិភាគការប្រើប្រាស់អ៊ិនធឺណិតរបស់គេហទំព័រ ដើម្បីធានាបានថាគេហទំព័រសម្រេចតាមគោលបំណងអាជីរកម្មរបស់ IDP ជាមួយនឹងអ្នកប្រើប្រាស់ និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។ ភាពឯកជនរបស់បុគ្គលម្នាក់ៗត្រូវបានការពារ ប៉ុន្តែយើងទទួលបានការយល់ដឹងអំពីរបៀបក្នុងការធ្វើឱ្យគេហទំព័ររបស់យើងកាន់តែមានប្រយោជន៍ដល់អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងអ្នកប្រើប្រាស់របស់យើង។
ទិន្នន័យដែលត្រូវបានប្រមូលពីការវិភាគនេះរួមមាន៖
ចំនួនចូលមើលលើទំព័រ (ចំណាប់អារម្មណ៍លើទំព័រ) ដែលកើតឡើងលើគេហទំព័ររបស់យើង។
ចំនួនអ្នកចូលប្រើប្រាស់ខុសៗគ្នា។
រយៈពេលដែលបានចំណាយនៃអ្នកចូលមកប្រើប្រាស់ខុសៗគ្នានេះ (ជាមធ្យម) មកលើគេហទំព័ររបស់យើង។
ការចូលជាទូទៅ និងចំណុចនៃការចាកចេញនៅលើគេហទំព័ររបស់យើង។
ឯកសារដែលបានទាញយកពីគេហទំព័រ និង
ទម្រង់បែបបទដែលបានបំពេញលើគេហទំព័រ
ការវិភាគលើឧបករណ៍ និងអ្នកប្រើប្រាស់
ប្រភពដែលបានណែនាំមក
Hotjar
យើងប្រើប្រាស់ Hotjar ដើម្បីស្វែងយល់ឱ្យបានកាន់តែប្រសើរទៅលើតម្រូវការអ្នកប្រើប្រាស់ និងដើម្បីផ្តល់ជូនឱ្យបានល្អបំផុតនៃបទពិសោធន៍ និងសេវាកម្មនេះ។ Hotjar គឺជាសេវាកម្មបច្ចេកវិទ្យាដែលជួយយើងស្វែងយល់បានកាន់តែប្រសើរលើបទពិសោធន៍របស់អ្នកប្រើប្រាស់ (ឧ. ពេលវេលាដែលពួកគេបានចំណាយលើទំព័រណាមួយ តំណភ្ជាប់ណាមួយដែលពួកគេបានចុច អ្វីដែលអ្នកប្រើប្រាស់ធ្វើនិងមិនចូលចិត្តធ្វើ ជាដើម។ល។) ហើយវាអនុញ្ញាតឱ្យយើងកសាង និងរក្សាបាននូវសេវាកម្មរបស់យើងជាមួយនឹងមតិស្ថាបនាពីអ្នកប្រើប្រាស់។ Hotjar ប្រើប្រាស់ឃុកឃី និងបច្ចេកវិទ្យាផ្សេងទៀតដើម្បីប្រមូលទិន្នន័យអំពីអាកប្បកិរិយារបស់អ្នកប្រើប្រាស់យើង និងឧបករណ៍របស់ពួកគេ (ជាពិសេស អាសយដ្ឋាន IP ឧបករណ៍ (ដែលបានទាញយកនិងរក្សាទុកក្នុងទម្រង់បែបអនាមិកប៉ុណ្ណោះ) ទំហំអេក្រង់ឧបករណ៍ ប្រភេទឧបករណ៍ (អត្តសញ្ញាណឧបករណ៍ខុសៗគ្នា) ព័ត៌មានកម្មវិធីរុករក ទីតាំងភូមិសាស្រ្ត (ប្រទេសតែប៉ុណ្ណោះ) ភាសាដែលប្រើប្រាស់នៅលើគេហទំព័ររបស់យើង)។ Hotjar រក្សាទុកព័ត៌មាននេះក្នុងសង្ខេបព័ត៌មានប្រវត្តិអ្នកប្រើប្រាស់ដែលបានលាក់បាំងព័ត៌មានក្នុងការកំណត់អត្តសញ្ញាណ។ ទាំង Hotjar ព្រមទាំងយើងផងដែរនឹងមិនប្រើប្រាស់ព័ត៌មាននេះក្នុងការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់នីមួយៗនោះទេ ឬប្រើប្រាស់វាធ្វើការផ្គូរផ្គងជាមួយទិន្នន័យបន្ថែមអំពីអ្នកប្រើប្រាស់នីមួយៗនោះដែរ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមមើលគោលនយោបាយអំពីឯកជនភាពរបស់ Hotjar ដោយចុចលើ តំណភ្ជាប់នេះ.
អ្នកអាចជ្រើសរើសមិនចូលរួមក្នុងការបង្កើតព័ត៌មានសង្ខេបប្រវត្តិអ្នកប្រើប្រាស់ ការរក្សាទុកទិន្នន័យអំពីការប្រើប្រាស់របស់អ្នកលើគេហទំព័រយើងរបស់ Hotjar និងការប្រើប្រាស់ឃុកឃីរបស់ Hotjar នៅលើគេហទំព័រផ្សេងទៀតដោយទៅកាន់ តំណភ្ជាប់មិនចូលរួមនេះ.
Google AdWords
Google AdWords គឺជាសេវាផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញអ៊ិនធឺណិតដោយ Google ដែលអនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយបង្ហាញការផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយរបស់ Google ។ យើងប្រើប្រាស់លក្ខណៈពិសេសនៃការធ្វើទីផ្សារឡើងវិញរបស់ Google AdWords ដើម្បីបង្ហាញអ្នកនូវការផ្សព្វផ្សាយអំពីការត្រៀមខ្លួនសម្រាប់តេស្ត IELTS ផលិតផល និងការគាំទ្រ។ Google Customer Match អនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយកំណត់បានអតិថិជនគោលដៅដោយផ្អែកទៅតាមបញ្ជីអាសយដ្ឋានអ៊ីម៉ែលនៅលើបណ្តាញផ្សព្វផ្សាយរបស់ Google ។ យើងអាចនឹងប្រើប្រាស់ Google Customer Match ដើម្បីដាក់ការផ្សព្វផ្សាយដែលចំគោលដៅនៃការត្រៀមខ្លួនសម្រាប់តេស្ត IELTS ផលិតផល និងការគាំទ្រសម្រាប់អ្នក។
ប្រសិនបើអ្នកចង់ជ្រើសរើសមិនចូលរួមក្នុងការទទួលការផ្សព្វផ្សាយលើបណ្តាញអ៊ិនធឺណិតរបស់ Google ទេនោះ សូមចូលទៅកាន់ https://support.google.com/ads/answer/2662922?hl=en
Facebook Custom Audience
កម្មវិធី Facebook Custom Audience អនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយកំណត់បានអតិថិជនគោលដៅនៅលើ Facebook ដោយប្រើប្រាស់អ៊ីម៉ែល។ យើងអាចនឹងចូលរួមក្នុងកម្មវិធី Facebook Custom Audience ដើម្បីដាក់ការផ្សព្វផ្សាយដែលចំគោលដៅអំពីការត្រៀមខ្លួនសម្រាប់តេស្ត IELTS ផលិតផល និងការគាំទ្រសម្រាប់អ្នកបាន។
ប្រសិនបើអ្នកចង់មិនចូលរួមក្នុការទទួលការផ្សព្វផ្សាយពី Facebook Custom Audience អ្នកអាចគ្រប់គ្រងវាបានតាមរយៈការកំណត់ភាពឯកជននៃ Facebook របស់អ្នក ឬដោយចុចលើការផ្សព្វផ្សាយ ហើយជ្រើសរើសយក “បំបាំងការផ្សព្វផ្សាយទាំងអស់ពីអ្នកផ្សព្វផ្សាយមួយនេះ”។
AdRoll
AdRoll Group ប្រើប្រាស់ឃុកឃី ភិចសែលតាមដាន និងបច្ចេកវិទ្យាដែលពាក់ព័ន្ធដើម្បីផ្តល់សេវារបស់យើងទៅដល់អ្នកផ្សព្វផ្សាយ។ ឃុកឃីគឺជាហ្វាល់ទិន្នន័យតូចៗដែលត្រូវបានប្រើប្រាស់ដោយវេទិការបស់យើង និងត្រូវបានរក្សាតុកលើឧបករណ៍របស់អ្នក។
ប្រសិនបើអ្នកចង់ឱ្យយើងមិនធ្វើការចែករំលែកព័ត៌មានដែលមិនមែនជាលក្ខណៈផ្ទាល់ខ្លួនជាមួយដៃគូដែលរួមមាន ភាគីទីបីដែលប្រើប្រាស់បច្ចេកវិទ្យាតាមដានដើម្បីផ្តល់ជូននូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលចំគោលដៅដោយផ្អែកតាមព័ត៌មានទាំងនោះ សូមចូលទៅកាន់ http://optout.networkadvertising.org/?c=1#!/ ដើម្បីចូលទៅជម្រើសមិនចូលរួមក្នុង Network Advertising Initiative
Website usage and other information collected on this website
The IELTS Owners’ Privacy Notice applies solely to information collected by us and may differ from the policies of other companies’ or organisations’ websites that you link to from this website. We recommend that you read the privacy policy of any other companies’ or organisations website that you link to from our website.
IELTS Child Protection Policy
IELTS believes that child protection requires everyone to take responsibility and that every child matters. We recognise that the care, protection and welfare of children are paramount and that all children have the right to be protected from all types of harm or abuse. This includes a responsibility to protect children from any harm or risk.
We aim to achieve this through compliance with all applicable child protection laws and by adhering to Article 19 of the United Nations Convention on the Rights of the Child (UNCRC) 1989.
A child is defined as anyone who has not reached their 18th birthday (UNCRC 1989) irrespective of the age of majority in the country where the child is, or in their home country.
In relation to the management, recognition and administration of the IELTS test, IELTS is committed to:
Valuing, respecting and listening to children.
Ensuring all necessary checks are made when recruiting staff.
Maintaining strong child protection systems and procedures for staff.
Training its staff and providing a common understanding of child protection issues to inform planning and practice.
Protecting the data protection rights of children.
Sharing information about any concerns with the relevant agencies and involving parents and children appropriately.
Providing effective management for staff through clear processes, supervision and support.
We will provide adequate and appropriate resources to implement this policy and will ensure it is communicated and understood. IELTS will review this global policy statement annually to reflect new legal and regulatory developments and ensure good practice.
For more information, read the IDP IELTS Child Protection Policy document.
IELTS Test Taker Whistleblower Policy
At IDP, we take security seriously. Criminal activity of any kind will not be tolerated. If you witness any suspicious activity at your testing centre, please report it to security.ielts@idp.com.
ការបដិសេធន៍លើការទទួលខុសត្រូវ
ខណៈដែល IDP IELTS ព្យាយាមផ្តល់ព័ត៌មានលើម៉ាស៊ីនមេនេះឱ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបាន ព័ត៌មាននៅលើម៉ាស៊ីនមេគេហទំព័រនេះគឺសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និង/ឬ សម្រាប់ការអប់រំប៉ុណ្ណោះ ហើយវាត្រូវបានផ្តល់ក្នុងគោលបំណងល្អដោយមិនមានការបង្ហាញចំពោះការធានា ឬក្នុងន័យធានាណាមួយឡើយ។ គ្មានការធានាផ្តល់ជូនចំពោះភាពត្រឹមត្រូវ ឬការទទួលយកនៃចំណុចនីមួយៗទាំងឡាយនៅលើគេហទំព័រឡើយ។
អ្នកដែលប្រើប្រាស់គេហទំព័រដែលទាមទារការបញ្ជាក់ព័ត៌មានណាមួយគួរតែចូលទៅមើលការដកស្រង់ប្រភពព័ត៌មានរបស់ IDP សម្រាប់គេហទំព័រនេះ។ IDP មិនមានទំនួលខុសត្រូវលើការបាត់បង់ ឬការខូចខាតណាមួយដែលកើតមានដោយសារការប្រើប្រាស់ព័ត៌មានដែលទទួលបានលើម៉ាស៊ីនមេ ឬទទួលបានពីការចូលប្រើប្រាស់ម៉ាស៊ីនមេនោះទេ។ ខណៈដែល IDP ខិតខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីធានាការទទួលបានធនធាន និងភាពសុច្ចរិតរបស់ធនធានរបស់ខ្លួននេះ វាមិនអាចធានាបានថាធនធានទាំងនេះនឹងមានសម្រាប់អ្នកជានិច្ចនោះឡើយ ហើយ/ឬ ធានាបាននូវការមិនមានការខូចខាត ឬមានភ្ជាប់ជាមួយមេរោគនោះដែរ។ អ្នកប្រើប្រាស់គួរតែពិចារណាលើបញ្ហាទាំងនេះនៅពេលចូលប្រើប្រាស់ធនធានទាំងនេះ។ ការចូលប្រើប្រាស់ទាំងអស់គឺជាទំនួលខុសត្រូវលើហានីភ័យរបស់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន
IDP បានផ្តល់តំណ Hypertext ទៅកាន់គេហទំព័រមួយចំនួនផ្សេងទៀតដែលជាសេវាសម្រាប់អ្នកប្រើប្រាស់លើគេហទំព័រនេះ។ សេវានេះមិនមានន័យថា IDP ផ្តល់ការគាំទ្រលើគេហទំព័រទាំងនោះ ឬលើឯកសារនៅលើគេហទំព័រទាំងនោះក្នុងមធ្យោបាយណាមួយនោះឡើយ។ IDP មិនទទួលខុសត្រូវលើការប្រើប្រាស់តំណ Hypertext ដែលមានការគិតថ្លៃលើការផ្សាយពាណិជ្ជកម្មនោះទេ។ អ្នកប្រើប្រាស់រៀងៗខ្លួនមានទំនួលខុសត្រូវលើការគិតតម្លៃទាំងឡាយដែលអាចកើតមានដោយសារការប្រើប្រាស់របស់ខ្លួន។
© IELTS Australia Pty Ltd 2011-2015 ជាមួយ IELTS Australia Pty Ltd ត្រូវបានគ្រប់គ្រងផ្តាច់មុខដោយ IDP Education Pty Ltd។