IELTS គឺជាតេស្តភាសាអង់គ្លេសដ៏មានសុវត្ថិភាពមួយ ដែលត្រូវបានទទួលស្គាល់ជាង 11,000 ស្ថាប័ននៅទូទាំងពិភពលោក រួមមានស្ថាប័នអប់រំ រហូតដល់ក្រុមហ៊ុន ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នជំនាញជាច្រើនទៀតផងដែរ។
តេស្ត IELTS វាស់ស្ទង់លើភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេសរបស់អ្នកលើជំនាញចំនួនបួន៖ ការស្តាប់ ការអាន ការសរសេរ និងការនិយាយ ទាំងក្នុងផ្នែកនៃការសិក្សានៅឧត្តមសិក្សា ឬក្នុងស្ថានភាពអនុវត្តជាក់ស្តែងប្រចាំថ្ងៃ។
មានប្រភេទតេស្តផ្សេងៗគ្នាដែលអ្នកអាចប្រឡងបាន ដែលក្នុងនោះរួមមាន៖ តេស្ត IELTS សម្រាប់ការសិក្សា (Academic) តេស្ត IELTS សម្រាប់ការងារ (General Training) និងតេស្តបំនិនជីវិត (A1, A2 ឬ B1)។ ប្រភេទតេស្តដែលអ្នកត្រូវប្រឡងគឺអាស្រ័យលើបំណងរបស់អ្នក។ ប្រសិនបើអ្នកមានបំណងចង់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅក្នុងប្រទេសដែលនិយាយភាសាអង់គ្លេស អ្នកប្រហែលជាត្រូវប្រឡងតេស្ត IELTS សម្រាប់ការសិក្សា (Academic)។
ទស្សនាឥឡូវនេះ
បទពិសោធន៍របស់ Linh ក្នុងនាមជាអ្នកធ្វើតេស្តក្នុងអំឡុងពេលជំងឺកូវីដ-19
ដែលជាអ្នកធ្វើតេស្តម្នាក់ចែករំលែកបទពិសោធន៍អំពីរបៀបដែលគាត់ប្រើពេលវេលាបន្ថែម ដែលនាងមានក្នុងអំឡុងពេលរឹតត្បឹតដោយសារជំងឺកូវីដ-19 ដើម្បីសិក្សាសម្រាប់តេស្ត IELTS
Learn more