អ្នកអាចប្រឡងតេស្តIELTS ប្រភេទ Academic និង ប្រភេទ General Training នៅលើក្រដាស។ ខ្លឹមសារ ម៉ោងកំណត់សម្រាប់ផ្នែកនីមួយៗនៃតេស្ត ប្រភេទសំណួរ ការដាក់ពិន្ទុ និងលទ្ធផលនៃការធ្វើតេស្តលើក្រដាសគឺដូចគ្នានឹងតេស្តធ្វើលើកុំព្យូទ័រដែរ ប៉ុន្តែបទពិសោធន៍នៃថ្ងៃធ្វើតេស្តរបស់អ្នកគឺមានលក្ខណៈខុសគ្នាបន្តិចបន្តួច។ បុគ្គលិកប្រចាំការថ្ងៃប្រឡងនឹងប្រគល់ក្រដាសសំណួរ និងក្រដាសចម្លើយ មុនពេលប្រលងនីមួយៗ ហើយបន្ទាប់មកនឹងប្រមូលក្រដាសសំណួរ និងក្រដាសចម្លើយទាំងនោះ មុនពេលបន្តទៅផ្នែកបន្ទាប់ទៀតនៃតេស្ត។

ប្រសិនបើអ្នកប្រឡងតេស្ត IELTS លើក្រដាស អ្នកនឹងបំពេញផ្នែកការអាន ការស្តាប់ និងការសរសេរនៅលើក្រដាស។ អ្នកអាចប្រើប៊ិច ឬខ្មៅដៃ HB ដើម្បីបំពេញតេស្តការសរសេររបស់អ្នក ប៉ុន្តែអ្នកត្រូវតែប្រើខ្មៅដៃ HB ដើម្បីសរសេរចម្លើយនៃតេស្តការស្តាប់ និងការអានរបស់អ្នកនៅលើក្រដាសចម្លើយ។ នៅក្នុងតេស្ត IELTS ប្រឡងលើក្រដាស តេស្តការសរសេរ ការអាន និងការស្តាប់ត្រូវបំពេញនៅថ្ងៃតែមួយដោយមិនមានការឈប់សម្រាកនៅចន្លោះពេលនៃការធ្វើតេស្តផ្នែកនីមួយៗឡើយ។ តេស្តការនិយាយត្រូវបំពេញក្នុងការសម្ភាសដោយផ្ទាល់ទល់មុខគ្នាជាមួយមន្ត្រីកំណែតេស្ត IELTS ហើយតេស្តនេះអាចធ្វើបានមួយសប្តាហ៍មុន ឬក្រោយថ្ងៃធ្វើតេស្ត។

សួរ IELTS

តើខ្ញុំអាចយកប៊ិច និងក្រដាសផ្ទាល់ខ្លួនរបស់ខ្ញុំចូលមកធ្វើតេស្ត IELTS បានឬទេ?

ទាំង IELTS ដែលធ្វើតេស្តតាមកុំព្យូទ័រ និងលើក្រដាស អ្នកនឹងមិនត្រូវបានអនុញ្ញាតឲ្យយកក្រដាសផ្ទាល់ខ្លួនរបស់អ្នកមកធ្វើតេស្តបានទេដោយហេតុផលសន្តិសុខ។ ប្រសិនបើអ្នកកំពុងអង្គុយធ្វើតេស្ត IELTS ដែលធ្វើតេស្តតាមកុំព្យូទ័រ យើងនឹងផ្តល់ជូនខ្មៅដៃនិងក្រដាសដល់អ្នក។ អ្នកក៏ទទួលបានក្រដាសសម្រាប់តេស្តនិយាយរបស់អ្នកដើម្បីជួយអ្នករៀបចំគំនិតរបស់អ្នកនៅពេលអ្នកនិយាយជាមួយមន្ត្រីរៀបចំការប្រឡង។

Why is IELTS Speaking done face-to-face with an examiner?

https://images.ctfassets.net/unrdeg6se4ke/7cCPci2UNNw1jfStV97Gn4/7983cad0ebfba7718213908422edb8e0/Here_s_why_IELTS_speaking_test_is_with_a_real_person_-_thumbnail__high_res_.jpg
2022-02-09T16:42:09.710Z
https://videos.ctfassets.net/unrdeg6se4ke/47evLBZWymu0DZ71fo5ETP/66e8e0ba812b4ce7df74ff81c8b8ad9c/Heres_why_the_IELTS_Speaking_test_is_with_a_real_person.mp4

ស្វែងយល់បន្ថែម